អានតួអត្ថបទ
សិទ្ធិនារី

ទិវា​នារី​អន្តរជាតិ​ឆ្នាំ​២០១២ ឧទ្ទិស​ដល់​ស្ត្រី​នៅ​ជនបទ

៨​ មីនា ទិវា​នារី​អន្តរជាតិ​ ! ក្នុង​​ឆ្នាំ​២០១២​នេះ ពិភពលោក​ប្រារព្ធ​ទិវា​សិទ្ធិ​នារី ក្រោម​​ប្រធានបទ​ « ស្វ័យតភាព​របស់​ស្ត្រី​នៅ​ជនបទ និង​តួនាទី​របស់​ស្រ្តី​នៅ​ជនបទ​ក្នុង​ការ​បំបាត់​ភាពក្រីក្រ អត់ឃ្លាន និង​ដើម្បី​អភិវឌ្ឍន៍ »។ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ គីមូន បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល សង្គម​ស៊ីវិល និងក្រុម​ហ៊ុន​​ឯកជន​ទាំង​ឡាយ​ ចូល​រួម​ធ្វើ​វិនិយោគទុន​ ជាមួយ​ស្ត្រី​នៅ​តាម​ជន​បទ​ លុប​បំបាត់​ការ​រើសអើង​ភេទ និង​ជួយ​ស្ត្រី​ឱ្យ​មាន​សិទ្ធិ​ទទួល​អ្វីៗ​ដូច​បុរស។

កសិករ​ខេត្ក​​​កំពត​កំពុង​ច្រូត​ស្រូវ​
កសិករ​ខេត្ក​​​កំពត​កំពុង​ច្រូត​ស្រូវ​ RFI/Im Navin
ផ្សាយពាណិជ្ជកម្ម

 

សមភាព​ស្ត្រី​-​​បុរស និង​ស្វ័យតភាព​របស់​ស្ត្រី ជាទូទៅ​មាន​​ការ​រីក​ចម្រើន​ទៅ​មុខ​ជា​លំដាប់​ នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​តិចតួច និង​មិន​គ្រប់​គ្រាន់​ឡើយ ជាពិសេស​ចំពោះ​ស្ត្រី​នៅ​តាម​ជនបទ។ ស្ត្រី និង​យុវតី ឬ​កុមារី នៅ​ជនបទ ដែល​តំណាង​ឱ្យ​មួយ​ភាគ​បួន​នៃ​ប្រជាជន​​សរុប​ មិន​បាន​ទទួល​ការ​អប់​រំ​ ការព្យាបាល​សុខភាព ឬ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អ្វី​មួយ​ដូច​បុរស​ឡើយ។

បើ​តាម​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​ របស់​អង្គការ​សហប្រជាជាតិ ប្រសិន​បើ​ស្ត្រី​នៅ​ជនបទ​ មាន​លទ្ធភាព ឬ​មាន​ឱកាស​បាន​​ទទួល​សិទ្ធិ​សម្រេច និង​បញ្ចេញ​សកម្មភាព​ ដូច​បុរស នោះ​ពួក​គាត់​នឹង​អាច​បង្កើន​​កា​រប្រមូល​ផល​កសិកម្ម​ បាន​ពី​២០ ទៅ​៣០% និង​អាច​ជួយ​មនុស្ស ពី​១០០ ទៅ ១៥០លាន ​ ពី​ឱ្យ​រួច​ផុត​ពី​ភាព​អត់​ឃ្លាន​បាន។

ស្ត្រី​នៅ​ជនបទ​ មាន​​ភារៈ​មើល​ថែរក្សា​កូន គ្រួសារ​ រែក​ទឹក​ កាប់អុស ចិញ្ចិមសត្វ ធ្វើ​ស្រែ​ធ្វើចម្ការ ... បន្ទុក​ដ៏​ធ្ងន់​នេះ​ បន្សល់​ទុក​ពេល​វេលា​ដ៏​តិច​តួច​ណាស់ សំរាប់​ទៅ​បំពេញ​ការងារ​ដែល​អាច​រក​ប្រាក់​ចំណូលបាន។ ម្យ៉ាង​វិញ​ទៀត ក្រៅ​ពី​កិច្ចការ​ផ្ទះ​មើល​ការ​ខុសត្រូវ​កូន​ចៅ​ និង​គ្រួសារ ឧបសគ្គ​ដ៏​ចំបង​មួយ​ទៀត​របស់ស្ត្រី​នៅ​ជនបទ ក្នុង​ការ​ឈោង​ចាប់​ការងារ​​សេដ្ឋកិច្ច និង​សង្គម​បាន គឺ​អនក្ខរភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ