អានតួអត្ថបទ
រុស្ស៊ី

ក្នុង​ប្រវត្តិ​ថ្មី​របស់​រុស្ស៊ី ថ្ងៃ​៤​វិច្ឆិកា​ជា​ខួប​ទី​៥នៃ "ទិវា​ឯកភាព​ប្រជាជន”

ស្ថានការណ៍​ពិត​ក្នុង​មជ្ឈដ្ឋាន​ប្រជាជន​ផ្ទាល់ គឺ​មិន​សូវ​មាន​ការឯកភាព​គ្នា​ទេ ក្នុង​រឿង​ទទួល​អំណរ​សាទរ​បុណ្យ​នេះ។ យ៉ាងណាមិញ ការចុះថ្នល់​ប្រារព្ធ​ទិវានេះ ដើម្បី​បង្ហាញ​ទឹកចិត្ត​ស្នេហា​ជាតិ ម្នាក់ៗ​ធ្វើ​តាម​របៀប​ខ្លួន គឺ កម្លាំងស្តាំ ​កម្លាំងឆ្វេង ​កម្លាំង​ជាតិ​និយម។ មិនតែ​ប៉ុណ្ណោះ ​បណ្តាជន​រុស្ស៊ី​ភាគច្រើន នៅមិន​ទាន់​មាន​ទម្លាប់​ថា ថ្ងៃនេះ ជា​ថ្ងៃ​ឈប់​ធ្វើការ រួច​អ្នកខ្លះ ថែម​ទាំង​មិន​ទាន់​យល់​ទេ អំពី​អត្ថន័យ​បុណ្យ​នេះ។

និស្សិត​រុស្ស៊ី​នាំ​គ្នា​ឈរ​ជា​ទម្រង់​ផែនទី​រុស្ស៊ី ដើម្បី​ប្រារព្វ​ខួប​ថ្ងៃ​ទិវា​ឯកភាព​ប្រជាជន
និស្សិត​រុស្ស៊ី​នាំ​គ្នា​ឈរ​ជា​ទម្រង់​ផែនទី​រុស្ស៊ី ដើម្បី​ប្រារព្វ​ខួប​ថ្ងៃ​ទិវា​ឯកភាព​ប្រជាជន ©reuters
ផ្សាយពាណិជ្ជកម្ម

 

02:42

សេចក្ទី​រាយការណ៍​របស់​កែវ ឆាយា​ពី​ទីក្រុង​ម៉ូស្គូ

កែវ ឆាយា

នៅ​ប្រទេស​រុស្ស៊ី​សម័យ​ថ្មី "ទិវា​ឯកភាព​ប្រជាជន “ក្នុង​ឋានៈ​ជា​ថ្ងៃឈប់​ បាន​ត្រូវ ប្រារព្ធ​ជា​លើក​ដំបូង គឺ​នា​ថ្ងៃ ៤វិច្ឆិកា ឆ្នាំ២០០៥។ ប្រារព្ធនេះ គឺ​យោង ”តាមក្រិត្យ​ការងារ“ ចុះ ហត្ថលេខា ​ថ្ងៃ៣០ធ្នូឆ្នាំ២០០៤ ​ដោយលោក​ Vladimir Poutine កាលណោះជា​ប្រធានាធិបតី​រុស្ស៊ី។ ចុះនេះ គឺ បន្ទាប់​ពី​ឯកសារ​នេះ​បាន​ត្រូវ​បន្ថែម​ទៅ​ដោយ​វិសោធនកម្ម​ ដែល​អនុម័ត ក្នុងខែធ្នូ​នោះឯង ដោយ សភា​ទាំងពីរ​ជាន់។

គោលដៅ​នៃ​វិសោធនកម្ម ​ដាក់ចេញ​ដោយ​បក្ស​កាន់​អំណាច ឈ្មោះ “Yedinaya Rossia“ គឺ​ដើម្បី យក​ថ្ងៃ ៤​វិច្ឆិកា ជា​ថ្ងៃ​ឈប់​ជំនួស​ថ្ងៃ​ឈប់​៧វិច្ឆិកា ដែល​បាន​ចាក់​ឫស​ជាប់​ជ្រៅ ក្នុង​ខួរក្បាល​អ្នកស្រុក ក្នុងឋានៈ​ជា​បុណ្យ​រំលឹក​ដល់​ទិវា បដិវត្តន៍​សង្គមនិយម​ឆ្នាំ១៩១៧ ផ្តួល​របប​ស្តេច Tsar។ ចំណែកទិវា ៤វិច្ឆិកា គឺ​ឧទ្ទិស​ដល់សាមគ្គីភាព​ជា​ធ្លុងមួយ​នៃ​ប្រជាជន​រុស្ស៊ី ដែល​នា​ថ្ងៃ​៤វិច្ឆិកា ឆ្នាំ១៦១២ ក្រោមការ​ដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់​មេទ័ព​រុស្ស៊ី ឈ្មោះ Kouzma MININE និង Dmitri POJARSKI ចេះ​រំដោះ​រដ្ឋធានី​ម៉ូស្គូ បាន​ផុតពី​ក្រញាំ​កាន់កាប់​នៃ​ពួក ឈ្លានពាន​ប៉ូឡូញ។

ក្នុង​ថ្ងៃ​បុណ្យនេះ នៅម៉ូស្គូ កម្លាំងស្តាំ ​កម្លាំងឆ្វេង ​កម្លាំងជាតិនិយម រួម​ប្រជុំ​សរុប​ទៅ​ជា អង្គ​មីទិញ ៦កន្លែង ធ្វើ​បាតុកម្ម ២កន្លែង ដើរ​ជាក្បួន​ដង្ហែ​មួយក្បួន។ ធំ​ជាងគេ គឺ​ក្បួនដង្ហែ​នេះ ដែលមាន​ឈ្មោះថា “ក្បួន​ដង្ហែ​នៃ​ពូជសាសន៍​រុស្ស៊ី“ ចាត់ចែងឡើង ដោយ​សកម្មជន​រហូត ដល់ ៣០.០០០នាក់​នៃ​ចលនា​ក្រោម​បាវចនា​ថា “ គ្នីគ្នា​ពួកយើង” ដែល​គាំទ្រ​ពេញទី​នយោបាយ​របស់​វិមាន​ក្រេមឡាំង។ ពាក្យ​ស្លោក​របស់គេ​ថ្ងៃនេះ គឺ​សំដែង​ការគាំទ្រ​ចំពោះ​រូបលោក Serguei Sobianine អភិបាលថ្មី​នៃ​ក្រុងម៉ូស្គូ ជា​មនុស្ស​របស់​លោក​ប្រធានាធិបតីMedvedev ផង របស់​លោកនាយក​រដ្ឋមន្ត្រី Poutineផង។

មីទិញជាតិនិយម​ មានគ្នា​ប្រមាណ១ ០០០នាក់ ចាត់ចែងឡើង ដោយ គណបក្ស LDPR ប្រព្រឹត្ត​ទៅ នៅចំកណ្តាល​ក្រុង ក្រោម​ពាក្យស្លោក ”ដើម្បីភាព​រួម​​គ្នា​នៃ​បណ្តា​ប្រជាជន​ប្រទេស​រុស្ស៊ី និង​ប្រឆាំងអំពើពុករលួយ“។ ចំណែក​ពួក​កុម្មុយនិស្ត សំរេច​ថា ធ្វើបាតុកុម្ម គឺ​នៅថ្ងៃ​អាទិត្យ ៧វិច្ឆិកា ដែល​ជា​ទិវា​នៃ​បដិវត្តន៍ សង្គម​និយម។

តាម​ប្រពៃណី​ដែល​មាន ក្នុង​ថ្ងៃ​បុណ្យ ៤វិច្ឆិកានេះ នៅវិមាន​ក្រេមឡាំង​ លោក​ប្រធានាធិបតី Medvedev បំពាក់​គ្រឿង​លំដាប់​សក្តិប្លែកៗ ជូន​ឥស្សរជន​បរទេស​ ចំពោះ​ឧបការគុណ​របស់គេ ក្នុងការ​ពង្រឹង​មិត្តភាព ជាមួយ​ប្រជាជនរុស្ស៊ី។

ស្រប​នឹង​លទ្ធផល​នៃការស្ទង់មតិ បណ្តាជន​រុស្ស៊ី​ដល់ទៅ៦៦% មិនចាត់ទុក ទិវា​៤វិច្ឆិកានេះ ថាជា “បុណ្យមែនពិត“ របស់​ប្រជាជន ឡើយ។ ទោះយ៉ាងណាក្តី ក៏មាន ១៦%ដែរ ដែល​យល់ថា ថ្ងៃនេះ ជា “ទិវាឯកភាព​ប្រជាជន“ នៅរុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ