អានតួអត្ថបទ
អេស្ប៉ាញ-ហិរញ្ញវត្ថុ

ទីភ្នាក់ងារ​​​វាយតម្លៃ​​ហានិភ័យ ​​Moody’s ​​បញ្ចុះ​​ពិន្ទុ​​២៨​​ធនាគារ​​អេស្ប៉ាញ​​ពី​១​​ទៅ៤​​កម្រិត​​

នៅ​ថ្ងៃចន្ទ​ទី២៥​មិថុនា​ឆ្នាំ២០១២​ម្សិលមិញ​ ​ ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ Moody’s ​បាន​ប្រកាស​ឲ្យដឹង​ថា​ ​ គេ​បាន​ធ្វើការ​បញ្ចុះ​ពិន្ទុ​២៨ធនាគារ​អេស្ប៉ាញ​ហើយនិង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​២កន្លែង​ទៀត​ ​ ពី១​ទៅ៤​កម្រិត។​ ទាំងនេះ​ក៏​ពីព្រោះតែ​គេ​ខ្វះ​ទំនុកចិត្ត​ទៅលើ​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។  

ទីភ្នាក់ងារ​​វាយតម្លៃ​ហានិភ័យ ​Moody’s
ទីភ្នាក់ងារ​​វាយតម្លៃ​ហានិភ័យ ​Moody’s © Moody's
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេចចិត្ត​ធ្វើ​ការ​បញ្ចុះ​ពិន្ទុ​២៨ធនាគារ​ហើយនិង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​២កន្លែង​ទៀត ​ ​ នៅក្នុង​ប្រទេស​អេស្ប៉ាញ​ ​ ក៏ពីព្រោះតែ​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ Moody’s ​មាន​កង្វះ​ទំនុកចិត្ត​ទៅលើ​រដ្ឋាភិបាល​អេស្ប៉ាញ​ ​ ដូចមាន​ការបញ្ចុះ​ទម្លាក់​ពិន្ទុ​បង្ហាញ​ឲ្យឃើញ​កាលពី​ថ្ងៃទី​១៣​មិថុនា​ឆ្នាំ២០១២​កន្លងទៅ​ចំនួន​បីកម្រិត​មកនៅ​ “Baa3” ។​ ទាំងនេះ​ក៏​ដោយហេតុតែ​គេ​ខ្វះ​ជំនឿ​ជឿថា​ ​ រដ្ឋាភិបាល​អេស្ប៉ាញ​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងកា​រិះរក​ដំណោះស្រាយ​ឲ្យ​​បញ្ហា​វិបត្តិ​ប្រាក់បំណុល​របស់​ខ្លួន។

 
ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ Moody’s ​បាន​ថ្លែង​ប្រាប់​ឲ្យដឹង​ទៀតថា​ ​ ការ​បញ្ចុះ​ទម្លាក់​ពិន្ទុ​២៨ធនាគារ​ហើយនិង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​២កន្លែង​ទៀត ​ ​ នៅក្នុង​ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃចន្ទ​ទី២៥​មិថុនា​ឆ្នាំ២០១២​ម្សិលមិញ​ ​ គឺ​ Moody’s ​ចង់​គូស​បញ្ជាក់​ឲ្យ​ឃើញពី​ការធ្លាក់​ចុះទន់​ខ្សោយ​នៃ​ភាពរឹងមាំ​នៃ​ឥណទាន​ធនាគារ​អេស្ប៉ាញ​ ​ ដោយ​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ Moody’s ​យល់ឃើញថា​ ​ ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អេស្ប៉ាញ​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ធ្ងន់​ជាមួយ​សកម្មភាព​ជួញ​ទិញដូរ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​អេស្ប៉ាញ។​ សកម្មភាព​ជួញ​ទិញដូរ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​អេស្ប៉ាញ​ដែល​កំពុង​តែ​ជួប​នឹង​វិបត្តិ​ដ៏​សែន​ធ្ងន់ធ្ងរ។

ក្នុង​ចំណោម​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អេស្ប៉ាញ​ទាំង៣០​ដែល​បាន​ស្គាល់​ការ​ទម្លាក់​បញ្ចុះ​ពិន្ទុ​ ​ មាន​ចំនួន១៦​អាច​នឹងត្រូវ​ទម្លាក់​បញ្ចុះ​ពិន្ទុ​បន្ថែម​ទៀត​នៅ​រយៈពេល​ខ្លី​ឬ​មធ្យម​ខាងមុខ។​ នេះ​ជាការ​បញ្ជាក់​របស់​ ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ Moody’s ។

គួរកត់​សម្គាល់ថា​ ​ ក្នុងចំណោម​ធនាគារ​អេស្ប៉ាញ​សំខាន់ៗ​ ​ ធនាគារ​ Banco Popular ​បាន​ឃើញ​ចំណាត់ថ្នាក់​របស់​ខ្លួន​ធ្លាក់​បាត់បង់​អស់​១កម្រិត​មកនៅ​ “Baa1”​។​ រីឯ​ធនាគារ​ Banco Santander​ វិញ​បាន​ធ្លាក់​បាត់បង់​អស់​២កម្រិត​មកនៅ​ “Baa2”​ ដោយ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ទស្សនវិស័យ​អវិជ្ជមាន។​ ទាំងនេះ​បាន​សេចក្តីថា​ ​ ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ Moody’s ​អាច​ធ្វើការ​បញ្ចុះ​ទម្លាក់​ពិន្ទុ​បន្ថែម​ទៀត​នៅ​រយៈកាល​មធ្យម​ខាងមុខនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ