អានតួអត្ថបទ
កម្ពុជា

ព្រះមហាក្សត្រ​យាង​និវត្ត​ពី​ប្រទេស​ចិនវិញ

ព្រះមហាក្សត្រ​កម្ពុជា សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​បាន​យាងត្រឡប់ មកដល់​មាតុ​ប្រទេសវិញ​ហើយ នាវេលា​រសៀល ថ្ងៃ១២​ឧសភានេះ បន្ទាប់ពីព្រះអង្គ បានគង់​ព្យាបាល ព្រះរោគ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន អស់​រយៈពេល ៣ សប្តាហ៍ កន្លងមក។ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាង​ចាកចេញ​ពី​មាតុភូមិ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១១ ដើម្បីឲ្យ​ក្រុម​គ្រូពេទ្យចិន ធ្វើការពិនិត្យ​ព្រះរាជសុខភាព​របស់ព្រះអង្គ ទៅតាម​វេជ្ជបញ្ជា ជាទៀងទាត់ រៀងរាល់ ៦ ខែម្តង។ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ឧសភា ជាព្រះរាជពិធី​ចម្រើនព្រះជន្ម​ព្រះមហាក្សត្រ នរោត្តម សីហមុនី គម្រប់ ៥៨ យាងចូល ៥៩ ព្រះវស្សា៕ 

ព្រះបាទ​នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
ព្រះបាទ​នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ