អានតួអត្ថបទ
តួកគី-នុយក្លេអ៊ែរ

មជ្ឈមណ្ឌលនុយក្លេអ៊ែរតួកគី​ទទួល​គ្រឿង​ចំហេះ​ដំបូង​ ក្រោម​សម្រែករិះគន់​របស់​អ្នក​​ការពារបរិស្ថាន

នៅថ្ងៃព្រហស្បតិ៍​ទី ២៧ មេសា ប្រធានាធិបតី​តួកគី ដឹកនាំ​បើក​កម្មវិធី​ទទួលគ្រឿង​ចំហេះ ​សម្រាប់​មជ្ឈមណ្ឌល​​នុយក្លេអ៊ែរ ទីមួយ​របស់​ខ្លួន។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ​ត្រូវ​បាន​សាងសង់​និង​គ្រប់គ្រង​ផលិតកម្ម​ដោយ​ក្រុមហ៊ុនរុស្ស៊ី Rosatom។​ សម្រាប់​លោក​ អ៊ែរដូហ្កាន នេះ​ជា​គម្រោង​ថាមពល​ជាតិ​ដ៏​ធំ ដែល​អាចកើត​ចេញ​ជា​រូប​រាង​បាន​ដោយ​សារ​មាន​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​តួកគីនិង​រដ្ឋាភិបាល​រុស្ស៊ី។ ប៉ុន្តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែកការពារ​បរិស្ថាន​បាន​រិះគន់​យ៉ាង​ខ្លាំង​។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ទីមួយ​របស់​តួកគី កំពុង​សាងសង់ នៅ​ Akkuyu.
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ទីមួយ​របស់​តួកគី កំពុង​សាងសង់ នៅ​ Akkuyu. AFP/Dogan News Agency/Ibrahim Mese
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន បាន​ចាត់​ទុក​មជ្ឈមណ្ឌលនុយក្លេអ៊ែរ Akkuyuជា​គ្រឹះ​នាំ​ទៅ​រក​ឯករាជភាព​ថាមពល ព្រោះ​អនាគតទៅ មជ្ឈមណ្ឌល​នឹង​ផ្គត់​ផ្គង់​ថាមពលបាន​១០%​នៃ​សេចក្តី​ត្រូវការ​របស់​ប្រទេស។ ប៉ុន្តែ​ក្រុមអ្នក​ប្រឆាំង យល់​ថា គម្រោងដែលអាជ្ញាធរ​តួកគី​និង​ក្រុមហ៊ុន​រុស្ស៊ី ផ្តល់​ហិរញ្ញវត្ថុ​រួម​និង​សាង​សង់​តាំងពី​៥​មក​ហើយនេះ ​គ្មាន​តម្លាភាពទេ។

“រុស្ស៊ី​អ្នកកាន់​គម្រោង​ ឯ​តួកគី​គ្មាន​រចនាសម្ព័ន្ធ​ស្រប​ច្បាប់​ទាក់ទង​នឹង​នុយក្លេអ៊ែរ​​ទេ តើ​មាន​ន័យ​យ៉ាង​ដូចម្តេច​ទៅ ? គឺ​រុស្ស៊ី​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត ដោយ​គ្មានការ​ត្រួត​ពិនិត្យ​ឯករាជ្យ​ និង​ទំនួល​ខុសត្រូវ​ហិរញ្ញវត្ថុ​ទេ។ នេះ​បើ​តាម​នាយកអង្គការ​ក្រៅរដ្ឋាភិបាល​នៃ​សង្គម​ស៊ីវិល​តួកគី Ekosfer ​ដោយ​រំលើក​អំពី​ក្តី​ព្រួយ​បារម្ភ​និង​ការសង្ស័យ​ជុំ​វិញ​ហានិភ័យ​រញ្ជួយ​ដី និង​ហានិភ័យ​សម្រាប់​សាធារណជន​ ដែលពួកគេ​​ពុំ​បាន​ទទួល​ព័ត៌មានអ្វី​ទាំងអស់​ ព្រោះ​នៅពេល​ចង់​ដឹង​អ្វី​ត្រូវ​ទៅរកក្រុមហ៊ុន​រុស្ស៊ី​ មិនមែន​ក្រសួង​ថាមពល​តួកគីទេ។

ក្រោយ​គ្រោះរញ្ជួយ​ដី​មរណៈ​កាលពី​ថ្ងៃ​ទី ៦​កុម្ភៈ​២០២៣ នៅភាគ​អាគ្នេយ៍​នៃ​ប្រទេស​តួកគី គឺ​ក្រុមហ៊ុន​រុស្ស៊ី Rosatom ជា​អ្នក​ចេញ​មុខ​មក​ធានាអះអាង​ថា​មជ្ឈមណ្ឌល​កំពុង​សាងសង​គ្មាន​រង​ការ​ខូត​ខាត​អ្វី​ទាំងអស់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សម្រាប់​អង្គការ​ក្រៅរដ្ឋាភិបាល​តួកគី ​មជ្ឈមណ្ឌលAkkuyu ​ មិន​មែន​ជា​មណ្ឌល​នុយក្លេអ៊ែរ​តួកគី​ទេ។ ម្ចាស់របស់វា​​ គឺ​ រុស្ស៊ី។ មជ្ឈមណ្ឌលនុយក្លេអ៊ែរ​​សាង​សង់​លើ​ទឹក​ដី​តួកគី ឯ​គ្រឿង​ចំហេះ​ក៏​បញ្ជូន​មក​ពី​រុស្ស៊ី ហើយរុស្ស៊ី​ជា​អ្នក​ទទួល​លុយ តែ​ហានិភ័យ​ត្រូវ​ធ្លាក់មក​​លើ តួកគី។

នៅពេល​សាងសង់​ហើយ តួកគី​ត្រូវ​ទិញ​ថាមពលពី​រុស្ស៊ី ​​ក្នុង​តម្លៃកំណត់​ស្រេច ប្រមាណ​៧០%​នៃ​ថាមពល​អគ្គីសនី​ផលិត​ដោយ​ម៉ាស៊ីនប្រតិករ​ពីរ​ដំបូង​រយៈ​ពេល​១៥% និង​៣០%​ដោយ​ម៉ាស៊ីនប្រតិករ​ពីរ​ផ្សេង​ទៀត ក្នុង​រយៈ​ពេល​១៥​ឆ្នាំដែរ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ