អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន-អ៊ឺរ៉ុប

រុស្ស៊ី អ៊ុយក្រែន និង​សហភាព​អឺរ៉ុប​​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ស្តី​ពី​ជម្លោះ​ឧស្ម័ន​

សហភាព​អឺរ៉ុប អ៊ុយក្រែន​និង​រុស្សី ទើប​ចុះ​កិច្ច​ព្រមព្រៀង​មួយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​៣០​តុុលា​នៅ​ទីក្រុង​ព្រុចសែល​ស្តីពី​ថាមពល​ឧស្ម័ន។ ជាឯកសារ​មួយ​​ដែល​​រ៉ាប់រង​​លើ​ការបង្ហូរ​ឧស្ម័ន​រុស្សី​ឲ្យ​ដល់​អ៊ុយក្រែន។ ចំពោះ​​សហភាព​អឺរ៉ុប​គី​ជា​វិធានការ​​មួយ​​ដើម្បី​​ចៀសវៀង​​កុំ​ឲ្យ​មាន​​​វិបត្តិ​ថាមពល​​ឧស្ម័ន​កើត​ឡើង​ជា​ថ្មី​។​ ចាប់តាំង​ពី​ខែ​​ឧសភា​​មុន​ម្ល៉េះ​ ភាគី​​ទាំង​៣​បាន​ធ្វើ​​ការ​​ចរចា​គ្នា ​​រិះរក​​មធ្យោបាយ ​​ដើម្បី​​បង់​​លុយ​​ថ្លៃ​ឧស្ម័ន​រុស្ស៊ី​ ដែល​ក្រុង​គៀវ​នៅ​ជំពាក់​​ មិន​ទាន់​សង​។​​ហត្ថលេខី​​ទាំង​​បី​ យល់ស្រប​​គ្នា​​ដែរ​នៅ​​លើ​តម្លៃ​​ឧស្ម័ន​ដែល​​រុស្ស៊ី​​នឹង​​ត្រូវ​​បញ្ជូន​​ឲ្យ​​ដល់​អ៊ុយក្រែន​​ នៅ​​​ប៉ុន្មាន​​ខែ​​ខាង​​មុខ។​

រដ្ឋមន្ត្រីក្រសួងថាមពលរុស្សី Alexander Novak (ឆ្វេង), ប្រធានគណៈកម្មការអឺរ៉ុបផុតអាណត្តJosé Manuel Barroso និងរដ្ឋមន្ត្រីថាមពលអ៊ុយក្រែនIouri Prodan (ស្តាំ)នៅ Bruxelles​ថ្ងៃ៣០តុលា២០១៤
រដ្ឋមន្ត្រីក្រសួងថាមពលរុស្សី Alexander Novak (ឆ្វេង), ប្រធានគណៈកម្មការអឺរ៉ុបផុតអាណត្តJosé Manuel Barroso និងរដ្ឋមន្ត្រីថាមពលអ៊ុយក្រែនIouri Prodan (ស្តាំ)នៅ Bruxelles​ថ្ងៃ៣០តុលា២០១៤ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

ហត្ថលេខី​ទាំង​បី​ដែល​មានសហភាពអឺរ៉ុប​ រុស្ស៊ីនិងអ៊ុយក្រែន បានអបអរសាទរ​គ្រប់គ្នា​ក្រោយ​ពី​បាន​ដោះស្រាយ​ជម្លោះឧស្ម័នរុស្ស៊ីរួចរាល់ ដោយបាន​បន្ទរ​ពាកពេចន៍​ដូចៗ​គ្នាថា “ ក្នុង​រដូវ​ត្រជាក់​ខ្លាំង​នៅអឺរ៉ុបនាពេល​ខាង​មុខ​នេះ ពិតជា​ពុំមាននណា​ម្នាក់​នឹង​ត្រូវ​ប្រឈម​មុខ​​នឹង​​ភាព​រងារ​នោះ​ទេ”។ ជាមួយកិច្ចព្រមព្រៀងនេះដែរ  អ៊ុយក្រែន ត្រូវ​សន្យារ៉ាប់រង​​សង​លុងថ្លៃ​ឧស្ម័ន​រុស្ស៊ី ដើម្បី​ចៀសវៀងកុំឲ្យរុស្សី កាត់​ផ្តាច់ ឧស្ម័នទៅ​សហ​ភាព​អឺរ៉ុប។

 
កិច្ចព្រមព្រៀមរវាងភាគី​ទាំង៣ខាងលើ និយាយផងដែរ ថា​លុយ​ថ្លៃឧស្ម័នរុស្ស៊ី​ ​​​ដែល​អ៊ុយក្រែន​​នៅជំពាក់​មិនទាន់សងនោះ នឹងសងក្នុង​ពីរដំណាក់កាល។

ជាបឋម ក្រុងគៀវ ត្រូវសន្យាបង់លុយថ្លៃឧស្ម័នរុស្ស៊ី​នៅក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ដែល​មាន​ទឹកប្រាក់ប្រមាណ ​១៥០០លានដុល្លារ​។ ដំណាក់កាលសងលុយលើកទីពីរ ​ដែល​មាន​​ចំនួន​ទឹក​ប្រាក់​​​លើស​លើកទីមួយតែ​បន្តិចបន្តួចនោះ នឹង ត្រូវធ្វើឡើង​ចាប់ពីពេលនេះ​រហូត​ដល់​ចុង​ឆ្នាំនេះ។

ដំណាក់កាលសងបំណុលថ្លៃឧស្ម័នរុស្ស៊ី  អ៊ុយក្រែន​ ​អាចនឹង​​ពឹង​ពាក់​បាន ​ជំនួយ​ពី​សហភាព​អឺរ៉ុបនិងជំនួយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ​។​ ជាជំនួយដ៏ចាំបាច់បំផុតមួយ សំរាប់​អូស​ទាញ​​រុស្ស៊ី​​​ឲ្យ​​​ងាក​​មក​​រក​តុចរចា​ឡើងវិញ។​ ក៏ប៉ុន្តែ​កិច្ច​ព្រមព្រៀង​រវាងរុស្សី-អ៊ុយក្រែន​និង​សហភាព​អឺរ៉ុប​​នេះ មានកាលកំណត់-ដោយ​​សុពលភាពវា មានរហូតដល់​ខែ​មីនា​ឆ្នាំ​២០១៥ប៉ុណ្ណោះ។

ជាសរុប ភាគីទាំង៣ បាន​​ដោះស្រាយគ្នារួចរាល់។

​ គឺថារុស្ស៊ីនឹងត្រូវគេ​សង​លុយ​​ឧស្ម័ន​ ចំណែក​ អ៊ុយក្រែនត្រូវបង់លុយឧស្ម័នរុស្ស៊ី រីឯ សហភាព​អឺរ៉ុបវិញ​ ក៏​បាន​រួច​ខ្លួន​ជា​ថ្មី​ពី​វិបត្តិ​ខ្វះ​ថាមពល​ឧស្ម័នសម្រាប់រដូវត្រជាក់ខាងមុខដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ