អានតួអត្ថបទ

ណូបែលវេជ្ជសាស្ត្រ២០២៣បានទៅអ្នកស្រាវជ្រាវ២នាក់ដែលរកឃើញវ៉ាក់សាំងARN messager

ថ្ងៃ​ចន្ទ ទី២ តុលា​ជា​ការ​ចាប់​ផ្តើម​ប្រកាស​រង្វាន់​ណូបែល​ឆ្នាំ ២០២៣។ ថ្ងៃទី១ ជា​ការ​ប្រកាស​រង្វាន់ណូបែល​ផ្នែក​វេជ្ជសាស្រ្ត​ដែល​ឆ្នាំ ២០២៣ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​អ្នកស្រាវជ្រាវ​ចំនួន ២នាក់​ដែល​បាន​រក​ឃើញ​វ៉ាក់សាំង​ផលិត​តាម​បច្ចេកវិទ្យា​ថ្មី ARN messager សម្រាប់​បង្ការ​ជំងឺ​ឆ្លង​សកល​កូវីដ១៩។

ណូបែលវេជ្ជសាស្ត្រ២០២៣បានទៅអ្នកស្រាវជ្រាវ២នាក់ដែលរកឃើញវ៉ាក់សាំងARN messager
ណូបែលវេជ្ជសាស្ត្រ២០២៣បានទៅអ្នកស្រាវជ្រាវ២នាក់ដែលរកឃើញវ៉ាក់សាំងARN messager AP - Jessica Gow
ផ្សាយពាណិជ្ជកម្ម

ជ័យលាភី​រង្វាន់​ណូបែល​វេជ្ជសាស្រ្ត​ឆ្នាំ ២០២៣ ទាំង ២នាក់​មាន​ម្នាក់​ជា​ស្រ្តី​ជនជាតិ​ហុងគ្រី​លោកស្រី Katalin Kariko និង​ម្នាក់​ទៀត​ជា​ជនជាតិ​អាមេរិក​លោក Drew Weissman។ តាម​ពិត អ្នកស្រាវជ្រាវ​ទាំង​ពីរ​នាក់​នេះ​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ដែល​មាន​ស្នាដៃ​លេចធ្លោ​ផ្សេង​ទៀត។ តែ​ជម្រើស​យក​លោកស្រី Katalin Kariko និង​លោក Drew Weissman ត្រូវ​បាន​ចៅក្រម​របស់​គណៈកម្មាធិការ​ណូបែល​លើក​យក​ហេតុផល​ពន្យល់​ថា គឺ​ដោយ​អ្នក​ទាំង​ពីរ​បាន​ចូលរួម​ស្រាវជ្រាវ​រក​ឃើញ​យ៉ាង​ឆាប់​រហ័ស​មិន​ធ្លាប់​មាន​ពី​របៀប​ផលិត​វ៉ាក់សាំង​តាម​បែប​បច្ចេកវិទ្យា​ថ្មី ARN messager សម្រាប់​បង្ការ​ជំងឺ​ឆ្លង​កូវីដ១៩ ខណៈ​ដែល​សុខភាព​មនុស្ស​នៅ​ទូទាំង​សកលលោក​កំពុង​ទទួល​ការ​គំរាមកំហែង​ដោយ​ជំងឺ​ឆ្លង​មួយ​នេះ។

គួរ​បញ្ជាក់​ថា​នៅ​មុន​ការ​រក​ឃើញ​វ៉ាក់សាំង ARN messager ការ​ផលិត​វ៉ាក់សាំង​ទូទៅ​នា​ពេល​កន្លង​មក​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យក​មេរោគ​ទៅ​បន្សាំ​ដើម្បី​បង្កើត​ជា​អង់ទីក័រ រួច​ចាក់​ក្នុង​ខ្លួន​មនុស្ស​ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ណា​មួយ។ ការ​ផលិត​វ៉ាក់សាំង​របៀប​នេះ​ត្រូវ​ប្រើ​ពេល​យូរ​រហូត​ដល់​ច្រើន​ឆ្នាំ​ដោយ​ឆ្លង​កាត់​នីតិវិធី​ជា​ច្រើន មុន​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ។ ចំណែក​វ៉ាក់សាំង​តាម​បែប​បច្ចេកវិទ្យា​ថ្មី ARN messager ត្រូវ​បាន​ផលិត​ឡើង​ជាមួយ​នឹង​ចំណែក​តូច​មួយ​របស់​វីរុស​ដែល​គេ​ហៅ​ប្រូតេអ៊ីន។ តួនាទី​របស់​វ៉ាក់សាំង ARN messager នៅ​ពេល​ចាក់​ចូល​ក្នុង​ខ្លួន​មនុស្ស គឺ​នាំ​កោសិកា​ឲ្យ​ផលិត​ឡើង​វិញ​នូវ​ប្រូតេអ៊ីន​របស់​វីរុស​ក្នុង​គោលដៅ​ផលិត​អង់ទីហ្សែន​ដើម្បី​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ស្គាល់​វីរុស និង​សម្លាប់​វីរុស​នោះ​ចោល។

តាម​រយៈ​ល្បឿន​នៃ​ការ​រក​ឃើញ និង​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង ARN messager បង្ការ​ជំងឺ​ឆ្លង​កូវីដ១៩​ពេល​នេះ ក្រុម​អ្នកស្រាវជ្រាវ និង​ក្រុម​អ្នកវិទ្យាសាស្រ្ត​សង្ឃឹម​ប្រើ​បច្ចេកវិទ្យា​ដដែល​នេះ​ដើម្បី​ផលិត​វ៉ាក់សាំង​ក្នុង​ការ​បង្ការ និង​ព្យាបាល​ជំងឺ​ឆ្លង ឬ​ជំងឺ​មិន​ឆ្លង​ផ្សេង​ទៀត ដូច​យ៉ាង​ជំងឺ​ស៊ីដា ឬ​ជំងឺ​មហារីក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ