អានតួអត្ថបទ
រុស្ស៊ី-សង្រ្គាមលោក

លោកពូទីនគំរាមសងសឹកក្រោយ​ប្រទេស​លោកខាងលិចយល់ព្រមប្រគល់រថក្រោះ​ឲ្យអ៊ុយក្រែន

ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន​បាន​ព្រមាន​ប្រទេស​លោកខាងលិច ដែលបាន​ផ្តល់​រថក្រោះ​ទំនើប​ទៅ​ឲ្យ​កងទ័ព​អ៊ុយក្រែន។ នៅក្នុង​អំឡុងប្រារព្ធ​ខួប ៨០ឆ្នាំ នៃជ័យជំនះ​របស់​សហភាពសូវៀត លើ​ពួកណាហ្ស៊ី​អាល្លឺម៉ង់ នៅ​ស្តាលីនក្រាដ កាលពីថ្ងៃ ព្រហស្បតិ៍ ប្រធានាធិបតី​រុស្ស៊ី បាន​ប្រៀបប្រដូច​ការបញ្ជូនរថក្រោះ​អាល្លឺម៉ង់​ទៅអ៊ុយក្រែន ទៅនឹង​ការគំរាមកំហែង​របស់​រថក្រោះអាល្លឺម៉ង់ ដែល​ពួកទាហាន​ណាហ្ស៊ី​ធ្លាប់ប្រើ​សម្រាប់វាយប្រហារ​សូវៀត​ក្នុងសម័យ​សង្រ្គាមលោកលើកទី២។

លោក​វ្លាឌីមៀរ ពូទីន នៅក្នុង​អំឡុងប្រារព្ធ​ខួប ៨០ឆ្នាំ នៃជ័យជំនះ​របស់​សហភាពសូវៀត លើ​ពួកណាហ្ស៊ី​អាល្លឺម៉ង់ នៅ​ស្តាលីនក្រាដ កាលពីថ្ងៃ ព្រហស្បតិ៍
លោក​វ្លាឌីមៀរ ពូទីន នៅក្នុង​អំឡុងប្រារព្ធ​ខួប ៨០ឆ្នាំ នៃជ័យជំនះ​របស់​សហភាពសូវៀត លើ​ពួកណាហ្ស៊ី​អាល្លឺម៉ង់ នៅ​ស្តាលីនក្រាដ កាលពីថ្ងៃ ព្រហស្បតិ៍ via REUTERS - SPUTNIK
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះមុខ​ទាហាន និង​មន្រ្តីយោធារុស្ស៊ី នៅក្នុង​ពិធី​ប្រារព្ធខួប​៨០ឆ្នាំ នៃ​ជ័យជំនះ​របស់​សូវៀត​លើ​ទាហាន​ណាហ្ស៊ី​អាល្លឺម៉ង់ នៅក្នុង​សង្រ្គាមលោកលើកទី២ ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​បានថ្លែង​ថា រថក្រោះ​អាល្លឺម៉ង់​កំពុង​គំរាមកំហែង​រុស្ស៊ី​សាជាថ្មី។

សម្រាប់​លោកពូទីន វា​ជារឿង​មិនគួរឲ្យ​ជឿ ប៉ុន្តែ វាជារឿងពិត។ “សាជាថ្មីម្តងទៀត អ្នកបន្តវេន​ពី​ហ៊ីត្លែរ​ចង់​ប្រយុទ្ធ​តតាំង​នឹង​រុស្ស៊ី នៅលើទឹកដី​អ៊ុយក្រែន តាមរយៈ​ការប្រើប្រាស់​រថក្រោះ​ផលិត​នៅអាល្លឺម៉ង់។

តាមការវាយតម្លៃ​របស់​ប្រធានាធិបតី​រុស្ស៊ី​ ការផ្តល់​រថក្រោះ​អាល្លឺម៉ង់ Leopard 2​ទៅ​ឲ្យអ៊ុយក្រែន កំពុង​ធ្វើ​ឲ្យគេ​ជាន់ដាន​ប្រវត្តិសាស្រ្តចាស់។ យ៉ាងណាក៏ដោយ ​លោក​ពូទីន បានអះអាងថា រុស្ស៊ី​មាន​គ្រប់មធ្យោបាយ ដែល​មិនមែន​មានត្រឹម​តែ​រថក្រោះ ដើម្បី​ឆ្លើយតប​នឹង​ការផ្តល់អាវុធ​ទៅ​ឲ្យអ៊ុយក្រែន។ សម្តីគំរាម​របស់​លោក​ពូទីន ធ្វើឲ្យគេ​គិត​ទៅដល់​លទ្ធភាពប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ របស់​រុស្ស៊ី នៅក្នុង​សង្រ្គាម​អ៊ុយក្រែន។

បន្ទាប់ពី​បរាជ័យ​ក្នុងសមរភូមិ​អ៊ុយក្រែន កាលពីអំឡុង​ខែ​តុលាឆ្នាំមុន លោកពូទីន​ធ្លាប់បាន​ពន្លយ​ពាក្យ​គំរាមបែបនេះម្តងហើយ និង​បាន​ប្រកាស​កេណ្ឌទ័ព​៣សែននាក់​បន្ថែមទៀត សម្រាប់​ប្រតិបត្តិការយោធា​ពិសេស​របស់រុស្ស៊ី នៅអ៊ុយក្រែន។

នៅក្រោយប្រកាន់ជំហរ​រារែក ដោយសារខ្លាចផ្ទុះសង្រ្គាមសងសឹកពីរុស្ស៊ី អាមេរិក អង់គ្លេស និងអាល្លឺម៉ង់ នៅទីបំផុត បាន​ប្រកាស យល់ព្រម​ប្រគល់រថក្រោះ​ដ៏​ទំនើប​របស់ខ្លួន​ទៅ​ឲ្យ​កងទ័ព​អ៊ុយក្រែន តាមការទាមទារ​ចង់បាន​របស់​ក្រុងកៀវ។

នៅក្នុងពេល​រង់ចាំ​រថក្រោះ​អាមេរិក និងអាល្លឺម៉ង់ ដែល​ត្រូវការពេលវេលា​ច្រើនខែ ទម្រាំទៅដល់អ៊ុយក្រែន កងទ័ពអ៊ុយក្រែន​សព្វថ្ងៃ បានទទួលពីប្រទេស​លោកខាងលិច ​តែ​មីស៊ីល​ដែល​បាញ់​បាន​ចម្ងាយ ១០០គីឡូម៉ែត្រ​ប៉ុណ្ណោះ។

នៅថ្ងៃ ព្រហស្បតិ៍ ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី​បាន​និយាយស្របតាម​រដ្ឋមន្រ្តីការពារជាតិ​របស់លោក​ដែល​ថា រុស្ស៊ី​គ្រោង​នឹង​បើកការវាយប្រហារទ្រង់ទ្រាយធំ នៅថ្ងៃទី ២៤​កុម្ភៈ ដែល​ខួប​១ឆ្នាំ​នៃ​ការបើកសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន៕

A Leopard 2 tank is seen in action during a visit of German Defense Minister Boris Pistorius at the Bundeswehr tank battalion 203 at the Field Marshal Rommel Barracks in Augustdorf, Germany, Wednesday, Feb. 1, 2023. After the government's decision to deliver fourteen Leopard 2 tanks to Ukraine, the capabilities of the Leopard 2A6 main battle tank are shown at a presentation in Augustdorf.
A Leopard 2 tank is seen in action during a visit of German Defense Minister Boris Pistorius at the Bundeswehr tank battalion 203 at the Field Marshal Rommel Barracks in Augustdorf, Germany, Wednesday, Feb. 1, 2023. After the government's decision to deliver fourteen Leopard 2 tanks to Ukraine, the capabilities of the Leopard 2A6 main battle tank are shown at a presentation in Augustdorf. © AP Photo/Martin Meissner

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ