អានតួអត្ថបទ
ជប៉ុន

នាយក​រដ្ឋមន្ត្រី​សន្យា​អនុវត្ត​នយោបាយ​ថាមពល​ថ្មី

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ Yoshihiko​ Noda​ បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​១៣​កញ្ញា​នេះ​ឱ្យ​ដឹង​អំពី​និយម​ន័យ​នៃ​នយោបាយ​ថាមពល​ថ្មី​ ចាប់​ពី​ឥឡូវ​នេះ​ទៅ​ទល់​រដូវក្តៅ​ឆ្នាំ​២០១២​ ​ បន្ទាប់ពី​មាន​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ នៅ​Fukushima​និង​បាន​ព្រមាន​ប្រាប់​ថា​ ប្រាក់​យេន​ថ្លៃ​ខ្លាំង​ពេក​គំរាម​កំហែង​ការកសាង​ប្រទេស​ជាតិ​ឡើង​វិញ។

នាយករដ្ឋមន្រ្តី​ជប៉ុន លោក​Yoshihiko​ Noda​ ប្រកាស​ពី​នយោបាយ​ថាមពល​ថ្មី​នៅជប៉ុន
នាយករដ្ឋមន្រ្តី​ជប៉ុន លោក​Yoshihiko​ Noda​ ប្រកាស​ពី​នយោបាយ​ថាមពល​ថ្មី​នៅជប៉ុន ©Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សុន្ទរកថា​ស្តី​ពី​នយោបាយ​ទូ​ទៅ​ ​ ​ លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ Yoshihiko​ Noda​បាន​ថ្លែង​ថា​ ជប៉ុន​ត្រូវ​កំណត់​គោល​ដៅ​ខ្លួន​គឺ​ “​ កាត់​បន្ថយ​ឱ្យ​បាន​ច្រើន​ជា​អតិបរមា​ ចំណែក​នៃ​អគ្គិសនី​បាន​មក​ពី​ថាម​ពល​ធាតុ​បរមាណូ​”​ ជា​គុណ​ប្រយោជន៍​ដល់​ថាមពល​ធម្មជាតិ​មិន​ចេះ​សាប​សូន្យ​ ដើម្បី​ឈាន​មុខ​គេ​ក្នុង​ពិភពលោក​ នៅ​ក្នុង​វិស័យ​នេះ​។ គាត់​បាន​សង្កត់​ធ្ងន់​ថា​”​ យើង​នឹង​ចាប់​ផ្តើម​ជា​ថ្មី​ពី​ទំព័រ​ស​ស្អាត​មួយ​និង​បង្ហាញ​ចាប់​ពី​ឥឡូវ​នេះ​ទៅ​ទល់​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ​នូវ​ផែនការ​ថាម​ពល​ថ្មី​រហូត​ដល់​ឆ្នាំ​២០៣០​។​ប្រទេស​យើង​ត្រូវ​កសាង​សង្គម​មួយ​ប្រកប​ដោយ​ថាមពល​ថ្មី​។​ ដោយ​ប្រើ​ប្រាស់​អានុភាព​នៃ​បច្ចេកទេស​យើង​រួម​ផ្សំ​ជាមួយ​កំណែ​ទម្រង់​ខាង​ផ្នែក​វិធាន​និង​នយោបាយ​ជួយ​ឱ្យ​អនុវត្ក​យក​ថាមពល​ថ្មី​ ​ ​ យើង​ធ្វើ​ឱ្យ​ជប៉ុន​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ជា​គំរូ។

មុន​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ នៅ​Fukushima​ បណ្តាល​មក​ពី​ការរញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមី​ នៅ​ថ្ងៃ​១១​មីនា​ នៅ​ប៉ែក​ឦសាន​ប្រទេស​ ប្រមើល​ប្រើ​ប្រាស់​អគ្គិសនី​ចំនួន​ជាង​៥០%​បាន​មក​ពី​ថាមពល​ធាតុ​បរមាណូ​។​ក៏​ប៉ុន្តែ​ វិបត្តិ​នៅ​Fukushima​ បាន​ធ្វើ​ឱ្យ​សភាពការណ៍​ភាន់​ប្រែ​ ​ ដោយ​បង្ហើប​ឱ្យ​ឃើញ​គ្រោះ​ថ្នាក់​នៃ​ថាមពល​ក្នុង​ទ្រង់​ទ្រាយ​នេះ​ ​ នៅ​ក្នុង​ប្រទេស​មួយ​ដែល​អាស្រ័យ​ទាំង​ស្រុង​នឹង​គ្រោះ​ធម្មជាតិ​។

សោកនាដកម្ម​នេះ​បាន​តម្រូវ​ឱ្យ​ជម្លៀស​ជន​ជាង​៨​ម៉ឺន​នាក់​ចេញ​ពី​ទី​លំនៅ​ខ្លួន​ នៅ​តំបន់​ជុំវិញ​រោង​ចក្រ​នុយក្លេអ៊ែរ​។​ក្នុង​ចំណោម​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ចំនួន​៥៤​ ​ មាន​តែ​១១ប៉ុណ្ណោះ​នៅ​ដំណើរការ​បាន​។​ការស្ថាបនា​ម៉ាស៊ីន​ប្រតិកម្ម​ថ្មីៗ​ត្រូវ​បាន​ផ្អាក​សិន​ ​ មុន​វិបត្តិ​Fukushima​ មាន​គម្រោង​ការ​បែប​នេះ​ចំនួន​១៤​៕
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ