អានតួអត្ថបទ
ចិន

ប៉េកាំង​​ពឹង​លើ​និស្សិត​ក្នុង​ធ្វើ​ទំនើបកម្ម​វិស័យ​យោធា

កងទ័ព​ប្រជាមានិតចិន ដែល​ជា​កងទ័ព​ដ៏​ធំ​ និង​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក កំពុង​តែ​ប្រញឹក​ធ្វើ​ទំនើប​កម្ម។ ប្រតិបត្តិការ​ ​ចែ​ចង់​ប្រមូល​យក​និស្សិត​ក្មេងៗ​ឲ្យ​ចូល​​ធ្វើ​ទាហាន មិន​ត្រឹម​តែ​ដើម្បី​អភិវឌ្ឍ​វិស័យ​យោធាចិន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មធ្យោបាយ​ដ៏​ប្រសើរ​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អត់​​​ការងារ​ធ្វើ​របស់​​យុវនិស្សិត​ ទើប​បញ្ចប់​ការសិក្សា។

និស្សិត​​ចិន​នៅ​សកល​វិទ្យាល័យ​ Hefei ខេត្ត​ Anhui
និស្សិត​​ចិន​នៅ​សកល​វិទ្យាល័យ​ Hefei ខេត្ត​ Anhui Photo : Stringer/Reuters
ផ្សាយពាណិជ្ជកម្ម

 

វិស័យ​យោធា​ចិន នៅ​មាន​ភាព​យឺត​យាវ​ខ្លាំង​ផ្នែកបច្ចេកវិទ្យា ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្នុង​មួយ​ឆ្នាំៗ ចិន​ត្រូវ​ការ​ជ្រើសរើស​និស្សិត​ ឲ្យ​ចូល​មក​បំរើ​ការ​នៅ​ក្នុង​ជួរ​កងទ័ព រយៈ​ពេល​យ៉ាង​ហោចណាស់​ពីរ​ឆ្នាំ ជា​ថ្នូរ​នឹង​​ការ​ឧបត្ថម្ភ​​ថវិកា​ នៅ​ថ្នាក់​ឧត្តមសិក្សា​​រយៈពេល​៤ឆ្នាំ។ ជាទូទៅ​និស្សិត​ប្រមាណ​ពី​៣០ទៅ​៤០% តែង​បន្ត​រក្សា​ការងារ​ក្នុង​វិស័យ​យោធា​នេះ លើស​ពី​ពីរ​ឆ្នាំ​។

​គេ​មិន​អាច​ផ្ទៀង​ផ្ទាត់​​ ​ អំពី​​ចំនួន​និស្សិត​ចូល​ធ្វើ​កងទ័ព​​បានទេ ប៉ុន្តែ​កាលពី​ឆ្នាំ​២០១០ សារព័ត៌មាន​កងទ័ព​ប្រជាមានិត​ បាន​និយាយ​អំពី​ចំនួន​១០​ម៉ឺន​នាក់។ ចំនួន​អ្នក​បំរើការ​នៅ​ក្នុង​វិស័យ​យោធា ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ពី ជាងបីលាន​នាក់ នៅឆ្នាំ​២០០៥ ដល់​ជាង​៦លាន​នាក់​នៅ​ឆ្នាំ​២០១០។ បើ​តាម​វរៈសេនីយឯក​​ម្នាក់​ ទទួល​បន្ទុក​ជ្រើសរើស​នាយ​ទាហាន​ថ្មី កងទ័ព​ប្រជាមានិត​ចិនដែល​ជា​កង​ទ័ព​ដ៏​ធំ​ និង​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​ កំពុង​តែ​ផ្តើម​ប្តូរផ្លាស់​​ពីកង​ទ័ព​ដែល​មាន​​បរិមាណច្រើន​ មក​ជា​ទ័ព​ដែល​មាន​​គុណភាព​​ និងពី​​​ការ​ប្រើ​កម្លាំង​​មនុស្ស មក​ជា​ការ​ប្រើ​កម្លាំង​បច្ចេកវិទ្យាវិញ។

​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​យោធា​ចិន​ បាន​ធ្វើ​ឲ្យ​ពិភពលោកព្រួយ​បារម្ភ ជាពិសេស​នៅ​ពេល​បាន​ឃើញ​កញ្ចប់​ថវិកា​ប្រចាំ​សម្រាប់​យោធា បាន​កើន​ឡើង​ប្រមាណ​១២,៧​% នៅ​ឆ្នាំ​២០១១​នេះ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ប៉េកាំង​បាន​អះអាង ថវិកា​ជាង​៩០ពាន់​លានដុល្លារ​នេះ គឺ​​ ផ្តោត​​យ៉ាង​សំខាន់​ទៅ​លើការអភិវឌ្ឍន៍​ ផ្នែក​ យន្តការ និង​ព័ត៌មានវិទ្យា ដែល​ចិន​ស្គាល់​ភាព​យឺតយាវ​តែ​ប៉ុណ្ណោះ។

ក្រៅ​ពី​ត្រូវការ​​យុវនិស្សិត​ដើម្បី​​អាច​ធ្វើ​ទំនើប​កម្ម ឲ្យ​សក្តិសម​នឹង​យុគសម័យ​បច្ចុប្បន្ន​ ​ ការ​ជ្រើសរើស​និស្សិត​ឲ្យ​ធ្វើ​ទាហាន ត្រូវ​បាន​អាជ្ញាធរ​​ចិន​ពន្យល់​ថា​ជា​ការ​បង្កាត់​វប្បធម៌​ ដល់​ក្មេង​ជំនាន់​ក្រោយ​ផង និង​ជា​​​​ផ្តល់​ការងារ​​ដល់​យុវនិស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ