អានតួអត្ថបទ
ចិន

ប្រទេស​ចិន​សន្យា​ជា​ថ្មី​ថានឹង​ឈប់​កាត់​យក​សរីរាង្គ​របស់​អ្នកទោស​អស់​ជីវិត

ប្រទេសចិន​ឈប់​យក​សរីរាង្គ​របស់​អ្នកទោស​ដែល​គេ​ប្រហារជីវិត​រួច​ហើយ។ រហូតមក​ទល់​ពេល​​នេះ អាជ្ញាធរ​ចិន​ បាន​សន្យាជាច្រើនលើកជាច្រើន​សា ថានឹង​ឈប់​អនុវត្តកាត់​យក​សរីរាង្គ​​អ្នកទោសអស់ជីវិត ដែល​ជា​សំណុំរឿងមួយដ៏ចម្រូងចម្រាស់ខ្លាំង​នៅប្រទេស​ចិន។ កន្លង​មក ​អង្គការ​ការពារសិទ្ធិមនុស្សអន្តរជាតិ ក៏​ធ្លាប់​បាន​ធ្វើការ​ផ្តន្ទាទោស​ទៅលើ​ការកាត់​យក​​សរីរាង្គ​របស់​អ្នកទោសចិន​ផងដែរ។

ការប្រហារជីវិតអ្នកទោសនៅប្រទសចិន
ការប្រហារជីវិតអ្នកទោសនៅប្រទសចិន
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ចិន នឹង​បញ្ចប់​ការ​កាត់​យក​សរីរាង្គ​អ្នកទោស​អស់ជីវិត ចាប់ពី​ថ្ងៃ​ទី​១​​មករា​២០១៥​ទៅ​។ ការ​កាត់​យក​សរីរាង្គ​របស់​អ្នកទោស​អស់​ជីវិត​គឺ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​​មន្ទីរពេទ្យ​​​​សម្រាប់​ព្យាបាល​​​ការផ្សាំ​សរីរាង្គ នេះ​ជា​ការ​អះអាង​របស់​លោក ហួង ជីហ្វុយ​ដែល​ជា​ប្រធាន​គណៈកម្មាធិការ​​ផ្នែក​ខាង​ជំនួយ​សរីរាង្គ​មនុស្ស។

 
លោក ហួង ជីហ្វុយ ថ្លែង​បន្ថែម​ថា”​ចាប់ពី​អំណើះ​ទៅ ការ​ប្រមូល​យក​សរីរាង្គ​មនុស្ស​គឺ​ធ្វើ​ឡើង​ទៅ​តាម​មធ្យោបាយ​តែ​មួយ​គត់ គឺ​ការស្ម័គ្រចិត្រ​បើ​ទោះបី​ជា​ប្រទេស​ចិន នៅ​មាន​ការ​ខ្វះខាត​ខ្លាំង​ក្តីនៅលើ​បញ្ហា​នេះ។

ជា​អនុ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ចិន លោក ហួង ជីហ្វុយ បាន​ប្រមើល​ទុក​ថា ក្នុង​មួយ​ឆាំ្នៗ ប្រជាជន​ចិន​ ចំនួន ៣០​ម៉ឺន​នាក់ ត្រូវការ​ផ្សាំ​សេរីរាង្គ​ជា​បន្ទាន់ ប៉ុន្តែ​មាន​ជន​ចំនួន ១​ម៉ឺន​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ទទួល​ការផ្សាំសរីរាង្គ។​ ក្នុង​ចំណោម​ប្រជាជន​ចិនចំនួន​ ​១លាន​នាក់ អ្នក​ស្ម័គ្រចិត្ត​ផ្តល់​សរីរាង្គ​ មាន​ចំនួន​តែ ​០ ,៦% បើប្រៀប​ទៅ​នឹង​ប្រទេស​អេស្ប៉ាញ​ដែល​មាន​រហូត​ដល់​ទៅ ៣២%។

តាំងពី​មាន​ការ​រៀបចំ​ប្រព័ន្ធ​ថ្មី​ផ្តល់​សរីរាង្គ​ដោយ​ស្ម័គ្រចិត្ត នៅ​ឆ្នាំ ២០១៤ តែ​មួយ​គត់ អាជ្ញាធរ​ចិន បាន​ទទួល​អំណោយ​ចំនួន​១៥០០ ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន​​បំផុត លើស​ចំនួន​អំណោយ​សរុប​សំរាប់​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ដែរ។

គួររំលឹកថា ការ​វះកាត់​ផ្សាំ​ទៅ​លើ​អ្នកជម្ងឺ​នៅ​មន្ទីរពេទ្យ មួយភាគធំ ត្រូវ​បាន​សម្រេច​ឡើង​ដោយ​សា​ការ​កាត់​យក​សរីរាង្គ​របស់​អ្នកទោស​អស់​ជីវិត ឬ​ក៏​អ្នកទោស​ដែល​ស្លាប់​រួច។ ក៏ប៉ុន្តែ ការ​អនុវត្តន៍​នេះ ជាញឺកញយ​ត្រូវ​បាន​ធ្វើឡើង​ដោយ​គ្មាន​ការ​យល់ព្រម​ពី​ក្រុម​គ្រួសារ​ទេ នេះ​បើ​យោង​តាម​ការ​អះអាង​របស់ អង្គការ​ការពារ​សិទ្ធមនុស្ស តែ​ប្រទេស​ចិន​បាន​បដិសេធ​ថា​ជា​រឿង​មិន​ពិត។

សូមបញ្ជាក់ថា ប្រជាជន​ចិន​ដែល​មិន​ចង់​ឲ្យ​សរីរាង្គ​របស់​ក្រុម​គ្រួសារ​ខ្លួន​ដល់​អាជ្ញាធ​រ- ពីព្រោះ​ម្យ៉ាង​ដោយ​គោរព​ទៅ​តាម​ប្រពៃណី​និង​ម្យ៉ាងទៀត​គឺការ​មិន​ទុកចិត្ត​អាជ្ញាធរ​ដោយសារ​​តែ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំង។

ប្រទេស​ចិន ជា​ប្រទេស​មួយ​ដែល​បាន​សម្លាប់​អ្នកទោស​ដ៏​​ច្រើន​ជាង​គេបំផុត​នៅ​លើ​លោក។ គ្រាន់តែ​ឆ្នាំ​ទៅ​មិញ​ប៉ុណ្ណោះ ​អ្នកទោស​ដែល​គេ​ប្រហារជីវិត​មាន​ចំនួន​ដល់ ទៅ ២៤០០នាក់ នេះ​បើ​យោង​តាម​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ