អានតួអត្ថបទ

រុស្ស៊ី​ចោទ​អាមេរិក​ថាធ្វើ​ឲ្យ​ជម្លោះ​អ៊ុយក្រែន​អូស​បន្លាយ​យូរ

ថ្ងៃអង្គារ ប្រធានាធិបតី​រុស្ស៊ី​  ពីទីក្រុង​ម៉ូស្កូ ចោទ​សហរដ្ឋអាមេរិក​ពេញ​ទំហឹង​តែម្តង ថា​អាមេរិក​ព្យាយាម​ធ្វើ​ឲ្យ​អស្ថិរភាព​ពិភព​លោក តួយ៉ាង​ការ​ញុះញង់​ពីសំណាក់​ប្រធានសភា​អាមេរិក Nancy Pelosi នៅតៃ​វ៉ាន់​ជាដើម។ នេះជាសេចក្តីថ្លែង​របស់​ចៅហ្វាយ​វិមាន​ក្រិមឡាំង ពូទីន ទៅ​កាន់​បណ្តាលអ្នក​កាសែត នៅក្នុង​សន្នីសីទ​សារព័តមាន​ស្តីពី​សន្តិសុខ។​

ប្រមុខរដ្ឋរុស្ស៊ី ពូទីន
ប្រមុខរដ្ឋរុស្ស៊ី ពូទីន © Mikhail Metzel/SPUTNIK/SIPA
ផ្សាយពាណិជ្ជកម្ម

ពីរដ្ឋធានីម៉ូស្កូ​ លោក​ វ្លាឌីមៀរ ពូទីន ​គូស​បង្ហាញ​ថា ស្ថានភាព នៅ​អ៊ុយក្រែន ស្តែងឲ្យ​ឃើញថា អាមេរិក​ជាដើមចម​នៃការ​ពន្យារពេល​អូសបន្លាយ​ជម្លោះ​ ហើយ​សហរដ្ឋអាមេរិក​ ធ្វើ​សកម្មភាព​អុជអាល​​ បែបនេះដូចគ្នា​ នៅ​តំបន់ផ្សេងទៀត ដោយ​ផ្លុំ​រងើកភ្លើង​ឲ្យ​ឆេះ​ ឬបង្កលទ្ធភាព​ផ្ទុះជាជម្លោះ ដូចជា​នៅ​អាស៊ី នៅអាហ្វ្រិក និង​នៅ​អាមេរិក​ឡាទីន។ លើសពីនេះ​ ប្រមុខ​រដ្ឋ​រុស្ស៊ី​ ពូទីន ​រិះគន់​ថ្កោលទោស​សហរដ្ឋអាមេរិក ចំពោះ​ការ​មិន​គោរពអធិបតេយ្យភាពនៃប្រទេស​ដទៃ និង​កាតព្វកិច្ច​អន្តរជាតិ​។​

ការ​ចោទ​វាយប្រហារ​សម្តីនេះ គឺ​ធ្វើ​ឡើង​បន្ទាប់ពី​មូលដ្ឋាន​យោធារុស្ស៊ី​មួយ​កន្លែង​នៅ​ដែន​ដី​គ្រីមេត្រូវ​ភ្លើង​ឆេះ។ រដ្ឋមន្ត្រីការពារ​ជាតិ​រុស្ស៊ី បញ្ជាក់ថា​មាន​ផ្ទុះនិង​ឆេះ​មូលដ្ឋាន​យោធា​​មួយ នៅស្រុក​​ Djankoï ពី​ថ្ងៃ​អង្គារ៍។ បើតាម​អភិបាល​ដែនដី​គ្រីមេ លោក Sergueï Aksionov អគ្គិភ័យ​នេះ​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ពីរនាក់​រងរបួស​ និង​តម្រូវ​ឲ្យ​ជម្លៀស​ប្រជាជន​មួយ​ភូមិចេញពីកន្លែង​កើត​ហេតុ ហើយនិង​​បង្កការ​ខូច​​ខាតហេដ្ឋារចនា​សម្ព័ន្ធ និង​ផ្ទះ​សម្បែង​ពលរដ្ឋ​ត្រូវ​ខូច​ខាត​ច្រើន​។​ កងទ័ព​រុស្ស៊ី​បញ្ជាក់​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយថា​ «អគ្គិភ័យ​នេះ ជា​សកម្មភាព​បំផ្លិច​បំផ្លាញ​ដោយ​ចេតនា។»

កាល​ពី​សប្តាហ៍​មុន ​មានឆេះ​រំសេវនិង​បង្ក​ឲ្យផ្ទុះឆេះ​​នៅ​កន្លែង​ស្តុក ​ក្នុង​បរិវេណយោធា​អាកាស​មួយ​ ប៉ែក​ខាងលិច​របស់​គ្រីមេ។ ការ​ផ្ទុះ​ឆេះ​នេះ ធ្វើ​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ ហើយ​របួស​ជាច្រើន​នាក់។​ អ្នក​ជំនាញការរុស្ស៊ី​​មើលរូប​ភាពតាម​ប្រព័ន្ធ​ផ្កាយ​រណព​ឃើញ​ថា​ប្រហែល​ជា​អ៊ុយក្រែន​វាយប្រហារ។​

រីឯ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ហ្សាប៉ូរីចា (Zaporijjia) ជាកន្លែង​បរមាណូធំជាងគេ​មួយ​នៅអឺរ៉ូប ហើយ​ដែល​​ត្រូវទ័ព​រុស្ស៊ី​ត្រួតត្រា​នៅ​ប៉ែកខាង​ត្បូង​អ៊ុយក្រែន ក៏​រងការ​គំរាម​កំហែងពីការ​វាយ​ប្រហារ​របស់​ភាគីទាំងពីរ និង​បណ្តាល​ឲ្យ​មានការ​ព្រួយ​បារម្ភ​ពី​​គ្រោះថ្នាក់​នុយក្លេអ៊ែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ