អានតួអត្ថបទ
ចិន

ចិន​គ្រោង​អនុម័ត​ច្បាប់​ឃុំឃាំង​ដោយ​សម្ងាត់

ក្រុង​ប៉េកាំង​គ្រោង​នឹង​ធ្វើ​ការ​កែ​ប្រែ​ច្បាប់​ព្រហ្មទណ្ឌ​របស់ខ្លួន​ ដើម្បី​អាច​​មានសិទ្ធិ​​​ឃុំ​ឃាំង​មនុស្ស នៅ​កន្លែង​សម្ងាត់​មួយ​ ដោយ​ស្រប​ច្បាប់​បាន។ ជា​សំណើ​ច្បាប់​ដែល​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ បាន​ធ្វើ​ការ​បរិហារ​យ៉ាង​ខ្លាំង​ នៅថ្ងៃ​សៅរ៍​នេះ។

បាតុកម្ម​នៅ​ក្រុង​ហុងកុង គាំទ្រ​វិចិត្រករ​ អៃ វៃវៃ ពេល​បាត់​ខ្លួន​ដោយ​ចម្លែក កាលពី​ថ្ងៃ​ទី​ ១០ មេសា ២០១១
បាតុកម្ម​នៅ​ក្រុង​ហុងកុង គាំទ្រ​វិចិត្រករ​ អៃ វៃវៃ ពេល​បាត់​ខ្លួន​ដោយ​ចម្លែក កាលពី​ថ្ងៃ​ទី​ ១០ មេសា ២០១១ REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ច្បាប់​ព្រហ្ម​ទណ្ឌ​ថ្មី ដែល​នឹង​ស្នើ​ឡើងនេះ​ នឹង​អនុញ្ញាត​​​ឲ្យ​ក្រុម​ប៉ូលិស រួម​សហការ​ជាមួយ​នឹង​រដ្ឋ​អាជ្ញា អាច​ធ្វើ​ការ​ឃុំ​ឃាំង​មនុស្ស​នៅ​ក្នុង​សំណុំ​រឿង ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សន្តិសុខ​ជាតិ ភេរវនិយម និង​អំពើ​ពុក​រលួយធំៗ។ សម្រាប់​អាជ្ញាធរ​ក្រុង​ប៉េកាំង ការ​ឃុំ​ឃាំង​មនុស្ស​នៅ​ក្នុង​គេហដ្ឋាន​ អាច​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ស៊ើប​អង្កេត ហេតុ​ដូច្នេះ​ហើយ​ទើប​គេត្រូវ​នាំ​ជន​សង្ស័យ​ ទៅ​ឃុំ​ទុក​នៅ​ក្នុង​កន្លែងសម្ងាត់​មួយ និង​មាន​សិទ្ធិ​មិន​ផ្តល់​ព័ត៌មាន​អ្វី​ទាំង​អស់​ដល់​ក្រុម​គ្រួសារ ព្រោះ​វា​ក៏​អាច​នាំ​ឲ្យប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត​ដូច​គ្នា។

 
ប្រសិន​បើ​គម្រោង​ច្បាប់​នេះ ត្រូវ​បាន​អនុម័ត​មែន​ រាល់​ការ​បាត់​ខ្លួន​​ របស់​សកម្មជន​សិទ្ធិមនុស្ស​ ឬ​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​កុម្មុយនិស្ត ដែល​កើត​ឡើង​កាន់​តែ​ញឹក​ញាប់​ឡើងៗ នឹង​ក្លាយ​ជា​​រឿង​​​ស្រប​ច្បាប់។ នេះ​​ជា​ការព្រួយ​បារម្ភ​របស់​អ្នក​ទទួល​ខុស​ត្រូវ​នៃ​សមាគម​សិទ្ធិមនុស្ស​ ដែល​មាន​ការិយាល័យ​ នៅ​ហុងកុង។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មេធាវី និង​ក្រុម​អ្នក​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ជា​ច្រើន​នាក់ បាន​បាត់ខ្លួន និង​ខ្លះ​ត្រូវ​​អាជ្ញាធរ​កុម្មុយនិស្ត​ចិន បាន​ចាប់​ខ្លួន ដោយ​ហេតុចិន​ខ្លាច​ចលនា​បដិវត្តន៍​នៅ​ពិភព​អារ៉ាបឆ្លង​ចូល​ប្រទេស​របស់​ខ្លួន។ ករណី​ វិចិត្រករ​ អៃ វៃវៃ បាន​ទទួល​សេរីភាព បន្ទាប់​ពី​បាត់​ខ្លួន​​បី​ខែ​ យ៉ាង​សម្ងាត់​ ជា​ឧទាហរណ៍​ជាក់​ស្តែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ