អានតួអត្ថបទ
បទយកការណ៍

ឡុង គឹម​ហៀង មន្ត្រី​សិទ្ធិ​លំនៅ​ដ្ឋាន​ ដែល​ប្រជា​សហគមន៍​ទទួល​ស្គាល់

ចុះផ្សាយ​នៅ​ថ្ងៃ៖

កញ្ញា ​ឡុង គឹម​ហៀ​ង​ ដែលជា​បុគ្គលិក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​តស៊ូ​មតិ នៅ​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ត្រូវបាន​សហគមន៍​អ្នកមាន​ជម្លោះដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ ប្រគល់​ពានរង្វាន់​«កែវភ្នែក​មាស»ជូន ដើម្បី​សម្ដែង​ការដឹងគុណ​របស់​ពួកគេ។ ស្ត្រី​អាយុ៣០ឆ្នាំ​រូបនេះ​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការលើកទឹកចិត្ត​ដែល​បាន​ស្តែងចេញ​តាមរយៈ​ពិធី​ប្រគល់​ពាន​កាលពី​ថ្ងៃទី​សុក្រ។ បុគ្គលិក​ដែល​ធ្វើការ​ជាម​ន្ត្រី​សិទ្ធិ​លំនៅដ្ឋាន​អស់​រយៈពេល៦ឆ្នាំ បាន​យល់ព្រម​និយាយ​អំពី​ជីវិត​និង​ការងារ​របស់ខ្លួន ដែល​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស។

កញ្ញ ឡុង គឹម​ហៀង មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន ទ្រ​ពាន​រង្វាន់​«កែវ​ភ្នែក​មាស» ដែល​អ្នកស្រី​ យ៉ោម បុប្ផា អ្នក​តំណាង​ប្រជា​សហ​គមន៍​មាន​ជម្លោះ​ដី​ធ្លី​នៅ​រាជ​ធានី​ភ្នំពេញ​បាន​ប្រគល់​ជូន កាល​ពី​ថ្ងៃ​ទី០៦ ខែមីនា ឆ្នាំ២០១៥។
កញ្ញ ឡុង គឹម​ហៀង មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន ទ្រ​ពាន​រង្វាន់​«កែវ​ភ្នែក​មាស» ដែល​អ្នកស្រី​ យ៉ោម បុប្ផា អ្នក​តំណាង​ប្រជា​សហ​គមន៍​មាន​ជម្លោះ​ដី​ធ្លី​នៅ​រាជ​ធានី​ភ្នំពេញ​បាន​ប្រគល់​ជូន កាល​ពី​ថ្ងៃ​ទី០៦ ខែមីនា ឆ្នាំ២០១៥។ @Long Kimheang's Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ