លោក ហ៊ុន ម៉ានី៖ «ការប្រឡងបាក់ឌុបឆ្នាំ២០១៦គ្មានការលួចចម្លង ប៉ុន្តែសិស្សមួយភាគនៅតែចង់យកប្រ៊ុយយ៉ុងចូល»
ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០១៦ បានបិទបញ្ចប់ហើយនៅថ្ងៃទី២៣ ខែសីហានេះ។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី ដែលបានបញ្ជូនអ្នកអង្កេតការណ៍៧០០នាក់នៅមណ្ឌលទូទាំងប្រទេស បានអះអាងថា សិស្សានុសិស្សបានផ្លាស់ប្តូរឥតរិយាបទនៃការប្រឡងដ៏គួរឱ្យកត់សំគាល់ដោយភាគច្រើនបានពឹងពាក់លើសមត្ថភាពខ្លួនឯងជាជាង ការពឹងពាក់លើសំណៅឯកសារផ្សេងៗ ប៉ុន្តែក៏នៅតែមានសិស្សានុសិស្សមួយចំនួនតូចគឺនៅតែព្យាយាមយកសំណៅឯកសារចូល។ តែយ៉ាងណាក៏ដោយលោកហ៊ុន ម៉ានីបានអះអាងថា គ្មានឡើយការលួចចម្លងបាននៅក្នុងថ្នាក់។ លោកហ៊ុន ម៉ានីបានសន្និដ្ឋានថាការប្រឡងបាក់ឌុបឆ្នាំ២០១៦ គឺជាជោគជ័យសាជាថ្មីក្នុងកំណែទម្រង់ឆ្នាំទី៣។ សូមស្តាប់ប្រសាសន៍លោក ហ៊ុន ម៉ានីដែលបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបារាំងក្រោយអង្កេតការណ៍
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៣៦