អានតួអត្ថបទ

អ៊ីតាលី រៀប​ចំ​សន្និសីទស្តីពី​ជន​ភៀសខ្លួន ​ឆ្លងកាត់​សមុទ្រ​មេ​ឌីទែរ៉ាណេ

​ថ្ងៃអាទិត្យ​ ទី​២៣កក្កដា ប្រទេស​អ៊ីតាលី ​​​​​ក្រោម​ការ​ដឹកនាំ​របស់ អ្នកស្រី ចរចា មេឡូនី ដែល​ធ្លាប់​តែប្រកាន់​នយោបាយ​រឹត​ត្បិត​ជន​ភៀសខ្លួន បាន​ផ្តើម​គំនិតទទួល​ធ្វើ​សន្និសីទ ស្តីពីជនភៀសខ្លួន ដែល​​ធ្វើ​ដំណើរ​ប្រថុយ​ជីវិត​ឆ្លងកាត់​សមុទ្រ​មេ​ឌីទែរ៉ាណេ​។ ​​​ក្នុង​សន្និសីទនេះ រដ្ឋបាល​ទីក្រុង​រ៉ូម បាន​អញ្ជើញ​ប្រទេស​ពាក់ព័ន្ធ​ជាច្រើន ដែល​​នៅ​ក្បែរ​សមុទ្រ​មេ​ឌីទែរ៉ាណេ ហើយ​និង​ប្រទេស​​ក្នុង​តំបន់​អាហ្វ្រិក ព្រមទាំង​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​។ ក៏ប៉ុន្តែ បារាំង និង​អេស្ប៉ាញ គ្មាន​វត្តមាន​ទេ។​​ ​

ថ្នាក់ដឹកនាំ​អ៊ីតាលី និង​​ប្រទេស​ពាក់ព័ន្ធ​​នៅ​ក្បែរ​សមុទ្រ​មេ​ឌីទែរ៉ាណេ ហើយ​និង​ប្រទេស​​ក្នុង​តំបន់​អាហ្វ្រិក ព្រមទាំង​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​ នៅ​ថ្ងៃទី​២៣កក្កដា ២០២៣ នៅ​ក្រុង​រ៉ូម។​
ថ្នាក់ដឹកនាំ​អ៊ីតាលី និង​​ប្រទេស​ពាក់ព័ន្ធ​​នៅ​ក្បែរ​សមុទ្រ​មេ​ឌីទែរ៉ាណេ ហើយ​និង​ប្រទេស​​ក្នុង​តំបន់​អាហ្វ្រិក ព្រមទាំង​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​ នៅ​ថ្ងៃទី​២៣កក្កដា ២០២៣ នៅ​ក្រុង​រ៉ូម។​ AP - Gregorio Borgia
ផ្សាយពាណិជ្ជកម្ម

អ៊ីតាលី រៀបចំ​សន្និសីទស្តីពី​ជនភៀសខ្លួន​ គឺ​មាន​​គោល​បំណង​ស្វែង​រក​កិច្ច​សហការថ្មី​បន្ថែម​​ជាមួយបណ្តាប្រទេសជាប់​មាត់​សមុទ្រមេឌីទែរ៉ាណេ​និងប្រទេស​ក្នុង​​តំបន់អាហ្វ្រិក ដើម្បី​ជួយ​ទប់​ស្កាត់​លំហូរ​ជន​ភៀសខ្លួន​ខុស​ច្បាប់។​ សន្និសីទនេះ ដែល​ អ្នកស្រី នាយករដ្ឋមន្ត្រី ចរចា មេឡូនី បានហៅថា នីតិវិធី​ក្រុង​រ៉ូម បាន​ផ្តល់​អាទិភាព​ជា​ពិសេស​ចំពោះការ​ប្រយុទ្ធប្រឆាំង​ជន​ភៀសខ្លួន​ខុស​ច្បាប់នៅ​អឺរ៉ុប​ ហើយ​គ្រប់​គ្រង​អន្តោប្រវេសន៍​ស្រប​ច្បាប់​ឲ្យ​បាន​ល្អត្រឹមត្រូវ​ និងផ្តោត​លើក​​ផ្តល់​ជំនួយ​គាំទ្រ​ដល់​ពួក​គេ​ក្នុង​ដំណើរ​រៀបចំ​ជីវិត​ថ្មី​។ រឹងរឹតតែ​សំខាន់ គឺបង្កើន​​កិច្ចសហការ​ជាមួយ​ប្រទេស​នៅ​តំបន់​អាហ្វ្រិក ដែល​ជា​ប្រភព​ដើម​ចម្បង​របស់​ជន​ភៀសខ្លួន។

តាម​ទិន្នន័យ​របស់អាជ្ញាធរ​​អ៊ីតាលី បើ​គិតចាប់​ពីដើម​ឆ្នាំ២០២៣​​ យ៉ាង​ហោច ​មា​នជនភៀសខ្លួន​​ ៨ សែននាក់ បាន​ធ្វើ​ដំណើរ​ប្រឈម​ហានិភ័យ​ឆ្លង​កាត់សមុទ្រមេឌីទែរ៉ាណេ និងដែល​​ចេញ​មកពី​ប្រទេស​ទុយនេស៊ី។ ​ឆ្នាំទៅមិញ ក្នុង​រយៈ​ពេល​ដូចគ្នា មានតែ​ ជាង ​៣ សែននាក់​ប៉ុណ្ណោះ។

ហេតុដូច្នេះ សន្និសីទ​នៅ​ទីក្រុង​រ៉ូម​នេះ ក៏​មាន​វត្ថុបំណង​ផ្សព្វផ្សាយ​ណែនាំ អំពី​គំរូ​កិច្ចព្រមព្រៀងថ្មី​មួយ ដែល​ អ៊ីតាលី សហភាពអឺរ៉ុប និង​ប្រទេស​ទុយនេស៊ី ទើបតែ​ចុះ​ហត្ថលេខាព្រមព្រៀង​រួម​គ្នា​។ នោះ​គឺ កិច្ចសហការ ក្រោម​ការ​​​ផ្តល់​ជំនួយ​ ១៥០ លាន​អឺរ៉ូ ដល់ ទុយនេស៊ី ដើម្បី​ជួយ​ចាត់​ចែង​ បញ្ជៀស​ទូក​របស់​ជន​ភៀសខ្លួន ហើយ​និង ​ទប់​ស្កាត់​ការ​ជួញដូរ​នាំមនុស្ស​ភៀសខ្លួន ពី​សំណាក់​ឈ្មួញ​ទុ​ច្ចរិត។​ ក្នុងកិច្ច​ព្រមព្រៀងនេះ ក៏មាន​ចែង​ដែរ ពីកាតព្វកិច្ច​របស់​រដ្ឋអំណាច​ទុយនេស៊ី ដែល​ត្រូវ​បញ្ជូន​ជន​ភៀសខ្លួន​ទៅ​ស្រុក​ដើម​របស់​ពួក​គេ។​

រីឯ អង្គការ​ការពារសិទ្ធ​ជន​ភៀសខ្លួន បាន​រិះគន់​ថ្នាក់ដឹកនាំសហភាព​​អឺរ៉ុប​និងរដ្ឋសមាជិក​ បន្ត​រឹត​បន្តឹង​នយោបាយ​បែរខ្នង​ដាក់​ជន​ភៀសខ្លួន​ ហើយនិង​មិនព្រមរៀន​អំពី​កំហុស​ ក្នុង​ការ​ឃាត់​ទុកជនភៀសខ្លួន​ឲ្យ​ផ្តុំ​ជើងគ្នា​ទុក​នៅ​ប្រទេស​លីប៊ី កាលពីមុន។​ ហើយពេលនេះ កំពុងតែ​ធ្វើ​ជាមួយ​ ទុយនេស៊ី​ ទៀត។

ទោះម្តេចក្តី បើ​ផ្អែក​តាម​តួលេខ​របស់​អង្គការ​សហប្រជា​ជាតិ គ្រាន់តែ​ឆមាសទី១ឆ្នាំនេះ​​ មាន​ជន​ភៀសខ្លួន ប្រមាណ​ជា ១ សែននាក់ បា​នឆ្លង​កាត់​សមុទ្រ ចូល​ដល់​ទឹកដី​អឺរ៉ុប​។ ឆ្នាំទៅមិញ រយៈពេល​៦ខែដូចគ្នា​ មាន​ដល់​ ១៨៩ ០០០ នាក់។ ពួក​គេ​ច្រើន ឆ្លង​កាត់​មកពីតាមប្រទេស​អាហ្វ្រិក​ខាងជើង តួកគី និង​លីបង់​។​

ប្រធានាធិបតី​ម៉ូរីតានី ដែល​ទៅ​​ចូលរួម​កិច្ចប្រជុំនៅទីក្រុង​រ៉ូម ​ បានលើកឡើងឲ្យ​គេគិតគូរ​​អំពីស្ថានភាព​នយោបាយ សន្តិសុខ ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​​នៃ​​ជនភៀសខ្លួន​ ​ហើយ​និង​ត្រូវ​ជួយ​ផ្គត់​ផ្គង់​​ប្រភព​ហិរញ្ញវត្ថុ ដើម្បី​អនុវត្ថគម្រោង​ការជួយ​សង្គ្រោះ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ