អានតួអត្ថបទ
ស៊ីរី

ជនភៀស​ខ្លួន​ស៊ីរី​សម្រុក​ចូល​មក​ក្នុង​ទឹកដី​តួកគី

តាំង​ពី​ថ្ងៃ​ចន្ទ​ទី​៥​កញ្ញា​ម្សិលមិញ​មក ជនភៀសខ្លួន​ស៊ីរី​ជា​ច្រើន​រយ​នាក់ បាន​និង​កំពុង​បន្ត​ចូល​មក​ក្នុង​ដែនដី​នៃ​ប្រទេស​តួកគី ពីព្រោះ​កងទ័ព​ស៊ីរី​បាន​វាយ​ប្រហារ​ទៅ​លើ​ភូមិ​មួយ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ ដោយ​ឡែក កាល​ពី​ម្សិលមិញ ពួក​ជន​ភៀស​ខ្លួន​ស៊ីរី​ក្នុង​ជំរំ​មួយ​នៅ​លើ​ទឹកដី​តួកគី បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម ដើម្បី​ប្រឆាំង​នឹង​ប្រតិបត្តិ​ការ​វាយ​បង្ក្រាប​របស់​កងទ័ព​ស៊ីរី​នៅ​ប៉ែក​ពាយព្យ​នៃ​ប្រទេស ជិត​ព្រំដែន​ជាមួយ​តួកគី។

ប្រជាជន​ស៊ីរី នៅ​ជំរំ​​ជន​ភៀស​ខ្លួន ជាប់​ព្រំ​ប្រទល់​ប្រទេស​តួកគី។ រូបថត ថ្ងៃ​ទី​១៨​មិថុនា​២០១១8 juin 2011.
ប្រជាជន​ស៊ីរី នៅ​ជំរំ​​ជន​ភៀស​ខ្លួន ជាប់​ព្រំ​ប្រទល់​ប្រទេស​តួកគី។ រូបថត ថ្ងៃ​ទី​១៨​មិថុនា​២០១១8 juin 2011. REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

 

ជន​ភៀស​ខ្លួន​ស៊ីរី​ដែល​បាន​ចូល​មក​ក្នុង​ទឹក​ដី​តួកគី តាំង​ពី​ម្សិលមិញ​មក មាន​ចំនួន​ពី​៤០០​ទៅ​១ ០០០​នាក់។ ពួក​គេ​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត និង​ពី​ប្រទេស​ហើយ​បាន​ឆ្លង​ចូល​មក​ខាង​ទឹកដី​តួកគី ដោយហេតុតែ​ប្រតិបត្តិការ​យោធា​ស៊ីរី ទៅ​លើ​ភូមិ​មួយ​ដែល​ឋិត​នៅ​ចម្ងាយ​ប្រមាណ​តែ​ជាង​មួយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ទល់ដែន​ជាមួយ​តួកគី។

តាម​សំដី​របស់​ជនភៀស​ខ្លួន​ទាំង​នេះ កងទ័ព​ស៊ីរី​បាន​ដេញ​ប្រមាញ់​ពួក​គេ​ចូល​រហូត​ដល់​ទឹកដី​តួកគី។ តាំង​ពី​ខែ​មិថុនា​មក ពោល​គឺ​តាំង​ពី​កងទ័ព​របស់​Bachar el-Assad បាន​ផ្តើម​វាយ​បង្ក្រាប​ចលនា​បាតុកម្ម ប្រជាជន​ស៊ីរី​ជា​ច្រើន​ពាន់​គ្រួសារ​បាន​ចូល​មក​ជ្រក​នៅ​លើ​ទឹកដី​តួកគី។ ចំនួន​ជនភៀសខ្លួន​បាន​កើន​រហូត​ដល់​ទៅ ១២ ០០០នាក់​នៅ​ចុង​ខែ​មិថុនា។

ពួក​ជនភៀស​ខ្លួន​អះអាង​ថា មាន​ប្រជាជន​ស្លាប់​រៀងរាល់​ថ្ងៃ​ក្រោម​គ្រាប់​កាំភ្លើង​របស់​ទាហាន​ស៊ីរី។ យោង​ទៅ​តាម​អង្គការ​សហ​ប្រជាជាតិ ប្រតិបត្តិការ​វាយ​បង្ក្រាប​ពួក​បាតុករ​នៅ​ស៊ីរី​តរហូត​មក​ទល់​ពេល​នេះ បាន​បណ្តាល​ឲ្យ​ស្លាប់២​ ២០០​នាក់ បាត់​ខ្លួន​ជា​ច្រើន​ពាន់​នាក់ និង​ជាប់​គុក​ជាង​មួយ​ម៉ឺន​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ