អានតួអត្ថបទ
បទយកការណ៍

ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បង្កើត​សកម្មភាព​ជួយ​សហគមន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមហ៊ុន​បើក​អាជីវកម្ម​មួយ​ចំនួន​បាន​គិត​គូរ​អំពី​ការ​ចូលរួម​អភិវឌ្ឍន៍​សហគមន៍ ឬ​ការ​បង្កើត​ការងារ​សង្គមកិច្ច​ដោយ​ផ្តួចផ្តើម​អោយ​មាន​ផែនការ​ការងារ​របស់​ក្រុមហ៊ុន​របស់​ពួកគេ​តែម្តង។ ក្រុមហ៊ុន​ទាំង​នេះ​គិតថា ការងារ​សង្គមកិច្ច​គឺ​ជា​ការ​ទទួលខុសត្រូវ​របស់​ពួកគេ​មួយ ដែល​មិនមែន​ធ្វើ​ខ្លួន​តែ​ជា​អ្នក​ចាំ​ទទួល​ផលប្រយោជន៍​ពី​សង្គម​នោះ​ឡើយ។ ប៉ុន្តែ​ពួកគេ​បាន​គិត​ថា ពួកគេ​ត្រូវ​ធ្វើ​អ្វី​មួយ​ជួយ​សង្គម​វិញ។ ក្រុមហ៊ុន​ឯកជន​ទាំងនេះ​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន ឬ​ស្ថាប័ន​អាជីវកម្ម​ដទៃទៀត​ទោះ​ខ្នាតតូច​ក្តី ខ្នាត​ធំ​ក្តី ដែល​មិន​ទាន់​បាន​បង្កើត​សកម្មភាព​សហគមន៍​នេះ គួរ​បង្កើត​អោយ​មាន​ការងារ​សង្គមកិច្ច​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​រួមគ្នា៕

ក្រុម​ការងារ​សាលារៀន​ឯកជន​វេស្ទឡាញ បង្រៀន​សិស្ស​ក្រីក្រ​ក្នុង​សហគមន៍
ក្រុម​ការងារ​សាលារៀន​ឯកជន​វេស្ទឡាញ បង្រៀន​សិស្ស​ក្រីក្រ​ក្នុង​សហគមន៍ RFI/Delux Leang
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ