អានតួអត្ថបទ
ស៊ីរី

អំពើ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​លើ​អគ្គស្នងការដ្ឋាន​ប៉ូលីស​ចំ​កណ្តាល​បេះដូង​ទីក្រុងដាម៉ាស

នៅ​ថ្ងៃ​អាទិត្យ ទី៧ តុលា​ម្សិលមិញ មាន​អំពើភេរវកម្ម​ថ្មី​វាយប្រហារ​លើ​អគ្គស្នងការ​ប៉ូលីស​ចំ​កណ្តាល​បេះដូង​ទីក្រុង​ដាម៉ាស។ អំពើភេរវកម្ម​របៀប​នេះ​បាន​និង​កំពុង​បន្ត​កើត​មាន​ក្នុង​ប្រទេស​ស៊ីរី និង​ដែល​ជា​ស្នាដៃ​របស់​ក្រុមភេរវនិយម​ចំនួន​ពីរ​ស្និទ្ធ​​នឹង​អង្គការ​អាល់កៃដា។ រីឯ​ប្រទេស​កាតា និង​អារ៉ាប៊ីសាអូឌីត​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​នា​ចុង​សប្តាហ៍​នេះ ថា​ពួក​គេ​មិន​មែន​ជា​អ្នក​បញ្ជូន​អាវុធធុនធ្ងន់​ទៅ​ឲ្យ​ក្រុមអ្នកប្រឆំាង​នៅ​ក្នុង​ប្រទេស​ស៊ីរី​ទេ។

អំពើ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​លើ​អគ្គស្នងការដ្ឋាន​ប៉ូលីស​ចំ​កណ្តាល​បេះដូង​ទីក្រុងដាម៉ាសថ្ងៃទី៧ តុលា ២០១២
អំពើ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​លើ​អគ្គស្នងការដ្ឋាន​ប៉ូលីស​ចំ​កណ្តាល​បេះដូង​ទីក្រុងដាម៉ាសថ្ងៃទី៧ តុលា ២០១២ REUTERS/SANA/Handout
ផ្សាយពាណិជ្ជកម្ម

អំពើភេរវកម្ម​បំផ្ទុះ​រថយន្ត​លើ​អគ្គស្នងការ​ប៉ូលីស​ចំ​កណ្តាល​បេះដូង​ទីក្រុង​ដាម៉ាស​បាន​កើត​មាន​ឡើង ២សប្តាហ៍ ក្រោយ​ពី​មាន​អំពើភេរវកម្ម​អត្តឃាត​ប្រឆំាង​នឹង​សេនាធិការដ្ឋាន​យោធា។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា គ្មាន​ស្ថានប័ន​យោធា និង​សន្តិសុខ​ណា​មួយ​របស់​របប​ស៊ីរី​បច្ចុប្បន្ន​អាច​រួច​ផុត​ពី​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ឡើយ។ ពួក​ឧទ្ទាម​ដែល​មាន​គ្រប់​មធ្យោបាយ ទំាង​ធនធាន​មនុស្ស និង​ពស្តុភារ​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​បើក​ការ​វាយប្រហារ​ចំកណ្តាល​បេះដូង​ទីក្រុង​ដាម៉ាស ពេល​ណា ក៏​បាន មិន​គិត​យប់ ឬ​ថ្ងៃ​ទេ។

ឥទ្ធិពល​នៃ​អំពើភេរវកម្ម​បំផ្ទុះ​រថយន្ត​លើ​អគ្គស្នងការ​ប៉ូលីស​ក្នុង​ទីក្រុង​ដាម៉ាស​កាល​ពី​យប់​ថ្ងៃ​អាទិត្យ បាន​លាន់ឮ​រហូត​ដល់​រាប់សិប​គីឡូម៉ែត្រ និង​បណ្តាល​ឲ្យ​ផ្ទុះបែក​កញ្ចក់​អាគារ​នៅ​ព័ទ្ធជុំវិញ។ ប្រជាជន​រស់​ក្នុង​តំបន់​នោះ​បាន​រៀបរាប់​ថា អំពើភេរវកម្ម​បាន​បង្ក​ឡើង​ដោយ​ជនអត្តឃាត​ម្នាក់​ដែល​បាន​បើក​ឡាន​ចូល​ទៅ​ក្បែរ​អគ្គស្នងការ​ប៉ូលីស រួច​បាន​ទាញ​បំផ្ទុះ​គ្រឿងផ្ទុះ​នៅ​ក្នុង​រថយន្ត​នោះ។ បន្ទាប់​មក ក៏​មាន​​អន្តរាគមន៍​បាញ់រះ​យ៉ាង​គំហុគ​ពី​គ្នីគ្នា​គេ​បន្ថែម​ទៀត។

ជា​ទូទៅ អំពើ​ភេរវកម្ម​របៀប​នេះ​ត្រូវ​បាន​ចលនា​រណសិរ្យ​អាល់​ណូស្រា ( Front al-Nosra ) និង​ចលនា​ប្រមូលផ្តុំ​សកម្មជន​អ៊ីស្លាម ( Tajamo Ansar al-islam ) ប្រកាស​ទទួល​ស្គាល់​ជា​ស្នាដៃ​របស់​ខ្លួន។ គឺ​ជា​ចលនា​ដែល​ស្និត​នឹង​អង្គការ​អាល់កៃដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ