អានតួអត្ថបទ
ចិន-ហ្វីលីពីន

ជនជាតិ​ចិន​១២​នាក់​ជាប់​ទោស​នៅហ្វីលីពីនពីបទ​នេសាទ​ខុស​ច្បាប់

តុលាការ​ហ្វីលីពីន បាន​សម្រេច​កាត់​ទោស​ជនជាតិ​ចិន ១២​នាក់ ជា​អ្នក​នេសាទ ឱ្យ​ជាប់ពន្ធនាគារ នៅ​ថ្ងៃ​អង្គារ​នេះ ពីបទ​បាន​ចូល​នេសាទដោយ​ខុស​ច្បាប់ ​ក្នុង​ដែន​ទឹក​របស់​ហ្វីលីពីន ជាប់​ជម្លោះ​ជាមួយ​ចិន តែ​​​អង្គការ​យូណេស្កូ​បាន​​​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​​ តាំង​ពី​ឆ្នាំ​១៩៩៣​មក។ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​តុលាការ​ហ្វីលីពីនកាត់​ទោស​ជន​បរទេស​ ក្នុង​បទ​រំលោភ​ច្បាប់​នេសាទ​ ​ដូច្នេះ។

ទូក​នេសាទ​ចិន
ទូក​នេសាទ​ចិន DR
ផ្សាយពាណិជ្ជកម្ម

ចាប់​ខ្លួន​កាលពី​ខែ​មេសា ឆ្នាំ​២០១៣ នៅ​តំបន់​ភាគ​ខាង​លិច​ប្រជុំ​កោះ​ហ្វីលីពីន ពេល​នាវា​គឿង ត្រង់​តំបន់​ជា​បេតិកភ័ណ្ឌ​ពិភពលោក (តំបន់​អភិរក្ស​ផ្កាថ្ម) អ្នក​នេសាទ​ចិន​ទាំង​១២​នាក់ ត្រូវ​តុលាការ​ហ្វីលីពីន​ ដាក់​ទោស​ឱ្យជាប់​ពន្ធនាគារ​១២​ឆ្នាំ ប្រឆាំង​នឹង​កាពីទែន និង​ពី​៦​ទៅ​១០ ចំពោះ​នាវិក​១១​នាក់​ផ្សេង​ទៀត។ នាវា​ត្រូវ​រឹប​អូស។

 
ក្រៅ​ពី​ត្រូវ​​​បង់​ពិនិយ​ជា​ប្រាក់ ម្នាក់ៗ ១០​ម៉ឺន​ដុល្លារ ក្នុង​បទ​បាន​ចូល​នេសាទ​ខុសច្បាប់​ អ្នក​នេសាទ​ចិន​ទាំង​១២​នាក់​នេះ ត្រូវ​រង​ការ​កាត់ទោស​ពី​បទ​បាន​នេសាទ​ត្រី​ពូជ​កម្រ ដែល​មាន​ហាមឃាត់ និង​អភិរក្ស។ ឆ្នាំ​សមុទ្ទ​ហ្វីលីពីន​បាន​រក​ឃើញ​វត្ថុ​តាង ជា​សត្វ​ Pangolin ងាប់​និង​បង្កក​នៅ​លើ​ទូក។ Pangolin ជា​សត្វ​​ មាន​រុំ​ជិត​ដោយ​ស្រកា មាន​កន្ទុយ​ ជើង ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ ​ និង​ជា​សត្វ​ដែល​រង​គ្រោះ​ខ្លាំង​ និង​ដែល​ការពារ​ដោយ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ ព្រោះ​ជាពពូជ​សត្វនិង​រុក្ខជាតិ​ ជិត​ផុត​ពូជ។

មាន​អ្នក​នេសាទ ចិន និង​វៀតណាម​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដែល​កំពុង​រង់​ចាំ​ការ​​កាត់​ទោស​ នៅ​ហ្វីលីពីន ក្នុង​បទ​ចោទ​ប្រកាន់​ប្រហាក់​ប្រហែល​គ្នា​នេះ។ កាលពី​ខែ​ឧសភា​កន្លង​ទៅ អ្នក​នេសាទ​ចិន​៩​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​តំបន់​ចំណិត​ខែ នៃ​តំបន់​​ប្រជុំ​កោះ​ស្ព្រាតលី​ តាម​បណ្តោយ​ផ្លូវ​ចរាចរណ៍​សមុទ្ទ​ដ៏​សំខាន់​​របស់​សមុទ្ទ​ចិន​ខាង​ត្បូង ដែល​មាន​ជាប់​ជម្លោះ​រវាង​ចិន​និង​បណ្តា​ប្រទេស​ជិត​ខាង​ មាន​ជា​អាទិ៍​ហ្វីលីពីន វៀតណាម​ ...៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ