អានតួអត្ថបទ
បទសម្ភាស

កញ្ញា​ញឹម សុខនា៖ ស្នាដៃ​អក្សរសិល្ប៍​នៅ​កម្ពុជា រីក​ចម្រើន​ជាង​មុន​ច្រើន ប៉ុន្តែ​នៅ​តែ​មាន​កម្រិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ គឺ​កញ្ញា​ ញឹម សុខនា ជំនួយ​ការ​ប្រធាន​គម្រោង​ នៃ​សមូហកម្ម​អក្សរសិល្ប៍​​នូ ហាច។ សមូហកម្ម​អក្សរសិល្ប៍​នូ ហាច ​​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០២ និង​មាន​គោល​បំណង​គាំទ្រ លើក​កម្ពស់ និង​អភិវឌ្ឍ​ស្នាដៃ​អក្សរសិល្បិ៍​បែប​ទំនើប​របស់​ខ្មែរ​។ ក្នុង​កិច្ច​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្ដរជាតិ កញ្ញា​ញឹម សុខនា បាន​ឲ្យ​ដឹង​ថា ស្នាដៃ​អក្សរ​សិល្ប៍​នៅ​កម្ពុជា​សព្វ​ថ្ងៃ រីក​ចម្រើន​ជាង​មុន ប៉ុន្តែ​នៅ​តែ​មាន​កម្រិត។ ហើយ​ថា សមូហកម្ម​អក្សរសិល្ប៍​​នូ ហាច នឹង​បន្ត​លើក​កម្ពស់​គុណភាព​ស្នាដៃ​អក្សរសិល្ប៍​នៅ​កម្ពុជា បន្ថែម​​ទៀត ដោយ​មិន​ផ្ដោត​តែ​លើ​បរិមាណ​នោះ​ទេ។

កញ្ញា​ញឹម សុខនា ជំនួយ​ការ​ប្រធាន​គម្រោង​នៃ​សមូហកម្ម​អក្សរសិល្ប៍​​នូ ហាច
កញ្ញា​ញឹម សុខនា ជំនួយ​ការ​ប្រធាន​គម្រោង​នៃ​សមូហកម្ម​អក្សរសិល្ប៍​​នូ ហាច Nou Hach Literary Journal
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ