អានតួអត្ថបទ
ថៃ

”ក្រុម​អាវលឿង​ ចំនួន​៨៤” នាក់​ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ក្នុង​ប្រទេស​ថៃ

នៅ​ប្រទេស​ថៃ​”ក្រុម​អាវលឿង”​ចំនួន ៧៩ នាក់​ដែល​ជា​បក្សព័ន្ធ​នៃ​ចលនា​រាជនិយម​ ត្រូ​វ​បាន​ផ្តន្ទាទោសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ឲ្យជាប់ពន្ធនាគារ ពី ៦​ខែ​ទៅ ២​ឆ្នាំ​កន្លះពីបទ បាន​វាយលុក​ចូល​ក្នុង​ទីស្នាក់ការ​បណ្តាញ​ទូរទស្សន៍​ជាតិ​មួយ​និង​រារាំង​ មិន​ឲ្យ​មាន​ការ​ផ្សាយ​កម្មវិធី​។ យុវជន​ចំនួន​៥​នាក់​ផ្សេង​ទៀត​អាយុ​តិច​ជាង​២០​ឆ្នាំ ត្រូវ​តុលាការ​ព្យួរទោស។ ព្រឹត្តិការណ៍​នេះ​ កើតឡើង​កាលពីពីរឆ្នាំមុន។

បន្ទាប់ពីបានកាន់កាប់​ទីស្នាក់ការ​នៃបណ្តាញ​ទូរទស្សន៍ la NBS ក្នុងខែសីហាឆ្នាំ២០០៨ ក្រុមអាវលឿង បានកាន់កាប់​អាកាសយានដ្ឋានទីក្រុងបាងកក នៅខែវិច្ឆិកា២០០៨
បន្ទាប់ពីបានកាន់កាប់​ទីស្នាក់ការ​នៃបណ្តាញ​ទូរទស្សន៍ la NBS ក្នុងខែសីហាឆ្នាំ២០០៨ ក្រុមអាវលឿង បានកាន់កាប់​អាកាសយានដ្ឋានទីក្រុងបាងកក នៅខែវិច្ឆិកា២០០៨ AFP/PORNCHAI KITTIWONGSAKUL
ផ្សាយពាណិជ្ជកម្ម
02:43

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

ជន​ជាប់​ចោទ​ទាំង​អស់​មានគ្នា​ចំនួន ៨៤​នាក់​និងសុទ្ធសឹង​ជា​សមាជិក​នៃ​ចលនា”សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​ប្រជាធិបតេយ្យ” ដែល​​​​ជា​​ក្រុម​​អាវលឿង”គឺ ក្រុម​​អ្នក​ប្រឆាំង​​នឹង​រដ្ឋាភិបាល​ក្នុង​ជំនាន់​ឆ្នាំ ២០០៨ ។ ២០០៨ ជាឆ្នាំ ដែល​ចលនា​អាវលឿង ជាអ្នករាជនិយម ​ដឹកនាំ​បាតុកម្ម ​មួយ​​ចំនួន​ប្រឆាំង​នឹង​រដ្ឋាភិបាលថៃ​ដែល​ដឹកនាំដោយ​អ្នក​​ជិតដិត​ម្នាក់​នៃ​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​និរទេស Thaksin Shinawatra។ លោក Thaksin Shinawatra ដែល​ត្រូវ​ធ្លាក់ពី​អំណាច​ដោយ​រដ្ឋប្រហារ​នៅ​ឆ្នាំ ២០០៦។
 

នៅចន្លោះ​ថ្ងៃទី ២២​និង​២៦​សីហា​ឆ្នាំ ២០០៨ ក្រុមអាវលឿង​ បានចូល ទៅ​កាន់កាប់​ទីស្នាក់ការ​នៃបណ្តាញទូរទស្សន៍លេខ ១១ La NBS National Broadcasting Service of Thailand។ ពួកគេ ទាំងអស់ មាន ចំនួន ៨៤​នាក់ ដែលក្នុង​នោះ​មាន​យុវជន​អាយុ​ក្រោម​​២០​ឆ្នាំ ចំនួន៥ នាក់ ​​​ បាន​ទទួល​សារភាព​ទោស​ ។ យុវជន ​ទាំង​៥​នាក់​នោះ ត្រូវ​តុលាការ​ព្យួរទោស រីឯ​ ​៧៩​នាក់​ផ្សេងទៀត ​ត្រូវ​ទទួល​ទោស​​ជាប់គុក​ពី ៦​ខែ​រហូត​ដល់ ​២​ឆ្នាំ​កន្លះ​ក្នុងបទ​ អុជអាលញុះញង់​បង្ក ឲ្យមានការបះបោរ -ការកាន់អាវុធ​ ​និង​ការប្រើ មធ្យោបាយ​​គមនាគមន៍​ដោយ​ខុសច្បាប់។

មិនតែប៉ុណ្ណោះ ពួក​គេ ថែម​ទាំង​បាន​បំផ្លិច​បំផ្លាញ សម្ភារៈសាធារណៈ​យ៉ាងច្រើនសំបើម។ ការ យឺតយ៉ាវ ​ក្រ ​ដាក់ទោស​ទៅលើ​សកម្មភាព​​របស់​ក្រុម​អាវ​លឿងនេះ  ជំរុញ ឲ្យខាង​ក្រុម អាវក្រហម ដែល​ជា​គូបដិបក្ស ផ្ទុះ​កំហឹងយ៉ាងខ្លាំង​ និង ​បាន​នាំ ​គ្នា​ធ្វើ​បាតុកម្ម ​ចុះ​តាម​​ផ្លូវ​ថ្នល់​នៃ​ទីក្រុង​បាងកក​វិញម្តង​ ក្រោយ​ពី​មាន​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​។ ក្រុមអាវក្រហម ​​បាន​ស្រែកបរិហារ​ឥត​ឈប់ឈរថា “យុត្តិធម៌ នៅក្នុងប្រទេសថៃ មានការ​ផ្អៀង​ទៅតែ​ម្ខាង” ពីព្រោះ​​ឧក្រិដ្ឋកម្ម​របស់​​ពួកអាវលឿង​​រហូត​មកទល់ពេលនេះ នៅតែ​ពុំទាន់​មានការដាក់ទោស។​

ការផ្តន្ទាទោសលើក្រុមអាវលឿងនេះ កាលពីម្សិលមិញនេះ ពុំបានធ្វើឲ្យ​ក្រុម​អាវក្រហម​សប្បាយចិត្តទេ ​ ពីព្រោះ តុលាការ បាន​កាត់ទោសតែ​ទៅលើ​ពួកអ្នក​ធ្វើ​ក្រោម​​បង្គាប់គេ ចំណែកឯ​ មេកើយ ធំៗវិញ នៅតែ គ្មានព្រួយបារម្ភ​អ្វីទាំងអស់ ទាំងរឿង កាន់​កាប់​​ស្ថានីយ​​ទូរទស្សន៍​ ក៏​ដូចជា ការ កាន់កាប់ អាកាសយានដ្ឋាន​ទីក្រុងបាងកក  ។ ក៏ប៉ុន្តែ ចំពោះ ​ ការ​កាន់​កាប់ ​​កណ្តាលទីក្រុងបាងកក​ ​របស់ ក្រុមអាវក្រហមវិញ​ នៅទីបំផុត ត្រូវ​បាន​​អាជ្ញាធរថៃ វាយ​បង្ក្រាប​យ៉ាងកាចសាហាវឥត​ត្រាប្រណីអ្វីសោះ និង​បានបណ្តាល​ឲ្យ​មាន​អ្នកស្លាប់ចំនួន ៨០ នាក់ ​នេះបើយោងតាមអាជ្ញាធរថៃ  និង ចាប់ខ្លួន​មេដឹកនាំ ក្រុម​អាវក្រហម​ទាំង​អស់​ទៀត​ផង ​ដែល​កំពុងតែ​រង់ចាំ​ការ​កាត់ទោស​ដែរ ចាប់តាំងពី រដូវក្តៅ​កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ