អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ឆ្នាំ​ថ្មី ​តើ​​ពេលណា​​ទើប​“រឿង​ថ្មី”កើ​ត​មាន​​ដល់​​អ្នក​​កំពុង​​ជាប់ឃុំ​​ដោយសារ​​អ្នក​នយោបាយ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្នាំ​ថ្មី២០១៧នេះ បាន​ឈានចូល​បាន​ប៉ុន្មាន​ថ្ងៃ​ហើយ នៅឡើយ​តែ​អ្នក​ដែល​កំពុង​ឃុំ​ក្នុង​ពន្ធនាគារ​មិនឃើញ​មាន​អ្វី​វិ​វ​ដ្ឋ​ជា​ដុំ​កំ​ភូ​ន​ទេ​មកដល់ពេលនេះ។ អ្នក​កំពុង​ជាប់ឃុំ​ទាំងនោះ​ដែលជា​តំណាងរាស្ត្រ សកម្មជន និង មន្ត្រី​សិទ្ធិមនុស្ស ត្រូវបាន​បក្សប្រឆាំង​និង​សង្គម​ស៊ីវិល​ហៅថា​ជា “អ្នកទោសនយោបាយ” ឫ “អ្នកទោស​មនសិការ” ថ្វីបើ​រដ្ឋាភិបាល​មិន​ទទួលស្គាល់​ពាក្យ​នេះ​ក៏ដោយ។ ទាំង​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​មិនអាច​បញ្ជាក់​ពី​គម្រោង​នៃ​ការចរចា​ផ្នែក​នយោបាយ​ដែល​ឈានទៅរក​ការដោះលែង​អ្នក​ទាំងនោះ​នាពេលខាងមុខ​ឡើយ។ ដូច្នេះ តើ​អង្កាល់​បាន​មាន​ដំណឹង​ថ្មី​ស្តីពី​ការដោះលែង​អ្នក​ជាប់ឃុំ​ពី​សំណាក់​អ្នកនយោបាយ?

មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ចំនួន​៤ ​នាក់​ និង​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល១២ថ្ងៃ មកហើយ។ ​
មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ចំនួន​៤ ​នាក់​ និង​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល១២ថ្ងៃ មកហើយ។ ​
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ