អានតួអត្ថបទ
បទយកការណ៍

ស្ត្រី​លក់​ស្រាបៀរ​ថ្លែង​ទុក្ខ​លំបាក​ហើយ​ប្រឹង​ប្រែង​ទារ​ឡើង​ប្រាក់ខែ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទុក្ខ​លំបាក​វេទនា​របស់​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀ​រ ឬ​ស្ត្រី​ឡង់​សេ បាន​ថ្លែង​ទុក្ខលំបាក តាមរយៈ​ខ្សែ​វិដេអូ​ឯកសារ រយៈពេល ១៥ នាទី ដែល​និយាយ​ពី​ស្ថានភាព​លំបាក​របស់​ស្ត្រី​ផ្សព្វផ្សាយ​ស្រា​បៀរ មានដូចជា ការ​មើលងាយមើលថោក ត្រូវគេ​បៀតបៀន​រូបរាងកាយ គេ​បង្ខំ​ឲ្យ​ផឹក​ស្រាបៀ​រ និង​រហូត​ដល់​លក់ខ្លួន ដោយសារ​តែ​ប្រាក់ខែ​តិចតួច ថែមទៀត​ផង​។ ស៊ូទ្រាំ​នឹង​ទុក្ខលំបាក​យូរ​ឆ្នាំ​មកហើយ នៅពេលនេះ ក្រុម​ស្ត្រី​ផ្សព្វផ្សាយ​ស្រា​បៀ​រ បាន​ផ្តើម​យុទ្ធនាការ ទាមទារ​ឡើង​ប្រាក់ខែ ដែល​សព្វ​ថ្ងៃ​ទទួល​បាន​ត្រឹមតែ ៥០ ទៅ ៧០ ដុល្លារ ឲ្យ​ឡើងដ​ល់​យ៉ាងហោច​ណាស់​ជាង ១៣៧ ដុល្លារ ក្នុង​មួយ​ខែ​។​

ក្រុម​ស្ត្រី​លក់​ស្រាបៀរ​តវ៉ា​ទាមទារ​ប្រាក់ខែ​ក្នុង​ពេល​កន្លង​មក
ក្រុម​ស្ត្រី​លក់​ស្រាបៀរ​តវ៉ា​ទាមទារ​ប្រាក់ខែ​ក្នុង​ពេល​កន្លង​មក RFI/Channa Siv
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ