អានតួអត្ថបទ
ភូមា

ចលនា​ឧទ្ទាម​ជន​ជាតិ​ភាគ​តិច​សាន​(Shan)​ស្នើ​ផែនការ​កម្ចាត់​គ្រឿង​ញៀន​

ចលនា​​ឧទ្ទាម​​​ជន​ជាតិ​​ភាគ​តិច​សាន​​(Shan) ​កំពុង​​ចរចា​​ស្វែង​​រក​​សន្តិភាព​​ជាមួយ​​រដ្ឋាភិបាល​​ភូមា​​ ដោយ​​បាន​​ស្នើ​​នៅ​​ថ្ងៃ​​សៅរ៍​​១៩​​ឧសភា​​នេះ​នូវ​​ផែនការ​​មួយ​​ដើម្បី​​​”លុប​​បំបាត់​​គ្រឿង​​ញៀន”។​​ទន្ទឹម​នេះ​ដែរ​​​ ​រដ្ឋ​​នៃ​​​ចលនា​​ឧទ្ទាម​សាន​​(Shan)​​នេះ​ គឺ​​ជា​​អ្នក​​ផលិត​​​ច្រើន​​នូវ​​អាភៀន​ opium​ និង​គ្រឿង​ញៀន​​amphétamines​នៅ​​ក្នុង​​ប្រទេស។ ​

កងទ័ព​នៃចលនាឧទ្ទាម​ជនជាតិភាគតិច​សាន(Shan)
កងទ័ព​នៃចលនាឧទ្ទាម​ជនជាតិភាគតិច​សាន(Shan)
ផ្សាយពាណិជ្ជកម្ម

នៅ​មុន​ពេល​​បន្តិចនៃ​​​កិច្ច​ចរចា​គ្នា​សា​ជា​ថ្មី ប្រធាន​នៃ​ក្រុម​ប្រឹក្សា​ស្ថាបនា​ឡើងវិញនៃ​រដ្ឋ សាន​(Shan)​ដែល​ជា​សាខា​នយោបាយ​នៃ​ចលនា​ឧទ្ទាម សាន​(Shan) បាន​ថ្លែង​បញ្ជាក់​ថា ខ្លួន​នឹង​ដាក់​​ជូន​គម្រោង​​ផែនការ​លុប​បំបាត់​គ្រឿងញៀន​នេះ ​ចំពោះ​​មន្ត្រី​នៃ​រដ្ឋាភិបាល ​ណៃពីដ៏ (Naypyidaw) ទទួល​​បន្ទុក​ខាង​កិច្ច​ចរចា។

ប្រធាន​នៃ​ក្រុម​ប្រឹក្សា​ស្ថាបនា​រដ្ឋសាន​ឡើងវិញ លោក Ywet Sitបាន​បញ្ជាក់​បន្ថែម​ទៀត​​ថា ចលនា​ឧទ្ទាមShan បាន​ត្រៀម​ជាស្រេច​ក្នុង​ការ​ពិភាក្សាគ្នាស្តីពី​បញ្ហា​គ្រឿងញៀន​​ជាមួយ​រដ្ឋាភិបាល​ដោយ​ពុំ​បាន​បញ្ជាក់​ពី​ប្រភេទ​គ្រឿងញៀន​ទាំង​នោះ​មាន​ចែង​​​​នៅ​ក្នុង​​ផែនការ​​លុប​បំបាត់​គ្រឿងញៀននោះ​ទេ។

ប្រទេស​ភូមា “​គឺ​ជា​ប្រភព​​ដ៏​ចម្បងមួយ​​ខាង​ផលិត​គ្រាប់ថ្នាំញៀន ​amphétamine និង​សារ​ជាតិ​​គ្រឿងញៀននៅក្នុង​តំបន់អាស៊ី​អាគ្នេយ៍​ហើយ​មួយ​ភាគ​ធំ​ផលិត​នៅក្នុង​រដ្ឋសាន​”-នេះ​បើ​យោង​​តាម​របាយការណ៍​មួយ​របស់​ការិយាល័យ​នៃបណ្តាប្រជាជាតិ​ប្រឆាំង​នឹង​​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ (UNODC)​នៅឆ្នាំ ២០១១។

ម្យ៉ាងទៀត ភូមា គឺ​ជា​ផលិតករ​ទីពីរ​នៃ​អាភៀន ​Opiumនៅក្នុងពិភពលោក​បន្ទាប់ពី ប្រទេស​អាហ្វហ្កានិស្ថាន ហើយអាភៀន​៩១% ​បាន​ដាំ​ដុះ​នៅ​ក្នុងរដ្ឋសាន​-នេះ​​បើ​យោង​តាម​អ.ស.ប.។

លោក​ឧត្តមសេនីយ Soe Win អ្នក​ដឹកនាំ​លេខ​២​នៃ​កងទ័ព​ភូមាដែល​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​​​ ក្នុង​​កិច្ចចរចា​នៅ​ថ្ងៃ​សៅរ៍​១៩​ឧសភា​នេះ បាន​រំពឹង​ទុក​ថា​នឹង​បាន​សម្រេច​នូវ​កិច្ច​ព្រម​ព្រៀង​​គ្នា​មួយ ​ប្រកប​ដោយគុណប្រយោជន៍សំរាប់​ភាគី​ចរចា​ទាំងពីរ។

រដ្ឋាភិបាល​ថ្មី​ភូមា​ដែល​បាន​កាន់អំណាច​តាំង​ពី​ខែ​មីនា​២០១១ បាន​ធ្វើ​កំណែ​ទម្រង់​ជាច្រើន​នៅ​ក្នុង​ប្រទេស​និង​ចាប់ផ្តើមធ្វើការចរចា​ជាមួយ​ចលនា​ឧទ្ទាម​នានា​ដោយ​បាន​សម្រេច​​នូវ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នាជាមួយ​​ចលនាឧទ្ទាម​មួយ​ចំនួន​ធំ​ផង។

ម្យ៉ាងទៀត ចលនា​ឧទ្ទាម​ទីមួយ​ដែលបានចុះកិច្ច​ព្រមព្រៀង​ឈប់បាញ់គ្នាមុនគេ កាលពី​ខែ​ធ្នូ២០១១ ​គឺ​​​កង​ទ័ព​​ឧទ្ទាម​​​​នៃ​រដ្ឋសាន​​ភាគខាងត្បូងដែល​ជាក្រុម​ប្រដាប់​អាវុធ​ដ៏​ចម្បង​ក៏​មាន​វត្តមាន​នៅក្នុងកិច្ចចរចា​នៅថ្ងៃសៅរ៍នេះដែរ។ជនជាតិភាគតិចសានដែល​​មាន​៩​% នៃ​ប្រជាជន​ភូមាសរុបគឺជាជនជាតិភាគតិចធំទីពីរ​នៅក្នុងប្រទេសភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ