អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ហាម​​​សមាជិក​សមាគម​អ្នកប្រជាធិបតេយ្យ​មិនឲ្យ​​ប្រមូល​ញត្តិ​គាំទ្រ​ដោះលែង​លោកម៉ម ​សូណង់ដូ​

បន្ទាប់​ពី​ធ្វើ​ពិធី​បួសួង​តាម​បែប​ព្រះ​ពុទ្ធសាសនា​រួចរាល់​ សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​​ដើរប្រមូល​ស្នាម​មេដៃ​ដើម្បី​ជា​ញាត្តិ​ដាក់​ទៅ​រដ្ឋា​ភិបាល​ឲ្យ​ដោះលែង​លោក​ម៉ម សូណង់​ដូ​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​និង​នាយក​វិទ្យុ​សំបុក​ឃ្មុំ​ដែល​កំពុង​​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ឲ្យ​មាន​សេរីភាព​វិញ​ ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​ឃាត់​ខ្លួន​ និង​ហាមឃាត់​មិន​ឲ្យ​បន្ត​សម្មភាព​។ ​សកម្មភាព​នោះ​តាម​គម្រោង​របស់​សមាគម​គឺ​គ្រោង​ធ្វើ​រយៈ​ពេល​១​សប្តាហ៍។

លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ
លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ
ផ្សាយពាណិជ្ជកម្ម

សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែល​បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ធ្វើ​ញាត្តិ​យក​ទៅ​ដាក់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ដោះ​​លែង​លោក​ម៉ម សូណង់​ដូ​ប្រធាន​សមាគមន៍​អ្ន​ប្រជាធិបតេយ្យ​និង​នាយក​វិទ្យុ​សំបុក​ឃ្មុំ​ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ ដែល​បាន​ចោទ​ប្រកាន់​ថា​នៅ​ពី​ក្រោយ​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ​ស្រុកឆ្លូង ​ខេត្ត​ក្រចេះ នោះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ធ្វើការ​ហាមឃាត់។

ពលរដ្ឋ​ដែល​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​ខេត្ត​ចំនួន​ដែល​ត្រូវបាន​អាជ្ញាធរ​ធ្វើ​ការ​ហាម​ឃាត់​និង​ឃាត់​មិន​ឲ្យ​ដើរ​ប្រ​មូល​ស្នាម​មេដៃ​គាំទ្រ​ដើម្បី​ធ្វើ​ជា​ញាត្តិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ​ដោះលែង​លោក​ម៉ម សូណង់​ដូ​ឲ្យ​មាន​សេរីភាព​វិញ ​មាន​ដូច​ជា​ខេត្ត​កណ្តាល​ ខេត្តតាកែវ​ ក្រចេះ​និង​ខេត្ត​ព្រៃវែង។
សមាជិក​របស់​សមាគម​​ដែល​គាំទ្រ​លោក​ម៉ម សូណង់​ដូ​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​ប៉ូលីស និង​អភិបាល​ស្រុក​បាន​​ហាម​ឃាត់​​មិន​ឲ្យ​ធ្វើ​ការ​ដើរប្រមូល​ស្នាម​មេដៃ​នៅ​តាម​ផ្ទះ​ពលរដ្ឋ​រឺ​ក៍​នៅ​តាម​ទី​ប្រជុំជន​នោះ​ទេ​ ដោយ​អាជ្ញាធរ​បាន​សំអាង​ថា​ជា​សកម្មភាព​ខុស​ច្បាប់​និង​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់​សារណៈ។
លោក​ខាន់​ ប៉ិច​ អាយុ ៥៤​ ឆ្នាំ​ នៅក្នុង​ឃុំ​ព្រែក​ហ្លួ​ង ស្រុកខ្សាច​កណ្តាល​ ខេត្ត​កណ្តាលត្រូវ​បានប៉ូលីស​រដ្ឋបាល​ឃុំ​ព្រែក​ហ្លួង​ធ្វើ​ការ​ឃាត់​ខ្លួន​និង​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​បន្ត​ទៀត​នោះ​បាន​​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​លោក​ដើ​រ​ប្រមូល​ស្នាម​មេដៃ​​ប្រជាពលរដ្ឋ​នោះ​គឺ​ដើម្បី​យក​ទៅ​ធ្វើ​ជា​ញាត្តិ​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះលែងលោក​ម៉ម សូ​ណង់​ដូ​។ ​ហើយ​ការ​ដែល​លោក​ដើរ​ប្រមូល​ស្នាម​មេដៃ​នោះ​គឺ​ពុំ​មាន​ការ​ចាប់​បង្ខំ​នោះ​ទេ​គឺ​ពលរដ្ឋ​ទាំង​អស់​ស្ម័គ្រ​ចិត្ត​ដោយ​ខ្លួន​ឯង​។​ លោក​ថា​ អាជ្ញាធរ​បាន​ប្រាប់​ថា​ការ​ឃាត់​ខ្លួន​នោះ​គឺ​ធ្វើ​តាម​បញ្ជារ​របស់​លោក​អភិបាល​ស្រុក​និង​លោក​អភិការ​ស្រុក។
គម្រោង​របស់​សមាគម​របស់​អ្នក​ប្រជាធិបតេយ្យ​និង​ដើរ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ដែល​គាំទ្រ​លោក​ម៉ម សូណង់ដូរ​ទូទាំង​ប្រទេស​មាន​រយៈ​ពេល​មួយ​សប្តាហ៍​ដោយ​ចាប់​ផ្តើមថ្ងៃ​ទី​២៤ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី៣០​កក្កដា​ បន្ទាប់​មក​ពួក​គេ​នឹង​យក​ញាត្តិ​នោះ​ទៅ​ដាក់​ទៅ​តាម​បណ្តារ​ស្ថានទូត​នានា​​ប្រចាំ​នៅប្រទេស​កម្ពុជា​និង​ស្ថាប័ន​រដ្ឋាភិបាល​។

កាល​ពី​ថ្ងៃ​ទី២៣​ ខែ​កក្កដា​ សមាជិក​សមាគម​អ្នកប្រជាធិបតេយ្យ​ប្រមាណ​ជា​១០០នាក់​​មក​ពី​ខេត្ត​មួយ​ចំនួន​បាន​នាំ​គ្នាមក​ធ្វើ​​ពិធី​​បួង​សួង​នៅ​ខាង​មុខ​ព្រះអង្គ​ដងកើ ​ដើម្បី​បន្ទាន់​ចិត្ត​រដ្ឋា​ភិបាល​ឲ្យ​ដោះ​លែង​លោក​ម៉ម សូណង់​ដែល​កំពុង​​ឃុំ​ខ្លួន​ក្នុង​​ពន្ធនាគារ​ព្រៃស​ ពាក់ព័ន្ធ​ទៅ​នឹង​បទ​ចោទ​ដ៏​ចម្រូង​ចម្រាស់​រឿង​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ភូមិប្រមា។
នៅ​ខណៈ​ពលរដ្ឋ​នាំ​គ្នា​ដើរ​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ធ្វើ​ជា​ញ្ញត្ត​ទៅ​រដ្ឋា​ភិបាល​ឲ្យ​ដោះលែង​លោក​ប្រ​ធាន​សមាគម​នោះ​ លោក សុខ សំអឿន មេធាវី​ការពារ​លោក​ម៉ម សូណង់ដូ​និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិមនុស្ស បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​នេះ​លោក​កំពុង​តែ​រៀបចំ​សំណុំ​ឯកសារ​ដើម្បី​ដាក់​ស្នើរ​ទៅ​តុលាការ​សុំ​ធានា​ឲ្យ​រូប​គាត់​នៅ​ក្រៅ​ឃុំ​។ ​ហើយ​ឯកសារ​នេះ​អាច​នឹង​ដាក់​នៅ​សប្តាហ៍​ក្រោយ​នេះ​។
លោក​ ម៉ម សូណង់ដូ ​ប្រធាន​វិទ្យុ​សំបុកឃ្មុំ​ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី១៥ ​កក្កដា​ បន្ទាប់​ពីរូប​លោក​បាន​វិល​​ត្រឡប់​មក​ពី​បរទេស​រយៈពេល​បី​ថ្ងៃ​ ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ក្រោម​ការចោទ​ប្រកាន់​ពី​បទ​​ផ្ដួច​ផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀត​ជ្រែក​ខុស​ច្បាប់នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ខុស​ច្បាប់ ​និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់ ​ដែល​មានចែង​ក្នុង​មាត្រា មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ