អានតួអត្ថបទ
ចិន​-ជប៉ុន

តូក្យូ​ដោះលែង​អ្នកនេសាទ​ចិន តែ​វិបត្តិ​ការទូត​នៅ​តែ​ដុនដាប

ថ្ងៃ​សុក្រ​ទី ២៤​កញ្ញា​នេះ ជប៉ុន​បាន​សម្រេច​ដោះ​លែង​អ្នក​បើកបរ​កប៉ាល់​នេសាទចិន​ ដែល​ត្រូវឃាត់​ខ្លួន​​ពី​បទ​បាន​បើក​កប៉ាល់​ទៅ​បុក​នាវា​ល្បាត​ជប៉ុន ក៏​ប៉ុន្តែ​វិបត្តិការ​ទូត​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​គិត​ចាប់​ពី​ឆ្នាំ​ ២០០៦​មក រវាង​ប្រទេស​ទាំង​ពីរ​នេះ មិន​បាន​ធូរ​ស្រាល​ ប្រសើរ​ឡើង​វិញ​ទេ។ ចិន​បន្ត​ធ្វើ​ការ​សង​សឹក​ដាក់​គំនាប​លើ​ជប៉ុន​ទាំង​ផ្នែក​ការទូត​និង​ សេដ្ឋកិច្ច​ ព្រម​ទាំង​បាន​ចាប់​ខ្លួន​ជន​ជាតិ​ជប៉ុន​បួន​នាក់​នៅ​ថ្ងៃ​ម្សិលមិញ​ ពីបទ​ចារកិច្ច។

កប៉ាល់​នេសាទ​ចិន​ដែល​ជា​ដើម​ហេតុ​នៃ​ការ​ផ្ទុះ​វិបត្តិការទូត​ចិន​ជប៉ុន
កប៉ាល់​នេសាទ​ចិន​ដែល​ជា​ដើម​ហេតុ​នៃ​ការ​ផ្ទុះ​វិបត្តិការទូត​ចិន​ជប៉ុន REUTERS/路透社
ផ្សាយពាណិជ្ជកម្ម

01:55

សេចក្តីរាយការណ៍​របស់ អៀង សុខម៉ិញ

"ដោយ​យល់​ពី​ផលប៉ះពាល់​ចំពោះ​ប្រជាជន​ជប៉ុន និង​ពី​ផល​វិបាក​ក្នុង​ទំនាក់ទំនង​ចិន​-ជប៉ុន វា​គ្មាន​ប្រយោជន៍​អ្វី​នឹង​ត្រូវ​បន្ត​ឃុំ​ខ្លួន និង​សួរ​ចម្លើយ​អ្នក​បើក​បរ​កប៉ាល់​នេសាទ​ចិន​ទៀត​ឡើយ !" នេះ​ជា​ហេតុ​ផល​របស់​ ព្រះ​អាជ្ញា​ជប៉ុន ដែល​បាន​ប្រកាស​ដោះ​លែង​អ្នក​បើកបរ​នោះ​វិញ ដោយ​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា ជន​ជាប់​សង្ស័យចិន​នេះ​គ្រាន់​តែ​ជា​អ្នក​បើកបរ​កប៉ាល់​ម្នាក់ ដែល​រត់​គេច​ខ្លួន​ពី​ការ​ក្រុម​ត្បាត​សមុទ្ទ​ប៉ុណ្ណោះ គ្មាន​ចេតនា​គិត​ទុក​ជាមុន​ចង់​បុក​នាវា​ជប៉ុន​ទេ! ប៉ុន្តែ​សេចក្តី​សម្រេច​របស់​ជប៉ុន​នៅ​ថ្ងៃ​​នេះ អាច​បិទ​បញ្ចប់​ភាព​តាន​តឹង​បាន​ដោយ​ស្រួល​ឡើយ។

សូម​ជម្រាប​ថា​ ឧប្បត្តិហេតុ​​ចាប់​ខ្លួ​ន​អ្នក​បើក​បរ​កប៉ាល់​នេសាទ​ កាលពី​ថ្ងៃ​ទី​៧ កញ្ញា ២០១០ បាន​​រុញ​ច្រាន​ប្រទេស​ទាំង​ពីរ​ឲ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ការទូត​មួយដ៏​ធ្ងន់​ធ្ងរ​ ! ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ចិន​បាន​បង្កើន​ការ​ប្រឆាំងជប៉ុន​កាន់​តែ​ខ្លាំង​ឡើងៗ ​មិន​ធ្លាប់​មាន​គិត​ចាប់​ពី​ឆ្នាំ​២០០៦​មក។

ទំនង​ជា​របៀប​មួយ​នៃ​ការ​សង​សឹកគ្នា ! នៅ​ថ្ងៃ​នេះ​ជប៉ុន​បាន​បញ្ជាក់​ថា ជនជាតិ​ជប៉ុន​បួន​នាក់​ពិត​ជា​បាន​ត្រូវ​ក្រុង​ប៉េកាំង​ចាប់ខ្លួន​ ពី​បទ​សង្ស័យបាន​លប​លួច​ចូល​ក្នុង​តំបន់​ហាមឃាត់ ​ ដោយ​គ្មាន​ការ​អនុញ្ញាត។

ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​​​នៅ​ក្នុង​តំបន់ និង​នៅ​​លើ​ពិភពលោក រឿង​តូច​តែ​រីក​រាលដាល​ជា​ធំ​នេះ បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់វិស័យ​សេដ្ឋកិច្ច​ ជាពិសេស​ជប៉ុន​ដែល​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​ឡើង​លើ​អ្នក​ជិត​ខាង​ចិន។ ជា​ថ្មី​ម្តង​ទៀត ​រដ្ឋមន្ត្រី​ជប៉ុន​បាន​អះអាង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ចិន​បាន​បញ្ឈប់​ការ​នាំ​ចេញ​រ៉ែ​​កម្រ​សម្រាប់​ដំណើរ​ការ​ឧស្សាហកម្ម​មក​ឲ្យ​ជប៉ុន ប៉ុន្តែ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បដិសេធ​ទាំង​ស្រុង​ព័ត៌មាននេះ។

ប្រសិន​បើ​ចិន​ប្រើ​វិធានការផ្អាក​ឬ​បញ្ឈប់​ការនាំ​រ៉ែទៅ​ជប៉ុន ដែល​ហាម​ឃាត់​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក វិបត្តិ​ចិន​-ជប៉ុន​មិន​អាច​បញ្ចប់​បាន​ត្រឹម​ណេះ​ទេ ជប៉ុន​អាច​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​ប្រឆាំង​នឹង​ចិន​វិញ​មិន​ខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ