អានតួអត្ថបទ
ស៊ីរី

មហាបាតុកម្ម​ទាមទារ​ប្រែក្លាយ​វិបត្តិស៊ីរី ជា​វិបត្តិ​អន្តរជាតិ

មេ​ទ័ព​​នៃ​​ចលនា​​បះបោរ​​ស៊ីរី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​៥​មករា​ម្សិលមិញ ​បាន​ចាត់​ទុ​ក​ថា​​"បេសកកម្ម​​របស់​​ក្រុម​អ្នក​សង្កេតការណ៍​អារ៉ាប់​នៅ​ស៊ីរី ​បាន​ទទួល​បរាជ័យ »​​ ដោយ​​ហេតុ​​តែ​​ការ​​វាយ​​បង្ក្រាប​​ហិង្សា​​ ការ​បំភ័យ​បន្លាច​និង​ការ​គំរាម​សម្លុត​​ទៅ​​លើ​​ចលនា​​បដិវត្តន៍​​​ស៊ីរី​​នៅ​​តែ​បន្ត​មាន​ឥត​ឈប់​ឈរ​ និង​​​បាន​អំពាវនាវ​រក​ជំនួយ​អន្តរាគមន៍​​ពី​សំណាក់​អសប​​ដើម្បី​​ខ័ណ្ឌ​​បញ្ចប់​​​​ការ​បង្ហូរ​​​​ឈាមដាប​​នៅ​ក្នុង​ប្រទេស​នេះ​អស់​​រយៈពេល​​​ជិត​​១០​​ខែ​​កន្លង​​មក​​ហើយ។​​

ក្រុមអ្នកសង្កេតការណ៍​នៃសម្ព័ន្ធអារ៉ាប់ កំពុងចុះទៅបំពេញការងារនៅ​Daël​ និង​​ Harasta​​ ក្នុង​សង្កាត់ជាយទីក្រុង​ដាម៉ាស់​នៅ​ថ្ងៃពុធទី​៤​មករា​២០១២​
ក្រុមអ្នកសង្កេតការណ៍​នៃសម្ព័ន្ធអារ៉ាប់ កំពុងចុះទៅបំពេញការងារនៅ​Daël​ និង​​ Harasta​​ ក្នុង​សង្កាត់ជាយទីក្រុង​ដាម៉ាស់​នៅ​ថ្ងៃពុធទី​៤​មករា​២០១២​ FP/Youtube
ផ្សាយពាណិជ្ជកម្ម

ក្រុមសកម្មជនដើម្បីលទ្ធិប្រជាធិបតេយ្យស៊ីរី នៅថ្ងៃសុក្រ៦មករានេះ បានអំពាវនាវ ឲ្យមាន​មហា​បាតុកម្មជាថ្មីនៅទូទាំងប្រទេស ដើម្បី ទាមទារឲ្យព្រឹត្តិការណ៍នៅស៊ីរី​នេះ​ កា្លយ​​ទៅ​ជា ​វិបត្តិ​មួយ​របស់​សហគមន៍​អន្តរជាតិ​ នៅ​ខណៈ​ដែល ​ការវាយ​បង្ក្រាប​យ៉ាងហិង្សា​របស់​ពួក​យោធា​ស៊ីរី​​នៅតែ​​បន្ត​ឥត​ឈប់។​ ម្សិលមិញ នៅ ក្រុង Homs ភាគកណ្តាលប្រទេសនិង Deir Ezzor ,ប៉ែកខាងកើតប្រទេស មានស្លាប់ប្រជាជន​ស៊ីវិលចំនួន១១នាក់ បើទោះបី​ជាមាន​វត្តមាន​​របស់ក្រុមអ្នកសង្កេតការណ៍អារ៉ាប់នៅលើទីកន្លែងកើតហេតុក្តី-នេះបើយោងតាម​អង្គការ​​សង្កេត សិទ្ធិមនុស្សស៊ីរី « OSDH”។

មូលហេតុនេះហើយបានជា មានមតិសាធារណៈ ធ្វើការទិតៀន យ៉ាងខ្លាំងទៅលើ​បេសកកម្ម​​របស់​ក្រុម​អ្នកសង្កេតការណ៍នៃសម្ព័ន្ធអារ៉ាប់ ។

មេទ័ពធំនៃពួកទាហានរត់ចោលជួរម្នាក់ បាននិយាយថា "ជាបេសកកម្មបរាជ័យ"។

ចំណែក  នាយករដ្ឋមន្រ្តីនៃប្រទេស កាតារ វិញ ក៏បានទទួលស្គាល់ដែរ អំពី"កំហុស​ក្នុង​ការងា​រ​​​របស់​ក្រុមអ្នកសង្កេតការណ៍អារ៉ាប់ ដោយមួលហេតុពួកគេ ខ្វះបទពិសោធន៍​ក្នុង​មុខ​អាជីព។ ទន្ទឹមនេះដែរ លោកនាយករដ្ឋមន្ត្រីនៃប្រទេសកាតារ បានអំពាវនាវនៅថ្ងៃសុក្រ​នេះ​ដើម្បី​​រក​ជំនួយ​អន្តរាគមន៍មួយពីសំណាក់អ.ស.ប.។ អ.ស.ប.ដែលបានជូនដំណឹងថា ក្រុម​អ្នក​ជំនាញ​ការ​​​សិទ្ធិមនុស្សរបស់ខ្លួន អាចនឹងជួយផ្តល់ការបំពាក់បំប៉ន​ដល់ក្រុម​អ្នក​សង្កេតការណ៍នៃ​សម្ព័ន្ធអារ៉ាប់ ដើម្បីឲ្យពួកគេ មានបទពិសោធន៍​នៅ​ក្នុងបេសកកម្មត្រួតពិនិត្យ ការ​វាយ​បង្ក្រាប​ហិង្សា​នៅក្នុងប្រទេសស៊ីរី។

ម្យ៉ាងទៀត សម្ព័ន្ធអារ៉ាប់នឹងត្រូវពិភាក្សាគ្នាអំពីបញ្ហារកជំនួយ អ.ស.ប.នេះ នៅ​ឱកាស​នៃ​សម័យ​ប្រជុំមួយនៅទីក្រុង គែរនៅ​ថ្ងៃអាទិត្យ៨មករានៅចុងសប្តាហ៍នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ