អានតួអត្ថបទ
ហ្សកដានី

ព្រះចៅAbd Allah ទី២​ តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​

នៅ​ហ្ស័កដានី​ ​ ព្រះចៅ​Abd​ Allah​ទី២​ នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​១កុម្ភៈ​ បាន​តែង​តាំង​នាយក​រដ្ឋ​មន្ត្រី​ថ្មី​។ ​លោក​Maarouf​ Bakhit​ បាន​ទទួល​បន្ទុក​ធ្វើ​ “​ កំណែ​ទម្រង់​នយោបាយ​ពិត​ប្រាកដ​ “​ ។​បាតុកម្ម​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​បី​សប្តាហ៍​ចុង​ក្រោយ​នេះ​នៅ​ ក្នុង​ព្រះ​រាជាណាចក្រ​ ​ ដោយ​សុំ​ឱ្យ​រដ្ឋាភិបាល​និង​នាយក​រដ្ឋ​មន្ត្រី​ចាក​ចេញ​ទៅ​។រណសិរ្ស​ សកម្មភាព​អ៊ីស្លាម​បាន​ទិតៀន​រិះ​គន់​ការ​ជ្រើស​រើស​យក​លោក​Maarouf​ Bakhit​ ដោយ​យល់​ឃើញ​ថា​ គាត់​”​ ពុំ​មែន​ជា​អ្នក​កំណែ​ទម្រង់​និយម​ “​ ទេ​និង​ដោយ​សន្យា​ថា​នឹង​ធ្វើ​បាតុកម្ម​បន្ត​ទៅ​ទៀត។ 

លោក ​Maarouf​ Bakhit​ ​នាយក​រដ្ឋ​មន្ត្រី​ថ្មី​នៃ​ប្រទេស​ហ្សកដានី
លោក ​Maarouf​ Bakhit​ ​នាយក​រដ្ឋ​មន្ត្រី​ថ្មី​នៃ​ប្រទេស​ហ្សកដានី © Reuters
ផ្សាយពាណិជ្ជកម្ម

02:06

សេចក្តីរាយការណ៍របស់ Angélique Ferat ប្រែ​សម្រួល​ដោយ​ វីនស្តុន រតនា

ពួក​បាតុករ​ទាម​ទារ​សុំ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ចាក​ចេញ​ទៅ​។​ប៉ុន្តែ​ ព្រះ​មហាក្សត្រ​ផ្លាស់​ជំនួស​នាយក​រដ្ឋ​មន្ត្រី​មួយ​រូប​ជា​អតីត​businessman​ ដោយ​នាយក​រដ្ឋ​មន្ត្រី​មួយ​រូប​ទៀត​ជា​ទាហាន​។

 
លោក​Maarouf​ Bakhit​ ជា​អតីត​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​អ៊ីស្រាអែល​និង​ទួរគី​។​ជា​បុគ្គល​ចេញ​មក​ពី​មហាគ្រួសារ​ហ្ស័កដានី​មួយ​។​តើ​គាត់​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​កំណែ​ទម្រង់​ដែល​ពួក​បាតុករ​បាន​ទាមទារ​ចង់​បាន​ឬ​ទេ​?​ -នេះ​ជា​សំនួរ​ធំ​។

ព្រះ​ចៅ​Abd​ Allah​ទី២​ នៅ​ក្នុង​លិខិត​តែង​តាំង​គាត់​ បាន​ផ្ទុកផ្តាក់​ឱ្យ​គាត់​ធ្វើ​កំណែ​ទម្រង់​ដ៏​ជ្រាល​ជ្រៅ​ ដើម្បី​ពង្រឹង​របប​ប្រជាធិបតេយ្យ​នៅ​ហ្ស័កដានី​។​ប៉ុន្តែ​ ការតែង​តាំង​អតីត​ឩត្តមសេនីយ​រូប​នេះ​គឺ​ជា​សញ្ញា​នៃ​ការវិល​ត្រឡប់​នៃ​ក្រសួង​ស៊ើប​ការសម្ងាត់​មក​កាន់​ឆាក​នយោបាយ​វិញ​។

ម្យ៉ាងទៀត​ ឈ្មោះ​គាត់​បាន​ជាប់​ឡូក​ឡំ​ជាមួយ​ការបោះ​ឆ្នោត​សភា​ នៅ​ឆ្នាំ​២០០៧​។កាល​ណោះ​ ​ លោក​Maarouf​ Bakhit​ បំពេញ​មុខងារ​ជា​នាយក​រដ្ឋ​មន្ត្រី​។​នៅ​ក្នុង​ការបោះ​ឆ្នោត​សភា​នេះ​ មាន​ការក្លែង​បន្លំ​សន្លឹក​ឆ្នោត​យ៉ាង​ក្រាស់​ក្រែល​ ជា​ហេតុ​បាន​ធ្វើ​ឱ្យ​ប៉ះ​ទង្គិច​អារម្មណ៍​ប្រជាជន​ហ្ស័កដានី​សូម្បី​តែ​ក្នុង​ចំណោម​អ្នក​មាន​គោលជំហរ​មិន​ជ្រុលនិយម​ក៏​ដោយ។

រណសិរ្ស​សកម្មភាព​អ៊ីស្លាម​ជា​គណបក្ស​អ៊ីស្លាម​និយម​ជ្រុល​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ខ្លាំង​បំផុត​បាន​បញ្ចេញ​ប្រតិកម្ម​តបត​វិញ​ភ្លាម​ភ្លែត។​ គឺ​ពុំមែន​ជា​បុគ្គល​ដែល​យើង​ត្រូវការ​ចង់បាន​ ដើម្បី​ចេញផុត​ពី​វិបត្តិ​ឡើយ។​ ការ​តែងតាំង​នេះ​ពុំ​មែន​ជា​សញ្ញា​នៃ​ឆន្ទៈ​ចង់​​ធ្វើ​កំណែ​ទម្រង់​នោះទេ។​ ព្រះមហាក្សត្រ​ទំនង​ជា​ចង់​សម្តែង​កាយវិការ​មួយ​ ប៉ុន្តែ​ព្រះអង្គ​ពុំ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ប្រឆាំង​នឹង​ព្រះអង្គ​ជឿ​តាម​ព្រះអង្គ​ឡើយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ