អានតួអត្ថបទ
ភូមា-OCI

រដ្ឋាភិបាល​ភូមា​បដិសេធ​ការ​បើក​ការរិយាល័យ​តំណាង​អង្គការ​សហ​ប្រតិបត្តិការ​អ៊ីស្លាម​OCI​

ប្រទេស​ភូមា នៅ​ទីបំផុតបាន​បដិសេធ​មិន​ឲ្យ​បើក​ការ​រិយាល័យ​តំណាង​អង្គការ​សហ​ប្រតិបត្តិការ​​អ៊ីស្លាម​ហៅ​កាត់ថា​ OCI វិញអង្គការ​ដែល​ប្រមូលផ្តុំ​ដោយ​ក្រុម​ប្រទេស​អារ៉ាប់​។ ក្រោយពី​អំពើ​ហិង្សា​​សម្លាប់​​​មនុស្ស​នៅរដ្ឋ Arakane ប៉ែកខាងលិចប្រទេស​រវាង​សហគមន៍​​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​​ដែល​មាន​គ្នា​ភាគច្រើន​និង​សហគមន៍​ជន​ជាតិ​ភាគតិច​Rohingyas​​ដែល​​ជា​​អ្នក​​កាន់​សាសនា​អ៊ីស្លាមកាលពី​ខែមិថុនា​កន្លង​ផុត​ទៅ អង្គការ សហ​ប្រតិបត្តិការ​​អ៊ីស្លាម​OCI បាន​ទទួល​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ភូមា​ដើម្បី​​​បើក​ការិយាល័យ​សំរាប់ជ្តល់ជំនួយមនុស្សធម៌។ ក៏ប៉ុន្តែ​ប្រឈមមុខ​នឹង​ប្រតិកម្ម​អារិភាព​ជា​ច្រើនមក រដ្ឋាភិបាល​ភូមា បាន​ប្រែ​ក្រឡាស់ចិត្តវិញ ។

ព្រះសង្ឃពុទ្ធសាសនាចូលរួមក្នុងបាតុកម្មប្រឆាំង​អង្គការ OCI នៅទីក្រុង​រ៉ង់ហ្គូន(Rangoun).
ព្រះសង្ឃពុទ្ធសាសនាចូលរួមក្នុងបាតុកម្មប្រឆាំង​អង្គការ OCI នៅទីក្រុង​រ៉ង់ហ្គូន(Rangoun). AFP PHOTO/Soe Than WIN
ផ្សាយពាណិជ្ជកម្ម

 

កាលពីខែកញ្ញាមុននេះ បេសកកម្មមួយរបស់អង្គការសហប្រតិបត្តិការអ៊ីស្លាម OCI ត្រូវ​បាន​​ចុះ​ហត្ថលេខាលើអនុស្សរណៈមួយ​ ជាមួយ​រដ្ឋាភិបាល​ភូមា​។ ​អនុស្សរណៈ​នោះ គ្រោង​ទុក​​នូវ​ការ​បើកទ្វារ​ការិយាល័យ​នានា​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​និង​នៅ Sittwe​.​ដែល​ជា​​ទី​ប្រជុំ​ជន​នៃរដ្ឋ Arakane ,ដើម្បី​រៀបចំ​ការ​អនុវត្តន៍​នូវ​កម្មវិធី​ជំនួយ​មនុស្សធម៌។

ក៏ប៉ុន្តែ រលក​ហិង្សា​ដែល​បាន​ផ្ទុះ​ឡើង​នៅ​តំបន់​ខាង​លើ​និងជោគវាសនា​លំបាកលំបិន​របស់​សហគមន៍ Rohingyas ដែល​ត្រូវ​បាន​អសប​ចាត់​ទុក​​ជា​អ្នក​ទទួល​រង​ទុក្ខ​ទោស​ធ្ងន់​ជាង​គេ​នៅ​លើ​លោក បាន​ជម្រុញ​ឲ្យ​មាន​សន្ទុះ​ចលនា​សាមគ្គីភាព​មួយនៅ​ក្នុង​រង្វង់​អង្គការ OCI ដើម្បី​ជួយ​សង្គ្រោះ​ដល់​ជនជាតិ​ភាគ​តិច​ Rohingyas​ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាមដែរ។ ក៏ប៉ុន្តែ​នៅ​​ភូមា ដែល​ប្រជាជន​​ភាគ​ច្រើនជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា និង​មិន​ចូល​ចិត្ត​ជន​ជាតិ​ភាគ​តិច​​ Rohingyas ដោយចាត់ទុក​ជា​​ជន​បរទេស ការ​ប្រកាស​បើក​ឲ្យ​មាន​តំណាង​អង្គការ​ OCI បាន​​បណ្តាល​ឲ្យ​ផ្ទុះឡើង ​​រលក​ហិង្សានៅក្នុង​តំបន់។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ព្រសង្ឃ​ពុទ្ធសាសនា​ភូមា រាប់​ពាន់​នាក់ ​បាន​ធ្វើ​បាតុកម្ម​ជាច្រើន​ជា​អាទិ៍​នៅ​ក្រុង Mandalay ប៉ែក​កណ្តាល​​ប្រទេស​ភូមា ប្រឆាំង​នឹង​គម្រោងការ​បើក​ការិយាល័យ​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាមនេះ​។ ក្បួនបាតុកម្ម​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​មុន​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​ ជាពិសេស​នៅ​ទីក្រុង រ៉ង់ហ្គូន​ដែល​ព្រះ​សង្ឃ​​ភូមា បានដង្ហែរក្បួន​លើក​​បដា​ដែល​គេ​ឃើញ​មាន​​សញ្ញា​ក្រហមគូសខ្វែងចោលពី​​លើ​ពាក្យ OCI​ ដែល​ចារ​នៅ​លើ​ផ្ទាំង​បដា។

ការ​ស្រែក​ទាម​ទារ​របស់​ព្រះសង្ឃ​ភូមា ទំនង​ជា​ត្រូវ​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រដ្ឋាភិបាល​ភូមា ដោយហេតុ​ថា​នៅ​ទីបំផុតទៅ​​ វិមាន​ប្រធានាធិបតីភូមា​ ​បាន​ជូន​ដំណឹង​អំពី​ការ​បដិសេធរបស់ខ្លួនវិញ ​មិន​ឲ្យ​បើក​ការរិយាល័យ​ណាមួយ​តំណាង​ឲ្យ​អង្គការ OCI ឡើយ ពី​ព្រោះ​យោងតាម​វិមាន​ប្រធានាធិបតី​ភូមា ការបើកការរិយាល័យ OCI នេះ វា​មិន​ស្រប​​ទៅ​តាម ឆន្ទៈ​ចង់​បាន​របស់​ពលរដ្ឋ​ភូមា​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ