អានតួអត្ថបទ
កម្ពុជា

កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​

មន្ត្រី​​យោធា​​កម្ពុជា​​ចំនួន​​បួន​​រូប​​ ​ត្រូវ​​​បាន​​​តែង​តាំង​​ឲ្យ​​កាន់​​តំណែង​​សំខាន់ៗ​​ក្នុង​​អគ្គ​​បញ្ជាការ​​នៃ​​កង​​យោធពល​​ខេមរភូមិន្ទ​​នៅ​​ព្រឹក​​ថ្ងៃ​​ទី​​១៤​​​មករា​​នេះ។

ផ្សាយពាណិជ្ជកម្ម

 

មន្ត្រី​យោធា​កម្ពុជា​ចំនួន​បួន​រូប​ត្រូវ​បាន​តែង​តាំង​ឲ្យ​កាន់​តំណែង​សំខាន់ៗ ​ក្នុង​អគ្គ​បញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា​នេះ​ក្នុង​នោះ​ក៏​មាន​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​មួយ​រូប​ផង​ដែរ។

មន្ត្រី​យោធា​ទាំង​៤​រូប​ដែល​ត្រូវ​បាន​តែងតាំង​នោះ​រួម​មាន លោក​នាយ​ឧត្តម​សេនីយ៍ឯក​ជា​តារា អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ ត្រូវ​បាន​បន្ថែម​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវ​ជ្រាវ​​ចារកិច្ច​យោធា​នៃ​អគ្គ​មេ​​បញ្ជាការ ជំនួស លោក​ឧត្តម​សេនីយ៍​ឯក មល់ រឿប ដែល​ទើប​ទទួល​មរណភាព​កាល​ពី​ពេល​ថ្មី​នេះ។

លោក វរសេនីយ៍​ទោ ហ៊ុន​ ម៉ានិត កូន​ប្រុស​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ដំឡើង​ជា វរសេនីយ៍​ឯក​និង​ទទួល​តំណែង​ជា​នាយរង​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​យោធា​នៃ​អគ្គ​បញ្ជាការ។​​ លោក​ឧត្តម​សេនីយ៍ឯក សុខភាព ​នាយក​ទីចាត់ការ ព្រំដែន​នៃ​អគ្គ​បញ្ជាការ​ត្រូវ​បាន​តែងតាំង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង លោក​ឧត្តម​សេនីយ៍​ឯក សៀក សុជាតិ ត្រូវ​បាន​តែង​តាំង​ជា​នាយក​ទីចាត់ការ​ព្រំដែន​នៃ​អគ្គ​មេ​បញ្ជាការ​ជំនួស​កន្លែង​លោក​ឧត្តម​សេនីយ៍ឯក​សុខភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ