អានតួអត្ថបទ
កម្ពុជា

ក្រុម​សភា​និយាយ​ភាសា​បារាំង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក បើក​កិច្ចប្រជុំ​លើក​ទី​៥ នៅ​កម្ពុជា

រដ្ឋ​សភា​កម្ពុជា បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៥ នៃ​សភា​និយាយ​ភាសា​បារាំង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​រាជធានី​ភ្នំពេញ​។​

ពិធី​បើក​កិច្ច​ប្រជុំ​សភា​ប្រទេស​និយាយ​ភាសា​បារាំង​នៅ​ភ្នំពេញ
ពិធី​បើក​កិច្ច​ប្រជុំ​សភា​ប្រទេស​និយាយ​ភាសា​បារាំង​នៅ​ភ្នំពេញ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

​កិច្ចប្រជុំសភា​និយាយ​ភាសា​បារាំង ធ្វើការ​ពិភាក្សា​ទៅលើ​ប្រធានបទ​សំខាន់ៗ ចំនួន​ពីរ គឺ ទី​១-​ពិភាក្សា​ពី​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ក្រោយ​ពី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក និង​ទស្សនវិស័យ​នៃ​កិច្ចសហប្រតិបត្តិការ ក្នុង​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ទី​២-​ពិភាក្សា​ពី​ការអភិវឌ្ឍន៍​វិស័យ​ឧត្តមសិក្សា និង​ទស្សនវិស័យ​នៃ​កិច្ចសហប្រតិបត្តិការ ក្នុង​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។​
​សមាជិកសភា មកពី​ប្រទេស​កម្ពុជា បារាំង ប៊ែល​ហ្សិ​ក ឡាវ និង​វៀតណាម បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រយៈពេល ៣ ថ្ងៃនេះ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ