អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​​ការ​និយាយ​​ប៉ះពា​ល់​​ដល់​​អង្គ​​ព្រះមហាក្សត្រ​​របស់​លោក​​ស​ម រង្ស៊ី​​ជា​​អ​ចេតនា​​ឬ​ជា​​ចេតនា​​ក្នុង​​បំណង​​អ្វី​​ផ្សេង?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពី​ថ្ងៃ​សុក្រ រហូតដល់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ការចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោសខ្លាំងៗលើ​លោក​សម រង្ស៊ី ពី​សំណាក់​រដ្ឋាភិបាល ស្ថាប័ន​រដ្ឋាភិបាល កងទ័ព នគរបាល និង​បក្សនយោបាយផ្សេងៗ បានកើត​ឡើងព្រមៗគ្នា​តែម្តង។ ការ​ថ្កោលទោស​នេះ គឺ​ដោយសារតែ​លោក​សម រង្ស៊ី បាន​និយាយ​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ​កម្ពុជា​តាមរ​យៈ​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាល​យប់​ថ្ងៃ​ព្រហស្បតិ៍។ ការនិយាយ​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ​នេះ លោក​សម រង្ស៊ី ធ្លាប់​នូវ​បណ្តឹង​ម្តង​រួចមកហើយ ប៉ុន្តែ​នៅពេលនេះ លោក​នៅតែ​បង្កើតឱ្យមាន​បញ្ហា​នេះ​ជាថ្មី។ ដូច្នេះ តើ​ការនិយាយ​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ​នេះ ជា​អ​ចេតនា ឬ​ជា​ចេតនា​របស់លោក​សម រង្ស៊ី ក្នុង​គោលបំណង​អ្វី​ផ្សេង?

ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​
ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ @REUTERS/Samrang Pring
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ