អានតួអត្ថបទ
ថៃ

បាងកក​​ប្រឈម​នឹង​គ្រោះ​ភេរវកម្ម

ស្ថានទូតអាមេរិកប្រចាំទីក្រុងបាងកក បានទាញ​សញ្ញា​អាសន្ន​នៅ​ថ្ងៃ​នេះ អំពាវនាវឲ្យ​ជន​បរទេស ជាពិសេស​ទេសចរ​ជនជាតិ​អាមេរិក ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ ប្រុងប្រយ័ត្ន ពេល​ទស្សនា​តំបន់ និង​សង្កាត់​ទេសចរណ៍​សំខាន់ៗ ក្នុងរាជធានី។

ស្ថានទូត​អាមេរិក​ជូន​ដំណឹង​ថា​អាច​នឹង​មាន​ភេរវកម្ម​ប្រឆាំង​ទេសចរ​បរទេស​នៅ​ក្រុង​បាងកក​
ស្ថានទូត​អាមេរិក​ជូន​ដំណឹង​ថា​អាច​នឹង​មាន​ភេរវកម្ម​ប្រឆាំង​ទេសចរ​បរទេស​នៅ​ក្រុង​បាងកក​ © Reuters
ផ្សាយពាណិជ្ជកម្ម

ភេរវជនអ៊ីស្លាមជ្រុលនិយម អាច​នឹង​បញ្ចេញ​សកម្មភាព​វាយ​ប្រហារ​ប្រឆាំង​នឹង​តំបន់​ទេសចរណ៍ ក្នុង​ទីក្រុង​បាងកក នា​ពេល​ឆាប់ៗ​នេះ ! នេះ​ជា​សារ​បន្ទាន់​មួយ ដែល​ស្ថានទូត​អាមេរិក​បាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​អ៊ីនធឺណែត​របស់​ខ្លួន ដោយ​បាន​ចេញ​អនុសាសន៍​ឲ្យ​ទេសចរ និង​បណ្តាជន​អាមេរិក ធ្វើការ​ប្រុង​ប្រយ័ត្ន ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ប្រជុំ​ជន​ទេសចរ។

មាន​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម​ពីរ​នាក់​ទំនង ជា​បាន​ធ្វើ​ដំណើរ​ទៅ​ដ​ល់​ប្រទេស​ថៃ កាលពី​ល្ងាចមិញ ដើម្បី​រៀបចំ​ផែនការ​ធ្វើ​ភេរវកម្ម​ប្រឆាំង​នឹង​បរទេស។ អាជ្ញាធរ​អាមេរិក បាន​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋាភិបាល​ក្រុង​បាងកក​រួច​រាល់​ហើយ។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ ដែល​បាន​អះអាង​បន្ថែម​ទៀត​ថា សមត្ថកិច្ច​ថៃ​កំពុង​សហការ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក និង​កំពុង​តែ​តាមដាន​សកម្មភាព​ភេរវជន​ដោយ​កៀក​កិត​បំផុត។ អាជ្ញាធរ​ថៃ​សង្ឃឹម​ថា​នឹង​អាច​ចាប់​ខ្លួន​ភេរវជន​ទាំងពីរ​នោះ​​បាន​នៅ​ល្ងាចនេះ។ ដូច្នេះ​គ្មាន​ហេតុផល​អ្វី​ដែល​ក្រុង​បាងកក​ត្រូវ​ផ្តល់​អនុសាសន៍ ឬ​ប្រកាស​អំពាវនាវ​ប្រាប់​ប្រជាជន​​ថៃ​ទេ ព្រោះ​ផ្ទុយ​ទៅ​វិញ វា​អាច​បង្ក​ជា​ការ​ភ័យ​ស្លន់ស្លោ និង​ជ្រួលច្របល់ រំខាន​ដល់​សកម្មភាព​ទេសចរណ៍​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ