អានតួអត្ថបទ
រុស្ស៊ី-អាវុធនាំចេញ

អាវុធ​ដែល​រុស្ស៊ី​នាំ​ចេញ​ទៅ​ក្រៅ​ចេះ​តែ​មាន​ទំហំ​កើន​ឡើង​

លោក​ប្រធានាធិបតី​ពូទីន ​ប្រកាស​ថា​ក្នុង​ឆមាស​ទី​១​ទើប​កន្លង​ផុត​ទៅ ​ទំហំ​លក់​នេះ​ មាន​ទឹក​ប្រាក់​ ៦.៥០០​លាន​ដុល្លារ ​គឺ​កើន​ឡើង​១៤% ​បើប្រៀប​ទៅ​នឹង​ឆមាស​ទី​១​ឆ្នាំ​មុន។​ ក្នុង​សម័យ​ប្រជុំ​ឧទ្ទិស​ដល់​​សហប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​ជាមួយ​រដ្ឋ​បរទេស​ លោក​ពូទីន​ កត់​សម្គាល់​ថា​ក្នុង​៧​ឆ្នាំ​ចុង​ក្រោយ​ ទំហំ​នាំ​ចេញ​នៃ​អាវុធ​រុស្ស៊ី​ បាន​កើន​ឡើង​ដល់​ទៅ​ជាង​២​ដង​ គឹ​​ជាប់​លេខ​២​ ដោយ​ចាញ់​តែ ​ស.រ.អា.​ប៉ុណ្ណោះ​ ហើយ​រុស្ស៊ី​ ក្នុង​ការ​លក់​នេះ ​តែង​គោរព​ឥត​ខ្ចោះ ​តាម​ច្បាប់​អន្តរជាតិ។

លោក​ប្រធានាធិបតី​ពូទីន ថ្លែង​សារ​ស្តីអំពី​ថវិកា​រដ្ឋ​សម្រាប់​ឆ្នាំ​២០១៣-២០១៤​​នៅ​វិមាន​ក្រេម​ឡាំង
លោក​ប្រធានាធិបតី​ពូទីន ថ្លែង​សារ​ស្តីអំពី​ថវិកា​រដ្ឋ​សម្រាប់​ឆ្នាំ​២០១៣-២០១៤​​នៅ​វិមាន​ក្រេម​ឡាំង Aleksey Nikolskyi/RIA Novosti
ផ្សាយពាណិជ្ជកម្ម

 

តាមការលើកឡើងនៃ លោកប្រធានាធិបតីពូទីន ៖
-បើក្នុងឆ្នាំ២០០៥ ចំណូលបានមកពី ការលក់អាវុធទៅក្រៅ គឺក្នុងទឹកប្រាក់តែ ៦.០០០លាន ដុល្លារ នោះក្នុងឆ្នាំ ២០១១កន្លងទៅ វាស្ទុះដល់ ១៣.២០០លានដុល្លារទៅហើយ។
-ឥឡូវ ស្ថិតនៅក្នុងបទបញ្ជាទិញអាវុធពីរុស្ស៊ី គឺមានកិច្ចសន្យាចុះជាមួយរដ្ឋបរទេសនានា ក្នុងទឹកប្រាក់ដល់ទៅ ៤៣.០០០លានដុល្លារ ដែលរុស្ស៊ីត្រូវបំពេញក្នុងប៉ុន្មានឆ្នាំចំពោះមុខ។

-បច្ចុប្បន្ន មានរដ្ឋបរទេសចំនួន៥៥ ដែលទិញគ្រឿងបច្ចេកទេសយោធា និង​ប្រព័ន្ធ​សព្វាវុធ​រុស្ស៊ី​ ក្នុងនោះមាន ប្រទេសឥណ្ឌា អាល់ហ្សេរី ចិន វៀតណាម វេនេហ្សុយអេឡា និង​ស.រ.អា.​ផង​ដែរបើគិតជាសរុប រុស្ស៊ី ធ្វើសហប្រតិបត្តិការ វិស័យយោធា-បច្ចេកទេស ជាមួយរដ្ឋដល់ទៅ ជាង៨០ នៅក្នុងលោក។

លោកពូទីនគូសបញ្ជាក់ថា “ រុស្ស៊ីតែងបំពេញឥតល្អៀង នូវរាល់កាតព្វកិច្ច ដែលរុស្ស៊ីផ្ទាល់ បាន​ទទួលយកមកដាក់លើខ្លួន ហើយគោរពឥតខ្ចោះតាម រាល់តែការ​ទាមទារ​នៃ​ច្បាប់​អន្តរជាតិ​បូក​ទាំងរបបដែលហាមប្រាមការសាយភាយអាវុធនិងដែល​ត្រួត​ពិនិត្យ​លើ​សព្វាវុធ។​

ដោយនិយាយអំពី ស្ថានភាពប្រទេសរុស្ស៊ី នៅលើទីផ្សារអាវុធ លោកពូទីន សង្កេតឃើញថា ការប្រជែងគ្នានៅលើទីផ្សារនេះ មានកម្រិតខ្ពស់ណាស់ម៉្លោះហើយបានជាជោគជ័យរុស្ស៊ីដែល សព្វ​ថ្ងៃ ជាប់លេខ២យ៉ាងមាំនៅក្នុងលោក ខាងទំហំនាំចេញនៃអាវុធ និង គ្រឿងបច្ចេកទេស យោធាគឺកាន់តែមានទម្ងន់ទៅទៀត ដ្បិតវាជាទ្រនិចសំខាន់នៃសក្តានុពលឧស្សាហកម្ម បច្ចេក​វិជ្ជា​ វិទ្យាសាស្ត្រ និងថែមទាំង ឆ្លុះឲ្យឃើញពី លទ្ធភាពនយោបាយ ប្រទេសរុស្ស៊ី ទៅផង។ 

 តាមទិន្នន័យ នៃ” វិជ្ជាស្ថានអន្តរជាតិក្រុងStockholm ខាងស្រាវជ្រាវបញ្ហាសន្តិភាព “ ៖
ស.រ.អា. ដែលជាប់លេខ១ គឺចេះក្តាប់បានដល់ទៅ ៣០% នៃទីផ្សារអាវុធក្នុងលោក , រុស្ស៊ី ជាប់លេខ២ គឺដោយដណ្តើមបាន ២៤% នៃទីផ្សារនេះ ,លេខ៣ គឺធ្លាក់ទៅ​លើ​ប្រទេស​អាល្លឺម៉ង់​ ក្នុងអត្រា ៩% , លេខ៤ គឺបារាំង មានចំណែក ៨%, ហើយលេខ៥ គឺប្រទេស​អង់គ្លេស​ - ៤%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ