អានតួអត្ថបទ
ថ្នាំបង្ការ

អង្គការ​សុខភាពពិភពលោក អំពាវនាវ​សុំ​ប្តូរ​ផ្លាស់របៀប​​គ្រប់គ្រង​​​វ៉ាក់សាំង

នៅក្នុង​របាយការណ៍​​ថ្មី អង្គការ​សុខភាព​ពិភពលោក បានអះអាង​ថា​ថ្នាំ​បង្ការ​គួរ​តែត្រូវ​បាន​គេ​គិត​គូរ​ក្នុង​នាម​ជា​​សម្បត្តិ​សាធារណៈ​ និង​មិន​ត្រូវ​​អភិវឌ្ឍ​ ​ផលិត និង​ ​ចែកចាយ​ថ្នាំ​បង្ការ​ ដោយរំពឹង​យក​ផលចំណេញ​ សម្រាប់​តែ​មនុស្ស​មួយ​ក្រុម​ណា​ទេ។ បើ​តាម​នាយក​អង្គការ​សុខភាព​លោក Tedros Adhanom Ghebreyesus ក្នុងមួយ​ឆ្នាំៗ មាន​មនុស្សធំ និង​កុមារ​ជា​ច្រើន​លាន​​នាក់​ណាស់នៅលើ​ពិភពលោក មិន​បាន​ទទួល​វ៉ាក់សាំង។

អង្គការ​សុខភាពពិភពលោក អំពាវនាវ​សុំ​ប្តូរ​ផ្លាស់របៀប​​គ្រប់គ្រង​​​វ៉ាក់សាំង
អង្គការ​សុខភាពពិភពលោក អំពាវនាវ​សុំ​ប្តូរ​ផ្លាស់របៀប​​គ្រប់គ្រង​​​វ៉ាក់សាំង © François Lo Presti / AFP
ផ្សាយពាណិជ្ជកម្ម

ថ្នាំបង្ការ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ តែដោយ​ហេតុ​​គំរូ​ចែកចាយ ផលិត​និង​អភិវឌ្ឍ​វ៉ាក់សាំង​បច្ចុប្បន្ន ដើម្បី​បាន​​ចំណេញ​ មាន​មនុស្ស​ជា​ច្រើន​ខ្លាំងទៀត​ណាស់​ដែលសំណាង​បា​ន​ទទួល​​ថ្នាំបង្ការ​។ នេះ​បើតា​ម​របាយការណ៍​ថ្មី​របស់​អង្គការ​សុខភាពពិភពលោក។

ប្រទេស​នៅលើ​ពិភពលោក​ទាំងមូល បាន​ព្រមព្រៀង​កាលពី​ឆ្នាំទៅ កំណត់​កម្មវត្ថុ​ធានា​ផ្តល់​វ៉ាក់សាំង​ឱ្យ​បាន​ច្រើន​ប្រភេទ​ដល់​មនុស្ស​គ្រប់រូប ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ឱ្យ​បាន​៥០លាន​នាក់​នៅ​ក្នុង​ដំណាច់​ទសវត្សរ៍​នេះ។ ប៉ុន្តែ​ដើម្បី​អាច​សម្រេច​មហិច្ឆតា​នេះ​បាន គេ​ត្រូវ​ការ​មាន​គំរូ​ថ្មី ដែល​អំណាច​សាធារណៈ​ត្រូវ​ប្តេជ្ញា​ការពារ​វិស័យ​សុខភាព​សាធារណៈ​ថា​ជា​របស់​សាធារណៈ។ ក្នុង​ន័យ​នេះ អង្គការ​សុខភាពពិភពលោក បានអំពាវនាវ​ឱ្យ​មានការ​​វិនិយោគ​សាធារណៈ​​ដើម្បី​ធានា​អភិវឌ្ឍ​និង​ការ​ផ្គត់ផ្គង់​ថ្នាំបង្ការ ឱ្យ​បាន​ត្រឹម​ត្រូវ​និង​មាន​សមភាព។

នៅក្នុង​ពេល​កូវីដ​១៩​រាតត្បាត​ ថ្នាំ​វ៉ាក់សាំង​ថ្មី ត្រូវ​បាន​រក​ឃើញ​ដោយ​ប្រើ​ពេល​មិន​ដល់​១​ឆ្នាំ​ និង​ដោយ​ប្រើ​បច្ចេកវិទ្យា​យ៉ាង​ទំនើប​​ ហើយ​អាច​ចែក​ចាយ​ជូន​ប្រជាពលរដ្ឋ​ទូទាំងពិភពលោក បាន​ដោយ​ជោគជ័យ​តាម​រយៈ​ការ​វិនិយោគ​សាធារណៈ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ។ ជោគជ័យ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​សេចក្តី​ត្រូវ​ជា​ចាំបាច់​តាំងពី​យូរ​មក​ហើយ​ថា​ត្រូវតែ​​ចាត់​ទុក​វ៉ាក់សាំង​ជាសម្បត្តិ​សាធារណៈ​រួម​ មិនមែន​គ្រាន់​តែ​ជា​ទំនិញ​មួយ​ទេ។ នេះ​បើ​តាម​ការ​លម្អិត​នៅក្នុង​របាយការណ៍​ដដែល។

វិបត្តិ​កូវីដ​បាន​រំលេច​ឱ្យ​ឃើញ​អំពី​វិសមភាព​នៃ​ការ​ទទួល​ថ្នាំបង្ការ ដោយ​​ជិត​បីភាគ​បួន​នៃ​ប្រជាជន​នៅ​ប្រទេស​អ្នក​មាន​បាន​ទទួល​វ៉ាក់សាំង​យ៉ាង​ហោច​មួយ​ដូស​ប្រឆាំង​នឹង​កូវីដ​ទល់​នឹង​តែ​មួយ​ភាគ​បួន នៅ​ប្រទេស​មាន​ចំណូល​ទាប​។ សម្រាប់​​​អង្គការ​សុខភាព​ពិភពលោក  តម្លៃ​វ៉ាក់សាំង​ ក៏​ជា​ឧបសគ្គធំ​​ ដោយ​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​ខ្លះបង់​ថ្លៃ​ថ្នាំ​ខ្ពស់​ជាង​ប្រទេស​អ្នក​មាន​ទៅ​ទៀត ទោះ​បី​ជា​តម្លៃ​ថ្នាំ​ប្រែប្រួល​ទៅ​តាមសមមាត្រ​នៃ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ម្នាក់ៗ​ក៏ដោយ។

របាយការណ៍ បាន​ស្នើ​សុំ​ឱ្យ​ពិភពលោកបោះបង់​គំនិតចង់ការពារ​កម្មសិទ្ធិបញ្ញា​វ៉ាក់សាំង ដើម្បី​ពន្លឿន​ការ​ផលិត​និង​ការ​ចែកចាយ​ថ្នាំ​បង្ការ​ផ្សេង​ទៀត តាម​គំរូ​ថ្នាំ​បង្កា​រ​ប្រឆាំង​កូវីដ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ