អានតួអត្ថបទ
កម្ពុជា

មហោ​ស្រព​ភាពយន្ត​សហភាព​អឺរ៉ុប​ដើម្បី​លើក​តម្កើង​ស្រ្តី

ខ្សែ​ភាពយន្ត​ចំនួន​១០​របស់​ប្រទេស​ជា​ សមាជិក​សហភាព​អឺរ៉ុប​នឹង​ត្រូវ​ដាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី ​៩​ឧសភា​សប្តាហ៍​ក្រោយ​នេះ នៅ​ក្នុង​រោង​ភាពយន្ត​របស់​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​ដើម្បី​រំលឹក​ ឆ្នាំ​ទី​៦០​នៃ​កំណើត​សហភាពអឺរ៉ុប។  

ទង់ជាតិ​សហភាព​អឺរ៉ុប​នៅ​ជិត​ទង់​ជាតិ​ប្រទេស​ជា​សមាជិក
ទង់ជាតិ​សហភាព​អឺរ៉ុប​នៅ​ជិត​ទង់​ជាតិ​ប្រទេស​ជា​សមាជិក
ផ្សាយពាណិជ្ជកម្ម

 

នេះ​ក៏​ជា​មហោស្រព​ភាពយន្ត​លើក​ទី​៨​ដែល​សហភាព​អឺរ៉ុប​បាន​រៀបចំ​នៅ​កម្ពុជា ហើយ​មហោស្រព​ភាពយន្ត​ឆ្នាំ​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ក្រោម​ប្រធានបទ​ "តួនាទី​ស្រី្ត​នៅក្នុង​សង្គម"។ ជា​ប្រធាន​បទ​ដែល​ជម្រុញ​អោយ​សង្គម​ទាំងមូល​លើក​តំកើង​តួនាទី​ស្ត្រី​នៅក្នុង​សង្គម។

            លោកRafael Dochao Moreno ភារៈធារី​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ពន្យល់​ថា ការ​រៀបចំ​មហោស្រព​ភាពយន្ត​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​វប្បធម៌​របស់​អឺរ៉ុប​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។ ហើយ​ថា​ការ​បញ្ចាំង​ភាពយន្ត​និយាយ​អំពី​តម្លៃ​ស្ត្រី​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ក្នុង​ការ​លើកកំពស់​ស្ត្រី​នៅ​កម្ពុជា​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ