អានតួអត្ថបទ
បទយកការណ៍

រូបថត​Gilles Caron​ត្រូវ​បាន​បិទ​ជាលើក​ដំបូង​នៅ​លើ​ស្តូប​អនុស្សាវរីយ៍​​ក្រុង​ភ្នំពេញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមគ្រួសារ​របស់​លោក ​Gilles​Caron ​អ្នកកាសែត​និងជា​អ្នកថតរូប​ជនជាតិ​បារាំង​ ដែល​បាន​បាត់ខ្លួន​ជំនាន់​សង្គ្រាម​ចន្លោះ​ឆ្នាំ ​១៩៧០​ដល់​ឆ្នាំ ​១៩៧៥​ បានមក​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​និង​គោរព​វិញ្ញាណក្ខន្ធ​​លោក ​Gilles Caron​។ កូនស្រី​ច្បង​របស់​លោក ​Gilles Caron ​គឺ​លោកស្រី​ Marjorlaine Caron ​និង ​លោក ​Luis​Bachelot ​ជាស្វាមី​និង​ជា​នាយក​មូលនិធិ​ Gilles Caron ​កាលពី​ដើមសប្តាហ៍នេះ​ បានធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ​និង​ដាក់​រូបថត​លោក​ Gilles Caron​ នៅលើ​ស្តូប​អនុស្សាវរី​របស់​អ្នកកាសែត​ជើងចាស់​ដែល​បាន​ស្លាប់​និង​បាត់ខ្លួន ​នៅ​ខាងមុខ​សណ្ឋាគារ​ Le Roya​l ទីក្រុង​ភ្នំពេញ។

©RFI-សុផល
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ