អានតួអត្ថបទ
ចិន

ប្រទេស​ចិន​កំណត់​ដំ​ណៅទិស​របស់​ខ្លួន​សំរាប់​ឆ្នាំ​២០១២​

មេ​​​ដឹកនាំ​​ជាន់​​ខ្ពស់​​នៃ​​គណបក្ស​​កុម្មុយនិស្ត​​ចិន​​​​រួម​​ប្រជុំ​​គ្នា​​​៣​​ថ្ងៃ​​​ ​ចាប់ពី​​ថ្ងៃ​​ចន្ទ​​១២​​ធ្នូ​​នេះ​ទៅ​​នៅ​ទីក្រុង​ប៉េកាំង។ ដើម្បី​​សំរេច​ចិត្ត​អំពី​​ទិស​​​ដៅ​​ចម្បង​ៗ​​នៅ​​​ឆ្នាំ​​២០១២​ ​​របស់​មហា​អំណាច​​សេដ្ឋកិច្ច​​​​ទី​ពីរ​នៅ​លើ​​ពិភពលោក​ដែល​​កំពុង​​ប្រឈម​មុខ​ទល់​នឹង​​ដំណើរ​អូស​ជើង​​នៃ​កំណើន​​​សេដ្ឋកិច្ច​​របស់​ខ្លួន​ដោយ​​ហេតុ​ស្ថានភាព​​លំបាក​លំបិន​​នៅ​​​​អឺរ៉ុប​និង​នៅ​​សហរដ្ឋអាមេរិក។

លោក​ប្រធានាធិបតីចិន ហ៊ូ​ ជិនតាវ​នៅឱកាស​ខួប​ឆ្នាំលើកទី១០​​នៅវិមានប្រជាជន​ក្នុងទីក្រុង​ប៉េកាំង​ថ្ងៃទី១១ធ្នូ​២០១១
លោក​ប្រធានាធិបតីចិន ហ៊ូ​ ជិនតាវ​នៅឱកាស​ខួប​ឆ្នាំលើកទី១០​​នៅវិមានប្រជាជន​ក្នុងទីក្រុង​ប៉េកាំង​ថ្ងៃទី១១ធ្នូ​២០១១ REUTERS/Liu Jin/Pool
ផ្សាយពាណិជ្ជកម្ម

សម័យប្រជុំធំរបស់គណបក្សកុម្មុយនិស្ត​ចិន ស្តីពី ការងារសេដ្ឋកិច្ច​ នេះ គឺ ជា​ការ​ណាត់​ជួប​គ្នា​ដ៏​ចម្បងប្រចាំឆ្នាំ ដែល​ជាឆ្នាំចុងក្រោយ​​មុន​​មហា​ស​ន្និ​បាត​​នៃគណបក្សកុម្មុយនិស្តចិន (PPC) នៅ​ពេល​ខាង​មុខ​ដែល​នឹង​ធ្វើការ​​ផ្លាស់ថ្មី ​​ថ្នាក់​​ដឹក​នាំ​នៃប្រទេស​នៅ​សរទរដូវ ឆ្នាំ២០១២ ជា​លើក​ទីមួយ​​ក្នុង​រយៈ​ពេល១០ឆ្នាំ។

សម័យ​ប្រជុំបិទជិតនេះ ធ្វើនៅពេលដែល​កំណើនផលិតផលសរុបក្នុង​ប្រទេស​ចំនួន ​ ១០,៤%​ នៅឆ្នាំទៅ ត្រូវមានចំនួន ៩,២% នៅ​ឆ្នាំ​២០១១​។

នៅឆ្នាំក្រោយ វានឹងអាចធ្លាក់ចុះមកត្រឹមរវាង​ ៨% និង​៩%​ ប៉ុណ្ណោះ ដែល​ជា​អត្រាមួយនឹក​ស្រមៃ​​ចង់​បានរបស់​ប្រទេសជាច្រើន​ តែចំពោះ​ប្រទេស​ចិន​វិញ​គឺ​ជា អត្រា​មួយ​ដ៏​ទាប​បំផុត​ក្នុងរយៈ​ពេលជាង១០ឆ្នាំចុងក្រោយនេះ។ ​ ​​  

នៅ​ឱកាសរួម​ប្រជុំ​គ្នា​កាលពីសប្តាហ៍​មុន ការិយាល័យនយោបាយ​នៃ​គណ​បក្ស​​កុម្មុយនិស្ត​​ចិន បាន​សំរេច​ចិត្ត​ថា​នឹងត្រូវបន្ត​​អនុវត្ត​នយោបាយ​រូបិយវត្ថុ​មួយ​ដោយ​​”​ប្រុងប្រយ័ត្ន”និង​“នយោបាយ​​ថវិកា​មួយដើម្បី​គាំទ្រ​សេដ្ឋកិច្ច​ជាតិ”​នៅឆ្នាំ​២០១២ ដើម្បីជៀសវាង​រាល់ការ​បញ្ឈប់​ជា​គំហុក​កំណើន​សេដ្ឋកិច្ច​​។ នេះ​ជាការ​ជូនដំណឹង របស់​ទីភ្នាក់ងារព័ត៌មានផ្លូវការ “ចិនថ្មី”។

យោងតាម “ចិនថ្មី”ដដែល នយោបាយ​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​នេះ នឹង​សំដៅ​​​​​​រ៉ាប់រង​កំណើន​សេដ្ឋកិច្ចឥតប្រែប្រួល​ ​​និងរហ័សបង្គួរ។

ឃើញថា ការិយាល័យនយោបាយ​បាននាំអាទិ៍កោះ​សម័យ​ប្រជុំ​នៅ​សប្តាហ៍នេះ ក្រោម​អធិបតី​ភាព​របស់​​លោក​ប្រមុខ​រដ្ឋ​ហ៊ូជិនតាវ​​ និង​ក៏​មាន​ការចូលរួមរបស់ មេដឹកនាំ​​នៃ​គណបក្ស​​​កុម្មុយនិស្ត ​រដ្ឋាភិបាល​និង​ រដ្ឋសភាចិន អភិបាលខេត្ត​ ប្រមុខកងទ័ព​ព្រម​ទាំង​​​នាយក​នៃ​សហគ្រាសធំៗ​របស់រដ្ឋផង ដែរ។

សូមជម្រាបថា បញ្ជីឈ្មោះអ្នកចូលរួមនិង​ទីកន្លែងរួម​ប្រជុំ រយៈពេល​៣​ថ្ងៃ​នេះ​ ពុំត្រូវ​បានផ្សព្វផ្សាយជាសាធារណៈឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ