អានតួអត្ថបទ

ភ្លើងឆេះព្រៃនៅក្រិក៖ក្រុមអ្នកពន្លត់អគ្គីភ័យបានបញ្ជាក់ពីស្ថានភាពនៅមិនទាន់ធូរស្រាលនៅឡើយ

នៅ​ក្នុង​ប្រទេស​ក្រិក ស្ថានការណ៍​ភ្លើង​ឆេះព្រៃ​នៅ​មិន​ទាន់​ធូរស្រាល​នៅ​ឡើយ​ទេ​នា​ថ្ងៃ​ចន្ទ ទី២៤ កក្កដា​នេះ។ ជាមួយ​នឹង​សីតុណ្ហភាព​ជាង ៤០អង្សារ ក្រុមអ្នកពន្លត់អគ្គីភ័យ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ពន្លត់​អណ្តាត​ភ្លើង​ដែល​កំពុង​មាន​សន្ទុះ និង​ឆាបឆេះ​ព្រៃ​រាលដាល​យ៉ាង​សន្ធោសន្ធៅ។ ដើម្បី​ជា​ការ​បង្ការ រដ្ឋអំណាច​បាន​ជម្លៀស​មនុស្ស ពិសេស​អ្នកទេសចរ​ចេញ​ពី​កោះ​រ៉ូដ (Rhodes) ប្រមាណ​ជា ៣០ ០០០នាក់។ គ្រាន់​តែ​ក្នុង​រយៈពេល​ជាង ២៤ម៉ោង ភ្លើង​បាន​ឆាបឆេះ​ឆ្លង​រាលដាល​ចូល​ដល់​ទីតាំង​ចំនួន ៤៦កន្លែង​ថ្មី​ទៀត​នៅ​លើ​កោះ​រ៉ូដ។ ក្រៅ​ពី​កោះ​រ៉ូដ ភ្លើង​បាន​ឆ្លង​រាលដាល​ចូល​កោះ​ក័រហ៊្វូ​ដែល​បាន​បង្ខំ​ឲ្យ​រដ្ឋអំណាច​ចាត់​វិធានការ​បង្ការ​ដោយ​ជម្លៀស​មនុស្ស​ចេញ​ជិត ២ ៥០០នាក់​នា​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​ចូល​ថ្ងៃ​ចន្ទ ទី២៤ កក្កដា។ គួរ​បញ្ជាក់​ថា មួយ​សប្តាហ៍​គត់​ដែល​ក្រិក​បាន​ផ្តើម​ប្រឈម​នឹង​ភ្លើង​ឆេះ​ព្រៃ​ចេញ​ពី​កោះ​រ៉ូដ​ដែល​ជា​ទីតាំង​ទេចរណ៍​ដ៏​សំខាន់។ តាម​អ្នកនាំពាក្យ​ពន្លត់​អគ្កីភ័យ​លោក​យ័រនីស អាតូប៉ូយ៉ូ ស្ថានការណ៍​នៅ​បន្ត​តានតឹង និង​មិន​ទាន់​អាច​ធូរស្រាល​ឆាប់ៗ​ទេ។

នៅ​ក្នុង​ប្រទេស​ក្រិក ស្ថានការណ៍​ភ្លើង​ឆេះព្រៃ​នៅ​មិន​ទាន់​ធូរស្រាល​នៅ​ឡើយ​ទេ​នា​ថ្ងៃ​ចន្ទ ទី២៤ កក្កដា​នេះ។ ជាមួយ​នឹង​សីតុណ្ហភាព​ជាង ៤០អង្សារ ក្រុមអ្នកពន្លត់អគ្គីភ័យ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ពន្លត់​អណ្តាត​ភ្លើង​ដែល​កំពុង​មាន​សន្ទុះ និង​ឆាបឆេះ​ព្រៃ​រាលដាល​យ៉ាង​សន្ធោសន្ធៅ។
នៅ​ក្នុង​ប្រទេស​ក្រិក ស្ថានការណ៍​ភ្លើង​ឆេះព្រៃ​នៅ​មិន​ទាន់​ធូរស្រាល​នៅ​ឡើយ​ទេ​នា​ថ្ងៃ​ចន្ទ ទី២៤ កក្កដា​នេះ។ ជាមួយ​នឹង​សីតុណ្ហភាព​ជាង ៤០អង្សារ ក្រុមអ្នកពន្លត់អគ្គីភ័យ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ពន្លត់​អណ្តាត​ភ្លើង​ដែល​កំពុង​មាន​សន្ទុះ និង​ឆាបឆេះ​ព្រៃ​រាលដាល​យ៉ាង​សន្ធោសន្ធៅ។ AP - Thanassis Stavrakis
ផ្សាយពាណិជ្ជកម្ម

« យើង​កំពុង​ធ្វើ​ការ​ពន្លត់​ភ្លើង​នៅ​ទីតាំង​ចំនួន ៣កន្លែង​ជាមួយ​នឹង​កម្លាំង​ខ្យល់​បោកបក់​ខ្លាំង និង​សីតុណ្ហភាព​ខ្ពស់​ខ្លាំង​រហូត​ដល់​ទៅ​ជាង ៤០អង្សារ។ យើង​កំពុង​ប្រឈម​នឹង​ស្ថានការណ៍​លំបាក​ខ្លាំង​ដែល​វា​នឹង​រឹត​តែ​លំបាក​ថែម​ទៀត។ យើង​បាន​ដាក់​កោះ​រ៉ូដ​ទៅ​ក្នុង​ស្ថានភាព​ក្រហម​សម្រាបើ​រយៈពេល ២៤ម៉ោង​ខាង​មុខ។

 

មាន​អ្នក​ពន្លត់​អគ្គីភ័យ​ជាង ២៦០នាក់ និង​ទាហាន​ពន្លត់​អគ្គីភ័យ​ចំនួន ១៦នាក់​មក​ពី​អង្គភាពពិសេស​មួយ​កំពុង​ចូលរួម​យ៉ាង​សកម្ម​នៅ​នឹង​កន្លែង​ដើម្បី​ពន្លត់​អណ្តាត​ភ្លើង​ឆាបឆេះ​ព្រៃ។ ក្រៅ​ពី​នេះ យើង​មាន​ជំនួយ​ពី​ក្រុម​អ្នកពន្លត់​អគ្គីភ័យ​មក​ពី​ប្រទេស​ស្លូវ៉ាគី​រួម​ទាំង​រថយន្ត​ចំនួន ៤គ្រឿង​របស់​ពួក​គេ។

 

បន្ទាប់​មក​ទៀត យើង​មាន​ជំនួយ​ពី​ប្រទេស​បារាំង តួកគី និង​ប្រទេស​ក្រូអាស៊ី​ដែល​បាន​បញ្ជូន​យន្តហោះ​ពន្លត់​អគ្គីភ័យ។ មាន​យន្តហោះ​ពន្លត់​អគ្គីភ័យ​ប្រមាណ​ជា ១០គ្រឿង និង​ឧទ្ធម្ភាគចក្រ​ពន្លត់​អគ្កីភ័យ​ចំនួន ៣គ្រឿង​កំពុង​បន្ត​ទម្លាក់​ទឹក​ស្រោច​លើ​អណ្តាត​ភ្លើង​ឆេះ​ព្រៃ​លើ​កោះ​រ៉ូត។ តែ​ជា​អកុសល លក្ខខណ្ឌ​អាកាសធាតុ​មាន​សភាពអាក្រក់​ខ្លាំង ហើយ​យើង​ពិបាក​គ្រប់គ្រង​ស្ថានការណ៍។

 

ក្នុង​ពេល​ដែល​យើង​កំពុង​បន្ត​ពន្លត់​អណ្តាត​ភ្លើង យើង​បាន​ជម្លៀស​មនុស្ស​ជាង ១៩ ០០០នាក់ និង​ជា​សំណាង​ល្អ​មក​ដល់​ពេល​នេះ គឺ​មិន​មាន​អ្នក​រងរបួស​ធ្ងន់ និង​អ្នក​ស្លាប់​ទេ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ