អានតួអត្ថបទ
សហភាពអឺរ៉ុប

ប្រទេស​ទាំង​២៧​នៃ​សហភាពអឺរ៉ុប​ខ្វែង​គំនិត​គ្នា​លើ​ការ​ចាយវាយ​ថវិកា

នៅ​ក្នុង​ជំនួប​ប្រជុំ សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃសុក្រ​ សង្កេត ឃើញ ថា​ប្រទេស​ទាំង២៧​បាន​បែង​ចែក​ជា​ពីរ​បក្សពួក ដោយសារ​តែ​គ្មាន​ការ​សំរុះសំរួលគ្នា​លើគំរោង​ថវិកា។

ប្រទេស​ទាំង​២៧​នៃ​សហភាពអឺរ៉ុប​ខ្វែង​គំនិត​គ្នា​លើ​ការ​ចាយវាយ​ថវិការ
ប្រទេស​ទាំង​២៧​នៃ​សហភាពអឺរ៉ុប​ខ្វែង​គំនិត​គ្នា​លើ​ការ​ចាយវាយ​ថវិការ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

 

ក្រុម​ប្រទេស​ទីមួយ​ដែល​មាន​ប្រទេស​បារាំង​នាំមុខ​ជាមួយ​នឹង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​អ៊ែរម៉ាន់​វ៉ាន់​រំពុយ​មាន​គំរោង​ចាយ​វាយ​ថវិកា​៩៨៥​កោដិ​អឺរ៉ូ​សំរាប់​រយៈ​ពេល​៧​ឆ្នាំ។​ ក្រុម​ប្រទេស​ទាំងនេះ​ជា​ក្រុម​មាន​មហិច្ឆតា​ខ្ពស់​មាន​គំនិត​ផ្តោត​ជំនួយសំខាន់​ដល់​នយោបាយ​កសិកម្ម​រួម​នៅសហភាព​អឺរ៉ុប។

ប៉ុន្តែ​ក្រុម​ប្រទេសទីពីរ យល់ ថា​៩៨៥​ពាន់លាន​អឺរ៉ូ​នេះ​ជាថវិកា​ដ៏​លើសលុប​ហួស​ប្រមាណ​នៅពេលដែល​ សហភាព​អឺរ៉ុប​កំពុង​ត្រូវការ​រឹត​បន្តឹង​លើ​នយោបាយ​ថវិកា​ក្នុង​ស្រុក។​ នៅក្នុង​ក្រុមប្រទេស​ទីពីរ​គេ ឃើញ មាន​ប្រទេស​ស៊ុយអែត​ ហូឡង់​ និង​អង់គ្លេស​ជាអ្នក​នាំ​មុខ។​ ក្រុម​នេះ​ជា​ក្រុម​ប្រទេស​ដែល​ផ្តល់​វិភាគទានផ្ទាល់​ដល់​សហភាពអឺរ៉ុប។​ លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ​ដាវីត​កាំម៉ឹរូន​ ចង់​អោយ​មាន​ការ​កែ​ទំរង់​ផ្នែក​ស្ថាប័ន​អឺរ៉ុប ​និង​មន្ត្រី​រដ្ឋការ​ឡើងវិញ​ដោយចង់​អោយ​មាន​ការ​សន្សំ​សំចៃ​ខ្ពស់។

ដូចជា​រាល់ដង​ដែរ​ប្រទេស​អាល្លឺម៉ង់​តែងតែ​ធ្វើខ្លួន​ជា​អាជ្ញាកណ្តាល ​ដើម្បី​អោយ​ភាគី​ទាំងពីរ​សំរុះសំរួល​គ្នា។​ប៉ុន្តែ​អាល្លឺម៉ង់​ក៏​មាន​បំណង​ចង់​បន្ថយ​ថវិកា​នៅ​អឺរ៉ុប​ដែរ។ បើទោះជា​មាន​ការ​សំរប​សំរួល​គ្នា​ក៏​ជំនួប​ប្រជុំ​សហភាព​អឺរ៉ុប​នេះ​មិន​បាន​ផ្តល់​ជា​លទ្ធផល​អ្វី​ជា​ផ្លូវការ​ឡើយ។​ប្រទេស​ទាំង​២៧​ត្រូវ​រង់ចាំ​ការ​ប្រជុំ​នៅ​ឆ្នាំ​ក្រោយ ​ដើម្បី​ធ្វើការ​សំរេច​ចិត្ត​លើ​ផ្នែក​ថវិកា​ម្តងទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ