អានតួអត្ថបទ
កម្ពុជា

ហាម​លក់ និង​ពិសារ​គ្រឿង​ស្រវឹង​នៅ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត

ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបទេស​មិន​ត្រូវ​ពិសារ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​មុន​បោះឆ្នោត​និង​ថ្ងៃ​បោះ​ឆ្នោត ទី៣​​ខែ​មិថុនា​ខាង​មុន​នេះ​ទេ។ ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​ធ្វើ​ឡើង ដើម្បី​អោយ​កិច្ច​ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់ប្រព្រឹត្ត​ឡើង​ក្នុង​បរិយាកាស​ល្អ សេរី ត្រឹមត្រូវ យុត្តិធម៌​និង​គ្មាន​អំពើហិង្សា។

​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន
​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 

៨​ថ្ងៃ​ មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ខាង​មុខ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​មិន​អោយ​ពិសារ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​មុន​បោះឆ្នោត​ និង​ថ្ងៃ​បោះ​ឆ្នោត។ ព្រម​ពេល​ជា​មួយ​គ្នា​ ប្រមុខ​រាជ​រដ្ឋាភិបាល​​កម្ពុជា​​បាន​អំពាវ​នាវ​នៅ​ក្នុង​សេចក្តីណែនាំ​របស់​ខ្លួន​​ សំណូមពរ​អោយ​អ្នកលក់​ដូរ​គ្រឿង​ស្រវឹង​ទាំង​ឡាយ​ត្រូវ​ផ្អាក​សកម្មភាព​របស់​ខ្លួន​នៅ​ថ្ងៃ​នោះ​ផង​ដែរ។

សេចក្តី​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា សំណើរ​សុំ​ផ្អាក​​ពិសារ​គ្រឿង​ស្រវឹង​ និង​លក់​គ្រឿង​ស្រវឹង​ត្រូវ​ចាប់​អនុវត្ត​ពី​ម៉ោង​២៤​ ថ្ងៃ​ទី​១​ ខែ​មិថុនា​រហូត​ដល់​ម៉ោង​២៤​ ថ្ងៃទី​០៣​ ខែ​មិថុនា​ឆ្នាំ​២០១២។ លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ពន្យល់​ទៀត​ថា សេចក្តី​ណែនាំ​សុំផ្អាក​លក់​ និង​ពិសារ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​មុន​បោះ​ឆ្នោត​ និង​ថ្ងៃ​បោះ​ឆ្នោត​នោះ​ គឺ​ដើម្បី​ទប់ស្កាត់​អំពើហិង្សា ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ​ និង​បាតុភាព​នានា​ដែល​បណ្តាល​មក​ពី​​ការ​ពិសារ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្កេតការណ៍​បោះឆ្នោត Comfrel បាន​និយាយ​ថា សេចក្តីណែនាំ​មិន​អោយ​មាន​ការ​លក់​​​និង​ការ​ពិសារ​គ្រឿង​ស្រវឹង​មួយ​ថ្ងៃ​មុន​បោះ​ឆ្នោត​និង​ថ្ងៃ​បោះឆ្នោត​ គឺ​ជា​​គោលការណ៍​អន្តរជាតិ​។ យុទ្ធសាស្រ្ត​នេះ​គឺ​ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត។ ដើម្បី​អោយ​សេចក្តី​ណែនាំ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​អំពាវ​នាវ​អោយ​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់​អនុវត្ត​សេចក្តី​ណែនាំ​នេះ។

សូម​បញ្ជាក់​ថា ប្រជាពល​រដ្ឋ​ខ្មែរ​ចំនួន​៩​លាន​នាក់​គ្រោង​នឹង​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​សង្កាត់​​នៅ​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ខាងមុខ​នេះ។ គណបក្ស​ចំនួន​១០​គ្រោង​នឹង​ប្រកួត​ប្រជែង​យក​អាសនៈ​ក្រុម​ប្រឹក្សា​ក្នុង​ឃុំសង្កាត់​ចំនួន​១ ៦៣៣៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ