អានតួអត្ថបទ
បទយកការណ៍

បណ្ណាល័​យ​ចល័តថ្មី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អនក្ខរភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងរយៈពេល​២០ឆ្នាំ​ចុងក្រោយនេះ អង្គការ​ស៊ីប៉ា​បាន​ចូលរួម​យ៉ាង​សកម្ម​​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ដោយ​ផ្តោត​សំខាន់​លើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អនក្ខរភាព។ នៅ​ក្នុង​បេសកកម្ម នៃ​ការ​លើក​ស្ទួយ​ដល់ការ​អប់រំ​និង​វប្បធម៌​នៃ​ការ​អាន​ នេះ អង្គការ​ស៊ីប៉ា​ធ្លាប់​មាន​សកម្ម​ភាព​ធំៗ​ចំនួន​៤​ ​គឺ​កម្ម​វិធី​បណ្ណាល័យតាម​សាលារៀន ការអាន​សម្រាប់​ទាំងអស់​គ្នា ការ​អភិវឌ្ឍន៍​ការ​អប់រំនៅ​ថ្នាក់​ឃុំ និង​ការ​បោះពុម្ព​​ផ្សាយសៀវភៅ។ ជាថ្មី​ម្តង​ទៀត កាល​ពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិញ អង្គការ​ស៊ីប៉ា​ជាមួយ​នឹង​ការ​គាំទ្រ​បន្ថែម​ពី​​ក្រុមហ៊ុន​​តូតាល់​កម្ពុជា ​ បាន​ពង្រីក​នូវទីតាំងថ្មី​របស់​​​បណ្ណាល័យ​ចល័ត​​​មួយ​បន្ថែម​ទៀត​នៅក្នុង​ភូមិ​ខ្សុំ ​​ឃុំបន្ទាយ​ដែក ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល។

កុមារា​កុមារី​អង្គុយ​ស្តាប់​ការ​អាន​សៀវភៅ​ដែលរៀប​ចំ​ឡើង​ដោយ​​បណ្ណាល័យ​ចល័ត​
កុមារា​កុមារី​អង្គុយ​ស្តាប់​ការ​អាន​សៀវភៅ​ដែលរៀប​ចំ​ឡើង​ដោយ​​បណ្ណាល័យ​ចល័ត​ ©RFI-លីដា
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ