អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

នៅ​ទី​បំផុត​ ប្រមុខ​ការទូត​ថ្មី​អាមេរិក​បាន​សន្ទនា​មែន​ជាមួយ​សមភាគី​រុស្ស៊ី​

ការ​សន្ទនា​តាម​ទូរសព្ទ​បាន​ប្រព្រឹត្ត​ទៅ ពេល​ដែល​នៅ​ក្រុង​វ៉ាស៊ីនតោន គឺ​យប់ ម្សិលមិញ ត្រូវ​នឹង​ពេលព្រឹក​ថ្ងៃ​នេះ​ទៅ​ហើយ ម៉ោង​នៅ​ម៉ូស្គូ។ គេ​ចាប់​អារម្មណ៍ ពីព្រោះ​អស់​មួយ​សប្តាហ៍​កន្លង​ទៅ លោក John Kerry រដ្ឋមន្ត្រី​ការបរទេស​ថ្មី​នៃ​ស.រ.អា.​តែង​ព្យាយាម​ភ្ជាប់​ទូរសព្ទ​ជាមួយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី Serguei Lavrov ប៉ុន្តែ​មិន​បាន​សម្រេច​ដូច​ចិត្ត ដោយ​ពេល​នោះ​ប្រមុខ​ការទូត​រុស្ស៊ី​ជាប់​ទស្សនកិច្ច នៅ​តាម​ប្រទេស​អាហ្វ្រិក។  

អស់​មួយ​សប្តាហ៍​កន្លង​ទៅ លោក John Kerry រដ្ឋមន្ត្រី​ការបរទេស​ថ្មី​នៃ​ស.រ.អា.​តែង​ព្យាយាម​ភ្ជាប់​ទូរសព្ទ​ជាមួយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី Serguei Lavrov
អស់​មួយ​សប្តាហ៍​កន្លង​ទៅ លោក John Kerry រដ្ឋមន្ត្រី​ការបរទេស​ថ្មី​នៃ​ស.រ.អា.​តែង​ព្យាយាម​ភ្ជាប់​ទូរសព្ទ​ជាមួយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី Serguei Lavrov RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

តាម​អ្នក​នាំពាក្យ​ផ្លូវការ​របស់​ក្រសួង​ការបរទេស​អាមេរិក លោកស្រី Victoria Nuland
ក្នុង​រយៈ​ពេល​កន្លះ​ម៉ោង ដែល​កិច្ចសន្ទនា​នេះ​បាន​ប្រព្រឹត្ត​ទៅ លោក John Kerry និង​លោក Serguei Lavrov បាន​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​ប្រទេស​ស៊ីរី និង​អំពី​ការ​បន្ត​ធ្វើការងារ​រួម​គ្នា​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ខាង​រៀបចំ​វិធានការ​ជា​ចម្លើយ​តប​នឹង​ការសាកល្បង​បរមាណូ​ក្រោមដី​ថ្មីៗ​ដោយ​កូរ៉េ​ខាង​ជើង។ អ្នក​នាំពាក្យ​នោះ ក៏​ថ្លែង​ដែរ​ថា “ប្រមុខ​ការទូត​អាមេរិក​និង​រុស្ស៊ី បាន​យល់ព្រម​ផ្ទៀងផ្ទាត់​ផែនការ​ការងារ​របស់​ខ្លួន ដើម្បី​ចាត់ចែង​ឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៏​ចំពោះ​មុខ​ ជា​ជំនួប​លើក​ទី​១​នឹង​គ្នា​ផ្ទាល់​តែ​ម្តង”។

ពេល​ពិភាក្សា​ស្ថានការណ៍​នៅ​ស៊ីរី លោក Kerry និង​លោក Lavrov បាន​កត់សម្គាល់​ពី “សារៈ​សំខាន់​ដើម្បី​ឲ្យ​ ស.រ.អា.និង​រុស្ស៊ី ប្រើ​ឥទ្ធិពល​ខ្លួន​ទៅលើ​ភាគី​ដែល​ជាប់​ក្នុង​ជម្លោះ​នៅ​ទី​នោះ គ្រាន់​នឹង​ទ្រទ្រង់​ឲ្យ​ដំណើរការ​អន្តរកាល​នយោបាយ”​នៅ​តែអាច​ប្រព្រឹត្ត​ទៅ​ដដែល។

លោក Kerry បាន​គូស​បញ្ជាក់​ពី​ភាព​ចាំបាច់ ត្រូវតែ​បញ្ឈប់​ការ​បង្ហូរឈាម​ឲ្យ​បាន​ឆាប់​បំផុត​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​បំផ្លាញ​ត​ទៅ​ទៀត ស្ថាប័ន​នានា​របស់​រដ្ឋ​ស៊ីរី ការពារ​សិទ្ធិ​គ្រប់​ពលរដ្ឋ​ស៊ីរី ហើយ​ផ្តល់​ជំនួយ​ដល់​គេ​ឲ្យ​ប្រឈម​ទល់​នឹង​ពួក​ជ្រុល​និយម ទល់​នឹង​ការ​ប្រកាន់​ជំហរ​ជា​សត្រូវ​នឹង​គ្នា​ត​ទៅ​ទៀត ដោយ​មកពី​មូលហេតុ​សាសនា។

លោក Lavrov​ បាន​បន្ថែម​ថា ចាំបាច់​ត្រូវតែ​បញ្ឈប់​អំពើ​ហិង្សា​ក្នុង​គ្រប់​រូបភាព​ទាំងអស់ ហើយ​ធ្វើ​យ៉ាងណា​ចាប់​ផ្តើម​ឲ្យ​បាន​ឆាប់​ឡើង សំវាទ​រវាង​រដ្ឋាភិបាល​និង​ភាគី​ប្រឆាំង​នៅ​ស៊ីរី។

តាម​គំនិត​ផ្តួចផ្តើម​របស់​ភាគី​រុស្ស៊ី ក៏​មាន​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​តំបន់​អាស៊ីឦសាន ក្នុង​ផ្ទៃ​នៃ​ការ​សាកល្បង​បរមាណូ​ក្រោមដី​ ធ្វើ​ពេល​ថ្មីៗ​​ដោយ​កូរ៉េ​ខាង​ជើង។ ប្រមុខ​ការទូត​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា ចាំបាច់​ត្រូវតែ​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ នៅ​ក្រុង New York ដើម្បី​តាក់តែង​ជា​ចម្លើយ តបនឹង​ជំហាន​បង្ករឿង​នេះ​ពី​ខាង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ។ បច្ចុប្បន្ន ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.កំពុង​ពិភាក្សា​បញ្ហា អាច​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​ក្រុង​ព្យុងយ៉ាង ដោយ​មកពី​ការ​បំផ្ទុះ​គ្រាប់បែក​បរមាណូ​ក្រោមដី​នោះ។

ជា​បង្ហើយ​កិច្ច លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​និង​អាមេរិក បាន​ព្រមព្រៀង​គ្នា​តាំង​ទំនាក់ទំនង​នឹង​គ្នា​ជាប់​ជានិច្ច​ជុំវិញ​បញ្ហា​ខាង​លើ ក៏ដូច​ជា​បញ្ហា​អន្តជាតិ​ផ្សេង​ទៀត លុះ​រហូត​ដល់​ពេលជួប​នឹង​គ្នា​ផ្ទាល់​ជា​លើក​ដំបូង ក្នុង​បុន្មាន​សប្តាហ៏​ចំពោះ​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ