អានតួអត្ថបទ
អ.ស.ប.

ប្រទេស ៤ ផ្លាស់​វេនគ្នា ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​ដែល​មាន ១៥ ប្រទេស

មហាសន្និបាត អ.ស.ប. បាន​ជ្រើសរើស​ប្រទេស​ថ្មី បួន ជា​សមាជិក​មិន​អចិន្ត្រៃយ៍ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ នៅ​ថ្ងៃ​សុក្រ ២១ តុលា ម្សិលមិញ ។​ ប្រទេស Pakistan Guatemala Maroc និង Togo ​ នឹង​ចូលក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ សំរាប់​រយៈពេល ២​ឆ្នាំ ជំនួស​ប្រទេស Brésil Liban Nigéria និង Gabon ​ដែល​បាន​បញ្ចប់​អាណត្តិ​ខ្លួន ២ ឆ្នាំ។

សាល​សន្និសីទ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ
សាល​សន្និសីទ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ AFP PHOTO / UN PHOTO / Eskinder Debebe / HANDOUT
ផ្សាយពាណិជ្ជកម្ម

 

គ្រាន់តែ​ត្រូវ​បាន ជ្រើសតាំង នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ភ្លាម ឯកអគ្គរដ្ឋទូត​ Pakistan បាន​ទទួល​​ការ​ហៅ​ទូរស័ព្ទ​ពី​ខាង​សមភាគី​ឥណ្ឌា​របស់​ខ្លួន​ដែល​ចង់​សរសើរ​គាត់ មុន​គេ​បង្អស់។​ គឺ​ជា​កាយវិការ​ទូត​ដ៏​ល្អ​ប្រសើរ​ណាស់​ពីព្រោះ ប្រសិន​បើ​បុរស​ទាំង​ពីរ​មាន​ទំនាក់​ទំនងល្អ​រវាង​គ្នា នោះ​​មិន​ខ្វះ​ទេ​រឿង​ទាស់ទែងគ្នា​ រវាងឥណ្ឌា​និង Pakistan នៅក្នុងសម័យប្រជុំនៃក្រុម ប្រឹក្សា​សន្តិសុខ ​ដូចជារឿង Cachemire ឬ Afghanistan ជាដើម។

នៅក្នុងក្រុមប្រទេសអាហ្រ្វិក Maroc ដែលទោះបី​ជាពុំបានទទួល​ការគាំទ្រ របស់​សហភាព​អាហ្រ្វិក​ក្តី​ ក៏ប៉ុន្តែ បាន​ទទួលអាសនៈ ខ្លួន​​ដោយ​ងាយ​ស្រួល​ទល់នឹង​ Mauritanie។ ប្រទេស Togo ក៏​បាន​ចូលក្នុង​ក្រុម​ប្រឹក្សាសន្តិសុខដែរ។

សំរាប់ទ្វីបអាមេរិកឡាទីន Guatemala ជាបេក្ខជន​តែ​មួយ​គត់​នៃ​ទ្វីបខ្លួន ​ត្រូវ​ជំនួស​ប្រទេស Brésil ។ ​

សំរាប់ អាសនៈ ប្រចាំប្រទេស អឺរ៉ូប ការបោះឆ្នោត​ជ្រើសរើស មាន​លក្ខណៈប្រជែង​គ្នាខ្លាំង​ណាស់​ គឺ​​ការបោះឆ្នោត​ជ្រើស​រើស ៩ លើកហើយ នៅតែ​ពុំទាន់អាច ឲ្យអារកាត់ តើត្រូវ​ជ្រើស​រើស​​យក Azerbaïdjan ឬ ក៏​ Slovénie ? ការ​បោះឆ្នោត​ជ្រើសរើស​នឹង​ត្រូវ​ធ្វើឡើងវិញ នៅ​ព្រឹក​ថ្ងៃចន្ទ ក្រោយនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ