អានតួអត្ថបទ
បទសម្ភាស

លោក មឿន តុលា៖ ការ​ផ្អាក​​សកម្មភាព​សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដី​ធ្លី មិន​មែន​ជា​យន្តការ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​ទេ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃអង្គារ ទី២១​មករា​នេះ គឺ​លោក​មឿន តុលា ប្រធាន​កម្មវិធីសិទ្ធិ​​ការងារ​ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍។ នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្ដរជាតិ RFI លោក មឿន តុលា បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ និង​សកម្មជន​ដី​ធ្លី ជា​បន្ត​បន្ទាប់ នា​ពេល​ថ្មី​ៗ​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​សព្វ​ថ្ងៃ កំពុង​តែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំហាន​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ នេះ​បើ​តាម​លោក មឿន តុលា។ លោកបញ្ជាក់បន្ថែម​ថា ការ​ផ្អាក​មិន​ឲ្យ​សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដី​ធ្លី​ធ្វើ​ការ​តវ៉ា បញ្ចេញ​មតិ មិន​មែន​ជា​យន្តការ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​ ​ទេ។ អ្វី​ដែល​រដ្ឋាភិបាល​គួរ​ធ្វើ គឺ​​ដោះស្រាយ​​បញ្ហា និង​ការ​ទាមទារ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ​។

លោក មឿន តុលា ប្រធាន​កម្មវិធីសិទ្ធិ​​ការងារ​ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍
លោក មឿន តុលា ប្រធាន​កម្មវិធីសិទ្ធិ​​ការងារ​ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ RFI/Soklim Ky
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ