អានតួអត្ថបទ
បទយកការណ៍

ឌុច​អះអាង​ថា​នួនជា​ពិត​ជា​មាន​តួនាទី​ខាង​សន្តិសុខ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចូល​មក​ដល់​​សប្តាហ៍​ទីបី​នៃ​ការ​​ធ្វើ​​សក្ខីកម្ម​​របស់​​ឌុច​​ក្នុង​​នាម​​ជា​សាក្សី​ក្នុង​​សំណុំរឿង​​លេខ​​០០២ ​លោក​កាំង ​ហ្គេចអ៊ាវ​​ ហៅ​ឌុច​អតីត​​ប្រធាន​គុគ​​ទួល​ស្លែង​ឬ​​ហៅថា​​មន្ទីរ​​ស​២១ ​បាន​​អះ​អាង​​​ថា ​លោក​​នួនជា​ មិន​​ត្រឹម​តែ​​មាន​​តួនាទី​​​ជា​​ប្រធាន​​រដ្ឋ​សភា​​និង​​ជា​​អនុ​​លេខា​​បក្ស​​​នៃ​​របប​​កម្ពុជា​ប្រជាធិបតេយ្យ​​​ដែល​​ទទួល​បន្ទុក​​ខាង​សង្គមកិច្ច​​​ វប្បធម៌​ ឃោសនា​​និង​​សិក្សា​ធិការ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​​លោក​​នួនជា​​​ក៏​មាន​​តួនាទី​និង​​មុខងារ​​ថ្មី​​មួយ​​ទៀត​​ខាង​​ផ្នែក​​សន្តិសុខ​​​ផង​​ដែរ។​ ការ​​អះអាង​​​​របស់​​ឌុច​​នៅ​ក្នុង​​សប្តាហ៍​​នេះ​​ ត្រូវ​បាន​​បដិសេធ​​ចោល​​ទាំង​ស្រុង​​ដោយ​សហ​មេធាវី​​ការពារ​ក្តី​​លោក​​នួនជា។​​

លោក​កាំង ហ្គេចអ៊ាវ​ហៅឌុច​ អតីត​ប្រធាន​គុក​ទួលស្លែង​ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ​​ធ្វើ​សក្ខីកម្ម​ក្នុង​សាវនាការ​ សាលាក្តីខ្មែរក្រហម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥មេសា​ឆ្នាំ២០១២
លោក​កាំង ហ្គេចអ៊ាវ​ហៅឌុច​ អតីត​ប្រធាន​គុក​ទួលស្លែង​ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ​​ធ្វើ​សក្ខីកម្ម​ក្នុង​សាវនាការ​ សាលាក្តីខ្មែរក្រហម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥មេសា​ឆ្នាំ២០១២ RFI/Chan Lida
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ