អានតួអត្ថបទ

សង្រ្គាមអ៊ុយក្រែន៖លោកហ្សេឡេស្គីជំរុញឲ្យថ្នាក់ដឹកនាំពិភពលោកពន្លឿនការគាំទ្រផ្លូវយោធាដល់អ៊ុយក្រែន

ថ្ងៃ​សៅរ៍ ទី១៨ កុម្ភៈ​ជា​ថ្ងៃ​ទី២ នៃ​សន្និសីទ​ស្តីពី​សន្តិសុខ​លើកទី ៥៩ ដែល​បាន​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីក្រុង​ម៉ុយនិច​ប្រទេស​អាល្លឺម៉ង់។ ខុស​ពី​ឆ្នាំ​មុនៗ សន្និសីទ​ដែល​មាន​ការ​ចូល​រួម​ដោយ​មាន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ចំនួន​៣០​ប្រទេស រួម​ទាំង​ប្រមុខ​ការទូត​ជាង ១០០នាក់​មក​ពី​ជាង​១៥០ប្រទេស​ក្នុង​ឆ្នាំ​នេះ​បាន​គ្របដណ្តប់​ខ្លាំង​ដោយ​សង្រ្គាម​អ៊ុយក្រែន។ ថ្លែង​នា​ឱកាស​នោះ ប្រធានាធិបតី​បារាំង​បាន​បញ្ជាក់​ច្បាស់ៗ​ថា គេ​ត្រូវ​តែ​បង្កើន​ការ​គាំទ្រ និង​ប្រឹងប្រែង​ជួយ​ដល់​ការ​តស៊ូ​របស់​ប្រជាជន និង​កងទ័ព​អ៊ុយក្រែន។ លោក​ម៉ាក្រុង​បាន​ទទួល​ស្គាល់​ថា វា​មិន​ទាន់​ជា​ពេលវេលា​នៃ​កិច្ចសន្ទនា​ទេ។ ចំណែក​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​លោក​អូឡាហ្វ ស្ហុលស៍​បាន​អំពាវនាវ​ឲ្យ​ប្រទេស​លោកខាងលិច​ដែល​អាច​ផ្តល់​រថក្រោះ​ឲ្យ​អ៊ុយក្រែន​បាន​ត្រូវ​ធ្វើ​ភ្លាមៗ។ ដោយឡែក ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​បាន​ចូលរួម​តាម​វីដេអូ​ដោយ​បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំពិភពលោក​បង្កើន​ល្បឿន​គាំទ្រ​អ៊ុយក្រែន​ផ្លូវយោធា​ឲ្យ​បាន​លឿន​បំផុត។ តាម​លោក​ហ្សេឡេនស្គី គេ​គ្មាន​ជម្រើស​ណា​ផ្សេង​ដើម្បី​ជំនួស​ឲ្យ​ល្បឿន​នេះ​ទេ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​បាន​ចូលរួម​តាម​វីដេអូ​នៅក្នុងសន្និសីទស្តីពីសន្តិសុខរៀបចំធ្វើនៅក្នុងទីក្រុងម៉ុយនិចប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៧ កុម្ភៈ ២០២៣។
ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​បាន​ចូលរួម​តាម​វីដេអូ​នៅក្នុងសន្និសីទស្តីពីសន្តិសុខរៀបចំធ្វើនៅក្នុងទីក្រុងម៉ុយនិចប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៧ កុម្ភៈ ២០២៣។ AP - Michael Probst
ផ្សាយពាណិជ្ជកម្ម

« យើង​ត្រូវ​ការ​ធ្វើ​ដំណើរ​កាន់​តែ​លឿន។ ធ្វើ​ដំណើរ​កាន់​តែ​លឿន​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​របស់​យើង​កាន់​តែ​លឿន បង្កើន​ល្បឿន​នៃ​ការ​បញ្ជូន​គ្រឿងសព្វាវុធ​ដើម្បី​ពង្រឹង​ការ​តស៊ូប្រយុទ្ធ​របស់​យើង បង្កើន​ល្បឿន​នៃ​ការ​សម្រេចចិត្ត​របស់​យើង​ដើម្បី​កម្រិត​សក្តានុពល​របស់​ប្រទេស​រុស្ស៊ី។ គេ​គ្មាន​ជម្រើស​ណា​ផ្សេង​ដើម្បី​ជំនួស​ឲ្យ​ល្បឿន​នេះ​ទេ ព្រោះ​ជីវិត​មនុស្ស​កំពុង​អាស្រ័យ​លើ​ល្បឿន​នេះ​ឯង។

ការ​យឺតយ៉ាវ​ជា និង​តែង​ជា​កំហុសឆ្គង​មួយ។ ខណៈ​ពេល​ដែល​យើង​កំពុង​ចរចា​ចង់​បាន​រថក្រោះ​ទំនើបៗ​ដើម្បី​ពង្រឹង​ការ​ការពារ​របស់​យើង វិមាន​ក្រឹមឡាំង​កំពុង​គិត។ កំពុង​គិត​រក​មធ្យោបាយ​ដើម្បី​ច្របាច់ ក ប្រទេស​ម៉ុលដាវី។ ខណៈ​ពេល​ដែល​យើង​កំពុង​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​ថា អ៊ុយក្រែន​ត្រូវ​ការ​យន្តហោះចម្បាំង​ទំនើបៗ វិមាន​ក្រឹមឡាំងបាន​និយាយ​ជំនះ បញ្ចុះបញ្ចូល​ប្រទេស​អ៊ីរ៉ង់​រួច​ហើយ។

លទ្ធផល​មិន​ត្រឹម​មាន​តែ​ការ​បាត់បង់​ជីវិត​ដោយ​ដ្រូន​អ៊ីរ៉ង់​នៅ​លើ​មេឃ​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ផង​ដែរ​នូវ​អ្វី​ដែល​វិមាន​ក្រឹមឡាំង​បាន​បង់​ឲ្យ​របប​ក្រុង​តេហេរ៉ង់។ តើ​អស់លោក​ប្រាកដ​ទេ​ថា មាន​តែ​ជាមួយ​លុយ​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ