អានតួអត្ថបទ
ចិន

iPads និង Iphones ក្រដាស ពេញនិយម​ខ្លាំង​ពេល​បុណ្យ​សង្កត់ផ្នូរ

​អំណោយ​ (កាដូ) ជា ​iPads និង​ Iphones គឺ​ជា​ក្តី​ស្រមៃចង់​បាន​​ និង​​ចង់​ធ្វើ​ របស់​មនុស្ស​​​សម័យ​ថ្មី សម័យ​កុំព្យូទ័រ ជាពិសេស​យុវវ័យ​ ដែល​​ចូល​ចិត្ត​ និង​ប្រាថ្នា​ រត់​ឱ្យ​ទាន់​​បច្ចេកវិទ្យា​ទំនើប​ ! ទិញ​ប្រើ​ខ្លួន​ឯង​ ឬ​ធ្វើ​កាដូ​ជូន​អ្នក​ទី​ស្រឡាញ់​​នៅ​រស់​មិន​គ្រប់គ្រាន់​ទេ ! កូន​ចៅ​ចិន នឹក​ឃើញ​ដល់​ព្រលឹង​ជីដូនជីតា ដែល​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​ទៀត។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ប្រទេស​ចិន​ iPads និង​ Iphones ក្រដាស បាន​ក្លាយ​ជាក្រដាស​សែន​ពេញ​និយម​បំផុត ពិធី​បុណ្យ​សង្កត់​ផ្នូរ ​នៅ​ថ្ងៃ​ទី ៤​មេសា សប្តាហ៍​ក្រោយនេះ។

ទីផ្សារ​លក់​Iphones ពិត នៅ​ប្រទេស​ចិន
ទីផ្សារ​លក់​Iphones ពិត នៅ​ប្រទេស​ចិន 郑汉良摄
ផ្សាយពាណិជ្ជកម្ម

 

iPads និង​ Iphones ធ្វើ​ពី​ក្រដាស សំរាប់ សែន​ -​ដុត​ លក់​ដាច់​ដូច​ លក់ iPads និង​ Iphones មែនទែន ! ផលិតផល​ iPads និង​ Iphones នេះ​ ធ្វើ​ពីក្រដាស​មែន ប៉ុន្តែ​មាន​ខ្សែ មាន​ស្រោម មាន​ប្រដាប់ស្តាប់​នៅ​ត្រចៀក ។ល។ និង​។ល។ ដូច​ជា​របស់​ពិតៗ និង​បាន​ក្លាយ​ជា​ គឺ​វត្ថុ​សំណែន​​​ពេញ​និយម​បំផុត​របស់​បណ្តា​ជន​ចិន​ នា​ឱកាស​ ​ពិធី​បុណ្យ​សង្កត់​​ផ្នូរ ឬ ឆេងម៉េង ឆ្នាំ​នេះ។

យោង​តាម​អ្នក​លក់ចិន​​ម្នាក់ ដែលទី​ភ្នាក់ងារ​ព័ត៌មាន​បារាំងAFP ​បាន​ជួប​សួរ​ iPads ក្រដាស មួយ មាន​តម្លៃ​ដល់​ទៅ ៦៤​អឺរ៉ូ (៥៣៨យ័ន) ចំណែក​ឯ​ Iphones ក្រដាសវិញ ថ្លៃ​២អឺរ៉ូ​កន្លះ។

ក្នុង​ប្រពៃណី​ចិន ថ្ងៃ​ទី ៤ មេសា ជា​ថ្ងៃ​បុណ្យ​​រំលឹក​វិញ្ញាណក្ខន្ធ​បុព្វការី និង​ជីដូនជីតា ដែល​បាន​ស្លាប់​បាត់​បង់​ជីវិតទៅ។ ក្រៅពី​ទៅ​បោស​សំអាត ពូនផ្នូរ សម្តែង​ការ​គោរព​កូនចៅ​ដែល​នៅ​រស់​តែង​នាំ​យក​ម្ហូប​អាហារ​ មាសប្រាក់ លុយកាក់ សម្លៀកបំពាក់និង​វត្ថុផ្សេងៗ ជា​ក្រដាស ទៅ​សែន​ រួច​ដុត​បញ្ជូន​ទៅ​បំពេញ​ចិត្ត​ដូនតា។ ហើយ​អ្វី​ជា​ការ​កត់​សម្គាល់ នៅ​ឆ្នាំ​នេះ គឺ​ iPads និង​ Iphones ក្រដាស ក៏​នឹង​ត្រូវ​ដុត​ឧទ្ទិសជូន​ដូន​តា​ នា​ឱកាស​បុណ្យ​សង្កត់​ផ្នូរ ឬ​ឆេងម៉េងដែរ។

គេ​ធ្លាប់​ឮ​ពាក្យ​ចចាម​អារ៉ាម​ ជុំ​វិញ​ការ​ដុត​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ ថា​ខ្មោចដូនតា​​មិន​ស្គាល់ ! ចុះ​ iPads និង​ Iphones ក្រដាស វិញ​ តើ​នឹងឲ្យភ្ជាប់ទៅនឹង​​ប្រព័ន្ធ​អ្វីទៅ ? ឬ​គ្រាន់​តែ​ជា​ឱកាស​ជួញដូរ​យក​ចំណេញ​ខាងពាណិជ្ជកម្ម ?!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ