អានតួអត្ថបទ

សង្រ្គាមអ៊ុយក្រែនបានជំរុញឲ្យអឺរ៉ុបផ្តើមរកប្រភពឧស្ម័នផ្សេងដើម្បីងាកចេញពីការពឹងលើឧស្ម័នរស្ស៊ី

សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ឈាន​ចូល​ដល់ ១០០ថ្ងៃ​គត់​នា​ថ្ងៃ​សុក្រ ទី៣ មិថុនា។ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​បាន​បញ្ជាក់​ថា អ៊ុយក្រែន​នឹង​ឈ្នះ​នៅ​ក្នុង​សង្រ្គាម​មួយ។ ចំណែក​រុស្ស៊ី​កំពុង​បន្ត​បង្កើន​ការ​វាយប្រហារ​នៅ​តំបន់​ប៉ែកខាង​កើត ពិសេស​លើ​តំបន់​ដុនបាស់។ ទន្ទឹម​គ្នា​នេះ បស្ចិមប្រទេស​កំពុង​បន្ថែម​ទណ្ឌកម្ម​លើ​រុស្ស៊ី។ ថ្មីៗ​ចុង​ក្រោយ សហភាពអឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រេង​រុស្ស៊ី និង​កំពុង​ពិចារណា​លើ​រឿង​ឧស្ម័ន​មួយ​ទៀត។ ដើម្បី​ងាក​ពី​ការ​ពឹង​លើ​ឧស្ម័ន​រុស្ស៊ី មាន​ប្រទេស​អឺរ៉ុប​ជា​ច្រើន​កំពុង​ស្វែង​រក​ប្រភព​ផ្សេង។ ជាក់ស្តែង ហូឡង់ និង​អាល្លឺម៉ង់​នឹង​ផ្តើម​ឡើង​វិញ​នូវ​គម្រោង​ជីក​យក​ឧស្ម័ន​នៅ​សមុទ្រ​ខាងជើង ក្រោយ​ពី​រុស្ស៊ី​បាន​ព្យួរ​ការ​បញ្ជូន​ឧស្ម័ន​ទៅ​ឲ្យ​ហូឡង់។ ចំណែក​អង់គ្លេស​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Shell ធ្វើ​អាជីវកម្ម​លើ​អណ្តូង​ឧស្ម័ន​នៅ​ក្នុង​សមុទ្រ​ក្បែរ​ស្កុតឡែន។ ទាំង​នេះ​ជា​គម្រោង​ដ៏​ចម្រូងចម្រាស និង​ធ្លាប់​ទទួល​ការ​រិះគន់​ពី​ក្រុម​អង្គការ​បរិស្ថាន។ តែ​លោក​ហ្វីលីប ស្ហាឡេ អ្នកជំនាញ​ថាមពល​បាន​យល់​ឃើញ​ថា អ្វីៗ​ត្រូវ​បាន​ផ្លាស់ប្តូរ ក្រឡាប់ចាក់​ដោយ​សង្រ្គាម​អ៊ុយក្រែន។

សង្រ្គាមអ៊ុយក្រែនបានជំរុញឲ្យអឺរ៉ុបផ្តើមរកប្រភពឧស្ម័នផ្សេងដើម្បីងាកចេញពីការពឹងលើឧស្ម័នរស្ស៊ី។
សង្រ្គាមអ៊ុយក្រែនបានជំរុញឲ្យអឺរ៉ុបផ្តើមរកប្រភពឧស្ម័នផ្សេងដើម្បីងាកចេញពីការពឹងលើឧស្ម័នរស្ស៊ី។ AP - Haekon Mosvold Larsen
ផ្សាយពាណិជ្ជកម្ម

« តំបន់​នៅ​ប៉ែក​ខាង​ជើង​ក្រឺណាដ​មួយ​នេះ​ជា​តំបន់​ឧស្ម័ន​មួយ​ជា​ប្រវត្តិសាស្រ្ត​ដែល​ការ​ធ្វើ​អាជីវកម្ម​ឧស្ម័ន​ត្រូវ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ទសវត្សរ៍ ៦០។ ផលិតកម្ម​ឧស្ម័ន​នៅ​ក្រឺណាដ​នេះ​បាន​ថយ​ចុះ​យ៉ាង​ច្រើន​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រោម​ហេតុផល​បរិស្ថាន ពិសេស​បញ្ហា​កើត​ចេញ​ពី​ការ​រញ្ជួយដី។ តែ​ឥឡូវ​នេះ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ ក្រឡាប់​ចាក់​ទាំង​អស់។

ដូច្នេះ​គេ​ត្រូវ​រង់ចាំ​ពី​ការ​ចាប់​ផ្តើម​ឡើង​វិញ​នូវ​គម្រោង​អាជីកម្ម​អណ្តូង​ឧស្ម័ន​មួយ​ចំនួន​នៅ​ក្នុង​សមុទ្រខាងជើង​ដែល​ត្រូវ​បាន​គេ​ទុក​ចោល ឬ​បំភ្លេច​ចោល​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ពិតណាស់ គម្រោង​អាជីកម្ម​អណ្តូង​ឧស្ម័ន​ទាំង​នេះ​នឹង​មិន​អាច​ចូល​ទៅ​ជំនួស​ឧស្ម័ន​ដែល​នំា​ចូល​ពី​រុស្ស៊ី​ទាំង​ស្រុង​ទេ។

តែ​យ៉ាង​ហោច​ណាស់​ក៏​វា​អាច​ចូលរួម​ចំណែក​ជួយ​សម្រាល​សម្រាប់​រយៈពេល​មធ្យម​ដែរ ព្រោះ​គេ​ប្រហែល​ត្រូវ​ការ​ពេលវេលា ៣ឆ្នាំ ៤ឆ្នាំ​ដើម្បី​អាច​ទទួល​បាន​ឧស្ម័ន និង​កាត់​បន្ថយ​ពី​ការ​ពឹង​លើ​ឧស្ម័ន​រុស្ស៊ី។ នេះ​មាន​ន័យ​ថា សក្តានុពល​ឧស្ម័ន​នៅ​សមុទ្រខាងជើង​នៅ​មាន​សារៈសំខាន់។ តែ​គេ​គួរ​វិនិយោគ​ឡើង​វិញ​លើ​អ្វី​ដែល​គេ​បាន​ខកខាន​មិន​បាន​ធ្វើ​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ